គម្រោងអភិវឌ្ឍន៍
សម្តេចតេជោ ត្រៀមដី១ពាន់ហិកតាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះថ្ម-ត្បូងឃ្មុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចឲ្យបង្កកដីចំនួន ១១៧៦ ហិកតា សម្រាប់បម្រុងទុកបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ក្នុងពិធីប្រារព្ធខួប៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្រ្ដសម្ដេចតេជោកោះថ្ម X16 កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ «ថ្ងៃក្រោយតំបន់នេះ នឹងក្លាយជាតំបន់ផ្លាស់ប្តូរទំនិញដ៏ល្អ។ អ្នកដែលផលិតនៅតំបន់នេះ អាចចុះទៅកំពង់ផែគីយឺន និងអាចទៅកំពង់ផែហូជីមិញ។ ក៏ប៉ុន្តែបើយើងគិតអំពីផលចំណេញសេដ្ឋកិច្ច តំបន់នេះអាចចុះទៅផ្លូវពីរបាន គឺផ្លូវទៅគីយឺន និងផ្លូវទៅតាមទីក្រុងហូជីមិញ» សម្តេចតេជោ បានលើកឡើងដូច្នេះក្នុងអង្គពិធីខាងលើ។ សម្តេចតេជោ បានបន្ថែមថា តំបន់នេះ អាចក្លាយជាតំបន់កែច្នៃ ព្រោះកសិផល និងវត្ថុធាតុដើមមានច្រើននៅតំបន់ឥសាន្ត ខេត្តក្រចេះ ដែលតភ្ជាប់ជាតំបន់ទាំងនេះ។ បន្ថែមពីនេះ សម្តេចតេជោ បានស្នើឲ្យ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្វើការ ពង្រីកផ្លូវថ្នល់ពីកោះថ្ម មកភ្ជាប់ព្រំដែន ដែលមានទំហំទទឹងត្រឹម ៨ម៉ែត្រ […]
អានបន្ថែមសម្ដេចតេជោ៖ ប្រកាសពីគម្រោងបើកច្រកព្រំដែនកម្ពុជា-វៀតណាម តំបន់កោះថ្ម ខេត្តត្បូងឃ្មុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីគោលបំណងបើកច្រកព្រំដែនកម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងឱកាសរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រយៈពេល៤៥ឆ្នាំ បានកន្លងផុតជាមួយនឹងកិច្ចការជាច្រើនបានវិវឌ្ឍន៍រវាងប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការជាច្រើនដែលជាផលប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធដែលបានតភ្ជាប់នៅតំបន់កោះថ្ម ត្រូវបានអភិវឌ្ឍន៍ ដែលអាចនឹងបើកទៅជាច្រកអន្តរជាតិ នាពេលសមស្របខាងមុខថែមទៀតផង។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “បើបើកបាននៅតំបន់នេះ នឹងធ្វើឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងមានការរីកចម្រើនយ៉ាងខ្លាំង” ។
អានបន្ថែមរដ្ឋបានអនុម័តគម្រោងវិយោគធំៗថ្មីចំនួន៦ តម្លៃសរុបជិត ៨០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៦កន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល៖ ១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក។ ២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក។ ៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក។ ៤. ECKL […]
អានបន្ថែមគម្រោងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាបសម្រេចបានជិត២០%ហើយ
គិតមកដល់ពេលនេះ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប សម្រេចបានជិត២០%ហើយ។ នេះបើយោងតាមការចុះពិនិត្យពីវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺតាមដានវាយតម្លៃការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានាសម្រេចឱ្យបាននូវប្រសិទ្ធភាពការងារប្រកបដោយទំនួលខុសត្រូវ។ គួរបញ្ជាក់ថា ជាលទ្ធផលគម្រោងទាំងមូល អនុវត្តសម្រេចបាន ១៦,៥% ហើយ ខណៈអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តសៀមរាប ក៏បានជំរុញក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ឱ្យបន្តយកចិត្តទុកដាក់ការងារបន្ថែមទៀត ធ្វើយ៉ាងណាត្រូវសម្រេចតាមផែនការដូចបានគ្រោងទុកផងដែរ៕
អានបន្ថែមអគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់
អគាររដ្ឋបាលថ្មីមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការងារ និងផ្តល់សេវាសាធារណៈ។ ពិធីសម្ពោធអគារមុខងារសាធារណនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្រោមវត្តមាន ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាលដែលបានធ្វើសមាហរ័ណកម្មបង្ខិតសេវាកាន់តែជិតងាយស្រួលក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ អនុវត្តន៍តួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការនៃការអភិវឌ្ឍ ៕
អានបន្ថែមកម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ
កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យព័ស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជាជាដើម ។ ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក Laurent Olmeta នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM បានលើកឡើងថា ក្រុមហ៊ុនលោកចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ទាក់ទងនឹងការដឹកជញ្ជូនតាមកំពង់ផែផងដែរ។ គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើនេះដែរ រដ្ឋមន្រ្តីក្រសួងសាធារណការ ក៏បានឲ្យដឹងទៀតថា ដើម្បីជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រកាន់តែមានភាពងាយស្រួល កម្ពុជាគ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ […]
អានបន្ថែមរដ្ឋបាលខេត្តស្វាយរៀង កសាងសួនច្បារច្រាំងទន្លេវៃគោ លើកសោភ័ណភាពទីក្រុង
រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសួនច្បារជុំវិញទន្លេវ៉ៃគោ ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងឱ្យមានភាពទាក់ទាញ និងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ ដើរកម្សាន្ត។ មន្រ្តីរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះថា រដ្ឋបាលខេត្ត កំពុងសាងសង់គម្រោងសួនច្បារច្រាំងទន្លេវ៉ៃគោនេះស្ថិតក្នុងដំណាក់កាលទីពីរ ចំណែកសួនច្បារច្រាំងដំណាក់កាលទីមួយ ស្ថិតក្នុងភាគខាងលិច ទន្លេវ៉ៃគូ បានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់កាលពីខែមេសា។ ប្រភពដដែលបន្តថា គម្រោងសួនច្បារច្រាំងទន្លេនេះ មានប្រវែង ៩៦៧ម៉ែត្រ ម៉ែត្រ ដែលបច្ចុប្បន្ន ក្រុមការងារកំពុងរៀបចំចាក់ដីបំពេញ មានទីតាំងជាប់នឹងផ្លូវជាតិលេខ១។ ច្រាំងថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ៗ គឺ លើកកម្ពស់សោភ័ណភាព លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈផ្ដល់ជាលំហបៃតង និងជាទីតាំងសម្រាប់ហាត់ប្រាណ សម្រាប់ជាវេទិកាប្រណាំងទូក និងជាទីតាំងទេសចរណ៍ សម្រាប់ប្រជាពលរដ្ឋមកកម្សាន្ត។ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអមដំណើដោយឯកឧត្តមអភិបារងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង បានអញ្ជើញចុះពិនិត្យមើលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់ឯកឧត្តមអភិបាលខេត្តក្នុងការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើន។ រូបភាពដោយ popular
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគថ្មី តម្លៃសរុបជិត ២៤លានដុល្លារ នៅភ្នំពេញ និងក្រុងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគធំៗចំនួន៤ មានទុនវិនិយោគសរុបប្រមាណ ២៣,៨លានដុល្លារ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហុន។ តបតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។ ២. ក្រុមហ៊ុន “AMTO CHEMICAL TECHNOLOGY CO., LTD.” បង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។ ៣. ក្រុមហ៊ុន “Kai Feng Wood Products (Cambodia) Co., Ltd.” […]
អានបន្ថែមចិនផ្តល់ឱ្យកម្ពុជានូវមូលនិធិពិសេសតម្លៃជាង ៤លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣
កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងអភិវឌ្ឍលើគម្រោងសំខាន់ៗដូចជា វិស័យបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍជនបទ ទេសចរណ៍ បរិស្ថាន ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍និងការគ្រប់គ្រងព្រំដែន ការស្រាវជ្រាវ អាកាសចរណ៍ក៏ដូចជាការអភិរក្សបេតិកភណ្ឌផងដែរ។
អានបន្ថែមកម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ
អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈឌីជីថល ឬដាក់ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ។ គម្រោងនេះទៀតសោធ នឹងជួយលើកកម្ពស់វិស័យវប្បធម៌ និងមរតកក្នុងតំបន់ ព្រមទាំងអាចទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងបច្ចកវិទ្យា VR ដែលនឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាសារមន្ទីរខេត្តបានកាន់តែច្រើនជាងមុន។ ពាក់ព័ន្ធនឹងការកែលម្អសារមន្ទីរនេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបង្ហាញនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ព្រោះថាគម្រោងនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ វិស័យវប្បធម៌ និងអរិយធម៌ខ្មែរឱ្យបានកាន់តែទូលំទូលាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា ដែលនេះជាការបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ថែមទៀតផង។ ឯកឧត្តមបន្ថែមថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរឆ្លាតវៃទេ ក្នុងនោះក៏នឹងមានការកែប្រែចំណតយានយន្តឱ្យក្លាយជាចំណតឆ្លាតវៃ ដែលគម្រោងមួយនេះក៏មានសារសំខាន់ខ្លាំងណាស់ដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាលខេត្ត ដែលកំពុងតែរៀបចំចំណតចតយានយន្ត។ យ៉ាងណាមិញ តាមរយៈកិច្ចពិភាក្សាខាងលើ រដ្ឋបាលខេត្តបាត់ដំបង ក៏បានស្នើយ៉ាងទទូចដល់ភាគីជប៉ុន ឱ្យជួយធ្វើការសិក្សាឱ្យបានលឿន និងលម្អិតអំពីគម្រោងទីក្រុងវៃឆ្លាតមួយនេះ៕
អានបន្ថែម