រដ្ឋគ្រោងបង្កើតចំណតឡានដឹកទំនិញធុនធំបែបស្ដង់ដានៅជាយក្រុង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតរថយន្តធុនធំដែលមានស្ដង់ដាទាំងនៅក្នុងក្រុង និងតាមជាយក្រុង ដើម្បីបញ្ចៀសការចតឡានតាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមេសា ថា ក្រសួងបានយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឱ្យសាលារាជធានីភ្នំពេញ រៀបចំចំណតឱ្យបានត្រឹមត្រូវ។ «យើងបានសំណូមពរឱ្យធ្វើចំណតឡានទាំងនៅក្នុងក្រុង និងនៅជាយក្រុងផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍» លោកជំទាវ បានបន្ដ។ ការលើកឡើងនេះ គឺឆ្លើយតបនឹងសំណូមពរប្រជាជនដែលជួបបញ្ហារថយន្តធុនធំចតគ្មានសណ្ដាប់ធ្នាប់។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ គម្រោង តម្លៃជាង ៣១ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ៤ ឱ្យវិនិយោគសរុបជាង ៣១ លានដុល្លារ បង្កើតរោងចក្រ ៤ កន្លែង នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺ Covered Bridge Cabinetry Manufacturing Co., Ltd. ដែលវិនិយោគ ៨,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី ២ គឺ SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD. ដែលវិនិយោគ១លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ SOLTEAM (CAMBODIA) […]

អាន​បន្ថែម

ក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា

ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា និងថៃ។ ឯកឧត្តម ថ្លែងថា៖ «ចំណាប់អារម្មណ៍វិនិយោគបន្តនៅក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា ជាការពិនិត្យជំហានដំបូងនៅឡើយ។ ចំពោះ ប្លុកប្រេងកាតផ្សេងទៀត ក៏មានការចាប់អារម្មណ៍ជំហានដំបូងផងដែរ»។ ឯកឧត្តម បន្តថា៖ «ខ្ញុំសង្ឃឹមថាប្រសិនបើទីផ្សារប្រេងនៅល្អ យើងនឹងអាចរកបានដៃគូមកវិនិយោគ ដែលមានសមត្ថភាព មកបន្តអភិវឌ្ឍការងារបូមប្រេងនៃប្លុក A បាន»។ ការចូលមកនៃក្រុមហ៊ុនថ្មីទាំងអស់នេះ ធ្វើឡើងបន្ទាប់ក្រុមហ៊ុនរុករកប្រេងរបស់សិង្ហបុរី KrisEnergy បានប្រកាសក្ស័យធន កាលពីឆ្នាំមុន និងចាកចេញពីកម្ពុជាជាមួយប្រេង៣០ […]

អាន​បន្ថែម

ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។ ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស។ ឯកឧត្ដម សូរ វ៉ិចទ័រ ថា ក្នុងពេល ៣ខែនេះ ក្រុមហ៊ុនត្រូវពិនិត្យ កែសម្រួល ឬសិក្សាបន្ថែម លើលទ្ធផលរបស់ខ្លួន ដើម្បីចេញរបាយការណ៍ថ្មីចុងក្រោយមួយ ដែលគ្រប់ជ្រុងជ្រោយ និងមានគុណភាពជាងមុន។ តាមការសិក្សាជាបឋម គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ កាលពីខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន China Railway […]

អាន​បន្ថែម

ក្រុមហ៊ុន Prudential វិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានការធានារបស់ក្រុមហ៊ុន CAIC

ក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc បានវិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីប្រមូលទុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល។ កិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយដំណាងក្រុមហ៊ុន Cambodia Airport Investment Co Ltd និងក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc។ មានការធានាដោយ ក្រុមហ៊ុន OCIC ការប្រាក់នៃសញ្ញាបណ្ណមានការធានា ៥,៥ភាគរយ ក្នុងមួយឆ្នាំ ដែលមានការកំណត់រយៈពេល៣ឆ្នាំ។ បច្ចុប្បន្ន ការសា្ថបនាអាកាសយានដ្ឋានអន្តរជាតិ តេជោ សម្រេចការសាងសង់បាន ៣១,១ ភាគរយ ដោយក្រុមហ៊ុនបានវិនិយោគ ប្រមាណ ៤៣៤លានដុល្លារ ដោយមិនរាប់បញ្ជូលថ្លៃដី៕

អាន​បន្ថែម

កូរ៉េខាងត្បូងចង់វិនិយោគប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃនៅកម្ពុជា

ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េខាងត្បូង ស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបមួយ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ កាលពីដើមខែមេសា។ ក្នុងជំនួបនោះ ដំណាងក្រុមហ៊ុន បានលើកឡើងថា ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។

អាន​បន្ថែម

សម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។ សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច្ច ទេសចរណ៍នៅពេលដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ»។ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបនេះ បានចាប់ផ្តើមសាងសង់ក្នុងខែមីនា ឆ្នាំ ២០២០ ហើយគ្រោងនឹងចំណាយពេលសាងសង់សរុប ៣៦ ខែ។ អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដីជាង ៧៥០ ហិកតា ក្នុងស្រុកស្រុកសូទ្រនិគម ចម្ងាយ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ហើយជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E អាចទទួលយន្តហោះធំៗបាន ក៏ដូចជាអ្នកដំណើរដល់ទៅ ៧ លានដុល្លារក្នុង ១ ឆ្នាំ នៅដំណាក់កាលទី ១។ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន សម្ពោធផ្លូវ ៣៨ខ្សែ និងព្រមដាក់នាមខេត្តសៀមរាបជា តារារះទិសឧត្តរ

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ មីនា នេះបានបើកសម្ពោធផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្រុងសៀមរាប និងព្រមដាក់នាមឱ្យខេត្តនេះថា តារារះទិសឧត្តរ ពោលគឺជាទីក្រុងទេសចរណ៍ទំនើប ស្រស់ស្អាត ឆ្លាតវៃ និងជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល។ បើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកា ប្រមាណជាង ១៥០លានដុល្លារ ដែលជាថវិការបស់រដ្ឋផ្ទាល់។ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម និងត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន ៩ក្រុម ទៀត។ ក្រៅពីផ្លូវ ៣៨ ក៏មានការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា ការរៀបចំនូវបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រព័ន្ធការពារទឹកជំនន់ ការស្ដារស្ទឹងសៀមរាប ការរៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប្លិ៍ ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ផ្លាកសញ្ញា […]

អាន​បន្ថែម

អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័យទឹក ថាមពល និងភស្តុភារ។ លើសពីនេះ នៅដំណាក់កាលបន្ទាប់ អូស្ត្រាលី ក៏មានផែនការនឹងផ្ដល់ជំនួយបន្ថែមទៀតចំនួនប្រមាណ៤២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ដល់ ២០៣០។ គួរបញ្ជាក់ថា នេះជាជំនួយឥតសំណង ស្ថិតក្រោមកម្មវិធីតាមរយៈកម្មវិធីជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)។

អាន​បន្ថែម

សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣

សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក កម្ពស់ ៣៦៥ម៉ែត្រ សម្រេចការសាងសង់បានពាក់កណ្តាលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។ សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។ យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ដោយសារវិបត្តិកូវីដរយៈពេល ២ ឆ្នាំចុងក្រោយក្ដី។ តាមការគ្រោងទុក សណ្ឋាគារ Ceil នេះមាន៨២ជាន់ មាន ១ ០០០ បន្ទប់ និងសេវាកម្មប្រណីតជាច្រើនទៀត។ លក្ខណៈពិសេសរបស់ សណ្ឋាគារ Ceil នេះ គឺ ការរចនាដ៏លេចធ្លោនៃសាលសណ្ឋាគារ (atrium) នៅរយៈ កម្ពស់ ៣០០ ម៉ែត្រ ជាមួយនឹងផ្ទៃរាបស្មើដែលមានទេសភាព និងខ្យល់ចេញចូលតាមធម្មជាតិដែលលាតសន្ធឹងរបស់អាគារ។ ក្រោយបញ្ចប់ការសាងសង់ សណ្ឋាគារគ្រោងនឹងបើកសម្ពោធឱ្យដាក់ឱ្យដំណើរការ នៅឆមាសទី១ ឆ្នាំ២០២៤។

អាន​បន្ថែម