រដ្ឋបានអនុម័តគម្រោងថ្មីមួយទៀតក្នុងខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនមួយបោះទុនវិនិយោគ ប្រមាណ ៣,៥លានដុល្លារអាមេរិក ក្នុងខេត្តកំពង់ស្ពឺ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ គម្រោងថ្មីនេះនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ៧០០កន្លែង ថែមទៀតផង។

អាន​បន្ថែម

តើវិស័យភស្តុភាកម្មកម្ពុជានឹងទទួលបានប្រយោជន៍អ្វីពីផ្លូវរថភ្លើងល្បឿនលឿន ចិន-ឡាវ?

សមាគមភស្តុភាកម្មកម្ពុជា (CLA) សមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិថៃ (TIFFA) និងសមាគមន៍ក្រុមហ៊ុនដឹកទំនិញអន្តរជាតិឡាវ (LIFFA) កំពុងពិភាក្សាគ្នាលើថ្លៃដឹកជញ្ជូនទំនិញតាមមធ្យោបាយថ្មីដោយប្រើប្រាស់រថភ្លើងពីប្រទេសចិន ចូលឡាវ ហើយបន្តចូលថៃ រួចឆ្លងចូលមកកម្ពុជា។ នេះបើតាមកិច្ចប្រជុំរយៈពេលបីថ្ងៃ នៅថ្ងៃទី២១ ដល់២៣ ខែមិថុនា​ ឆ្នាំ២០២២ នៅ Thanaleng Dry Port ប្រទេសឡាវ។ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងពីចិនចូលឡាវនេះ គឺត្រូវចំណាយពេលត្រឹមតែ ៨ ទៅ ១០ម៉ោងប៉ុណ្ណោះ ហើយបើបូករួមទាំងរយៈពេលបំពេញបែបបទគយ និងលើកដាក់ទំនិញឆ្លងកាត់ យើងត្រូវប្រើរយៈពេលសរុបប្រហែល ៧២ម៉ោង ដែលអាចចំណេញពេលច្រើនជាងមុនទ្វេរដង។ លោកឧកញ៉ា បានបន្តថា ចំពោះតម្លៃវិញ ការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ គឺប្រសើរជាងមធ្យោបាយផ្សេងៗច្រើនណាស់ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ត្រូវមានកុងតានឺរផ្ទាល់ខ្លួន និងត្រូវរកភ្នាក់ងារសម្រាប់បំពេញបែបបទគយនៅប្រទេសឡាវ ដើម្បីការដឹកជញ្ជូនរិតតែប្រសើរនិងរលូនជាងមុន។ លោកឧកញ៉ា ក៏បានបន្ថែមថា ការដឹកជញ្ជូនតាមមធ្យោបាយថ្មីនេះ តម្រូវអោយមានការកក់ទូរ (៥០០០ដុល្លារ)សម្រាប់ (Dry Container) ហើយសម្រាប់ទូរត្រជាក់ […]

អាន​បន្ថែម

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់  សាងសង់បានជាង៩០%ហើយ

គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ គួរបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់ គឺមានអនុគម្រោងចំនួន២ គឺ៖ទី១-អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មសំណល់រាវ ចាប់ផ្តើមការដ្ឋានអនុវត្តគម្រោង ចាប់តាំងពីដើមឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បានជាង៩០% និងទី២-អនុគម្រោងទីលានចាក់សំរាម ចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២០ មកទល់ពេលនេះ សម្រេចការងារសាងសង់បាន១០០%ហើយ។ យ៉ាងណា ក្រៅពីគម្រោងទាំង២ខាងលើ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏កំពុងស្នើសុំទៅABD ឱ្យដាក់បន្ថែមគម្រោងរបាំងការពារដី (Curb) នៅសងខាងផ្លូវ ក្នុងក្រុងពោធិ៍សាត់ ប្រវែង២០គីឡូម៉ែត្របន្ថែមទៀត ខណៈផែនការ ប្រវែង១៥.៤២៧ម៉ែត្រ ត្រូវបានក្រុមការងារកំពុងសាងសង់យ៉ាងមមាញឹក បានប្រមាណ៤.០៩១ម៉ែត្រហើយដែរ៕

អាន​បន្ថែម

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយគ្រោងនឹងបញ្ជាប់ការសាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសំណូមពរដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ ដោយត្រូវសម្រេចឲ្យបានរួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នូវអគារចំនួន ០៥ អគារ ចំណែកអគារនៅសល់ចំនួន ០៤ អគារទៀត នឹងត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣។ មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលក្នុងនោះមានអគារសរុបចំនួន ០៩អគារ រួមមាន អគារសម្រាកព្យាបាលចំនួន ០៧អគារ អាចដាក់គ្រែសរុបបានចំនួន១១.០០០គ្រែ អគាររដ្ឋបាលចំនួន ០១ និងអគារបុគ្គលិកចំនួន ០១ ។ មណ្ឌលព្យាបាលនេះ […]

អាន​បន្ថែម

កម្ពុជានឹងបើកដំណើរការកំពង់ផែថ្មីតម្លៃ ១,៥លានដុល្លារ នៅកោះកុង នៅចុងឆ្នាំនេះ

ការសាងសង់កំពង់ផែដងទង់​ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ ដែលបម្រើដល់វិស័យទេសចរណ៍ និងនាវាដឹកកសិផល។​ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ។ បើកការដ្ឋាននៅខែឧសភា ឆ្នាំ២០២១ កំពង់ផែនេះជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ។ កំពង់ផែតម្លៃ១,៥លានដុល្លារនេះ ក៏នឹងបម្រើនាវាដឹកទំនិញកសិផលមកពីបណ្តាខេត្តមួយចំនួននៅប៉ែកពាយព្យប្រទេស ដែលរួមមានដូចជា៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃផងដែរ។

អាន​បន្ថែម

រដ្ឋឯកភាពគម្រោងវិនិយោគសួនកម្សាន្តលើទឹកសមុទ្រតម្លៃ ៥០ម៉ឺនដុល្លារ​

រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពលើគម្រោងវិនិយោគសួនកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ ដែលមានតម្លៃប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក របស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។​ បើតាមបទបង្ហាញរបស់ក្រុមហ៊ុន ទីតាំងវិនិយោគនេះ នឹងសាងសង់ឡើងនៅទល់មុខនឹងអគារសណ្ឋាគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ ដោយមិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។ ចំពោះសួនកម្សាន្តនេះ ក្រុមហ៊ុននឹងរៀបចំឲ្យមានប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ពោងរត់បង្វិលលើទឹក ទូកពោងរាងផ្លែចេក ទូកចែវ ពោងបណ្តែតកម្សាន្តលើទឹក ស្ពានដើរបណ្តែតទឹក ទោងជិះកម្សាន្ត និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រលើការស្នើសុំរបស់ក្រុមហ៊ុន ព្រោះជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។ បន្ថែមពីនេះ ឯកឧត្តមអភិបាល ក៏បានណែនាំឲ្យក្រុមហ៊ុន ធ្វើការសិក្សាពីអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម លក្ខណៈបច្ចេកទេស ផលប៉ះពាល់បរិស្ថានឲ្យបានលម្អិត ដើម្បីរដ្ឋបាលខេត្ត រៀបចំជាគោលការណ៍ស្នើទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត។

អាន​បន្ថែម

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ បើតាម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ដោយមានស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកសម្របសម្រួល។ ឯកឧត្តមអគ្គរាជទូត​ បានបន្ថែមថា មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ ពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន ច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្ឋានមុននឹងសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ត្រូវបានបង្កើតឡើងដោយមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងគោលបំណងគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា ជាពិសេសផ្សារភ្ជាប់នូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។

អាន​បន្ថែម

រដ្ឋឯកភាពលើគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ លើផ្ទៃដីជិត២ពាន់ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង បានសម្រេចឯកភាពឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគ​បង្កើត​ជាតំបន់​​ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ ១៨៤៣ហិកតា នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។​ ទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះមានផ្ទៃដីទំហំ ១០២១ហិកតា ស្ថិតក្នុង​ដែន​ជម្រកសត្វព្រៃពាមក្រសោប និងផ្ទៃដីទំហំ ៧៨៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ។ មួយវិញទៀត តំបន់ស្នើសុំនេះមានការអភិវឌ្ឍផ្លូវមួយចំនួនរួចទៅហើយ ហើយអាចភ្ជាប់ទៅគោលដៅ​ទេសចរណ៍​​​​ផ្សេងៗ​ទៀតក្នុងតំបន់បានផងដែរ។​ ក្រុមការងាររបស់អាជ្ញាធរទាំងពីរ បានសម្រេចឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​បម្រើឱ្យ​ទេសចរណ៍​ធម្មជាតិ ត្រឹមតែ១៥% ប៉ុណ្ណោះ នៃផ្ទៃដីទំហំសរុប ដោយត្រូវរៀបចំមានលក្ខណៈមេត្រីភាពជាមួយបរិស្ថាន ដែលមានលក្ខណៈ Eco-Lodge នៅចន្លោះដើមឈើ ហាមដាច់ខាតការកាប់ ព្រៃកោងកាង ឬព្រៃលិចទឹក។​ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ត្រូវធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំផែនការអភិរក្សធនធានជីវៈចម្រុះ រួមទាំ​ង​ធនធាន ព្រៃកោងកាង នៅក្នុងទីតាំងវិនិយោគ និងរៀបចំគំរូប្រតិបត្តិល្អក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅតាមកោះ និងតំបន់ឆ្នេរសមុទ្រុ។​ គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅ គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិមួយ ទំហំ ៣០៨ហិកតា ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង […]

អាន​បន្ថែម

ផ្លូវជាតិលេខ៧១Cសម្រេចការសាងសង់បាន ៣៧% និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤

ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៣៧%ហើយ គម្រោងនេះនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ធ្វើឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេសនៃការសាងសង់ផ្លូវនេះដើម្បីគេចផុតពីបញ្ហាទឹកជំនន់ធំផងដែរ ព្រោះភូមិសាស្ត្រខ្លះជាប់នឹងទន្លេមេគង្គ ដែលត្រូវមានការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ។ ក្រោយបញ្ចប់ការសាងសង់ ផ្លូវនេះនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា ដែលអាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម  និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ SCG និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក។ គួរបញ្ជាក់ដែល ផ្លូវជាតិលេខ៧១C កាបសម្ពោធបើកការដ្ឋានជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ […]

អាន​បន្ថែម

សួនសត្វតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបគ្រោងបើកដំណើរការនៅខែតុលា

សួនសត្វ នៅលើទឹកដីខេត្តសៀមរាប តម្លៃ១៨លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាម ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសត្វនេះ របស់ឯកឧត្តម វេង សាខុន កាលទី១៦ ខែមិថុនា។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Roger Reynolds បានឲ្យដឹងថា សួនសត្វនេះ បង្កើតឡើងដើម្បីដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងកម្រ ដែលអាចស្នើសុំនាំចូលខ្លះបើមានការចាំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងចាត់ទុកថានេះជាគម្រោងដំបូងគេក្នុងខេត្តសៀមរាប នឹងជួយជំរុញវិស័យទេសចរណ៍។ ឯកឧត្តម ក៏ជំរុញក្រុមជំនាញឱ្យឆាប់បញ្ចប់ការងារសាងសង់ឱ្យទាន់ផែនការ ដើម្បីឲ្យគម្រោងបើកសម្ពោធដំណើរការបានដោយជោគជ័យ។ គួរបញ្ជាក់ថា សួនសត្វនេះមានផ្ទៃដីទំហំ ២២ហិកតា ស្ថិតនៅក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សួនសត្វនេះ វិនិយោគដោយក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ក្នុងទំហំទឹកប្រាក់ប្រមាណជា ១៨លានដុល្លារ។ បច្ចុប្បន្ន សាងសង់សម្រេចបានប្រមាណ៧០%ហើយ ខណៈដំណើរការសាងសង់កំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ សួនសត្វនេះ […]

អាន​បន្ថែម