គម្រោងអភិវឌ្ឍន៍
គម្រោងធំៗ២ បូកនឹងចក្ខុវិស័យដ៏មុតស្រួចរបស់រដ្ឋាភិបាល នឹងពង្រីកសក្ដានុពលតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឱ្យរិតតែធំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហាញពីផែនការ និងចក្ខុវិស័យដ៏ធំធេងក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ព័ន្ធនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ដោយមានការផ្សារភ្ជាប់ជាមួយនឹងខេត្តកណ្តាល ខណៈកំណើនប្រជាពលរដ្ឋនៅតំបន់នេះមានការកើនឡើងជារៀងរាល់ថ្ងៃ ក្នុងន័យនេះរដ្ឋាភិបាលចង់សំដៅដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងក្រោយពេលបញ្ចប់ការសាងសង់គម្រោងធំៗ២ គឺអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងព្រែកជីកហ្វូណនតេជោផងដែរ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា….ព្រែកជីកហ្វូណនតេជោ និងអាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នឹងបង្កើតសកម្មភាពសេដ្ឋកិច្ចធំនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងនោះមានខេត្តតាកែវ និងខេត្តកណ្តាល ចឹងការរីកទៅទិសខាងត្បូងនៃរាជធានីភ្នំពេញនេះគឺមានសក្ដានុពលធំណាស់ ហើយប្រជាពលរដ្ឋដែលរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ខេត្តកែវ និងខេត្តកណ្តាល គឺមានសក្ដានុពលខ្លាំងសម្រាប់ជំនាន់កូនចៅនៅថ្ងៃអនាគត… ដូច្នេះត្រូវទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍនឱ្យបានល្អប្រសើរបំផុត។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្ទៃដីរាជធានីភ្នំពេញ បានរីករហូតដល់ជិត ៧០០គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអ្នករស់នៅ និងអ្នកមកធ្វើការមានជិត ៣លាននាក់ ក្នុងនោះពួកគេបានប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយម៉ូតូ និងរថយន្ត មានប្រមាណជា ២លានគ្រឿង ឯណោះ។ ហេតុនេះ ដើម្បីឆ្លើយតបនឹងដោះស្រាយលំហូរចរាចរណ៍ក្នុងក្រុងភ្នំពេញ ដែលនឹងមានសភាពកាន់តែមមាញឹក សម្តេចធិបតីបានអះអាងថា ដំបូងទាមទារឱ្យយើងត្រូវគិតគូរពីបញ្ហាកង្វះចំណតរថយន្ត […]
អានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យារបស់អាឡឺម៉ង់ ប្រកាសចង់មកបើករោងចក្រនៅកម្ពុជា
ក្រុមហ៊ុន BOSCH របស់អាឡឺម៉ង់ បានសន្យាចាត់តំណាងមកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើនេះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនភាគីក្រុមហ៊ុននូវសក្ដានុពលវិនិយោគរបស់កម្ពុជា និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ ទន្ទឹមនឹងនេះ លោកបានថែមទាំងស្នើដល់ក្រុមហ៊ុនឱ្យពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕
អានបន្ថែមប្រទេសម៉ារ៉ុកចំណាយ $១,២ពាន់លាន អភិវឌ្ឍកំពង់ផែ Dakhla ដើម្បីអាចទទួលទំនិញពីគ្រប់ទ្វីបលើពិភពលោក
កំពង់ផែខ្នាតយក្ស Dakhla Atlantic តម្លៃ $១,២ពាន់លានដុល្លារ បច្ចុប្បន្នកំពុងដំណើរការសាងសង់នៅទីក្រុង Dakhla ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសម៉ារ៉ុក កំពុងត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទ្វីបអាហ្វ្រិកខាងលិច និងតំបន់សេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតរបស់ពិភពលោក ដូចជាអឺរ៉ុបនិងភ្ជាប់មកទ្វីបអាស៊ីថែមទៀតផង នេះបើយោងតាម CNN ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៨ ខែ០៥ ឆ្នាំ ២០២៤។ ច្រករបៀបពាណិជ្ជកម្មពិភពលោកដែលមានពហុមុខងារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ កំពង់ផែអន្តរជាតិ Dakhla Atlantic ខ្នាតយក្សនេះ នឹងគ្របដណ្ដប់លើគម្រោងធំៗជាច្រើនទៀត ក្នុងនោះមានដូចជាការសាងសង់កំពង់ផែពាណិជ្ជកម្មសម្រាប់ស្ថានីយប្រេង កំពង់ផែសម្រាប់តែទំនិញនេសាទ និងកន្លែងផលិតកប៉ាល់ ដែលសំណង់ទាំងអស់នេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ១៦៥០ ហិកតា។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវស្ពានតភ្ជាប់កំពង់ផែទៅកាន់ផ្លូវដីគោក និងផ្លូវថ្មីប្រវែង ៧ គីឡូម៉ែត្រដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវជាតិដ៏សំខាន់មួយ ដែលបង្កើតឱ្យមានច្រកចេញចូលរលូនចេញពីតំបន់ Tangier នៅភាគខាងជើង ទៅកាន់ព្រំដែន Mauritania នៅភាគខាងត្បូង។ តួនាទីកំពង់ផែនេះក្នុងការតភ្ជាប់ទ្វីបនិងទ្វីប និងការជំរុញពាណិជ្ជកម្មសកល លោកស្រី Nisrine Iouzzi នាយកផ្នែកសំណង់នៃកំពង់ផែ Dakhla Atlantic មានប្រសាសន៍ថា “យើងកំពុងសាងសង់ប្រព័ន្ធអេកូឡូស៊ីថ្មីនិងធំសម្បើមអស្ចារ្យមួយ(សម្រាប់ពិភពលោក)” ។ […]
អានបន្ថែមក្នុងខែឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង $២៤៦លាន ក្នុងនោះមានចិនជិត ៥០%
ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ២៤៦លានដុល្លារ ក្នុងនោះមានទុនវិនិយោគមកពីប្រទេសចិនចំនួន ៥០ភាគរយ។ គួរបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំង២៥ខាងលើ អាចជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណ ១៥ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ឧសភា ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៤ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ១. គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។ ២. គម្រោងវិនិយោគបង្កើតរោងចក្រ និងកែច្នែលោធាតុ ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារ និងអាចបង្កើតការងារបាន ២២៩កន្លែង។ ៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែល […]
អានបន្ថែមក្រុមហ៊ុនធំៗចាប់ផ្តើមសម្រុកមកដំឡើងមជ្ឈមណ្ឌលបច្ចេកវិទ្យា AI និងស្ថានីយផ្ទុកទិន្នន័យខ្លៅដ៍ (Cloud) នៅម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ
ក្រុមហ៊ុន Google នឹងវិនិយោគ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួន និងដំឡើងប្រព័ន្ធគ្រប់គ្រងទិន្នន័យ Google Cloud នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាការពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដ៏សំខាន់មួយទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានគោលបំណងជំរុញមហិច្ឆតាឌីជីថលរបស់ប្រទេសម៉ាឡេស៊ី តាមរយៈការប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើបសម័យឌីជីថលផ្សេងទៀត ដើម្បីលើកកំពស់ឧស្សាហកម្មម៉ាឡេស៊ីក្នុងស្រុកនានា ឱ្យកាន់តែមានឥទ្ធិពលនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ការប្រកាសរបស់ក្រុមហ៊ុននេះ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ថ្មី នឹងមានទីតាំងនៅក្នុងសួនពាណិជ្ជកម្មឈ្មោះ Elmina របស់ក្រុមហ៊ុន Sime Darby Property ក្នុងទីក្រុង Selangor ។ គ្រឿងបរិក្ខារទាំងនេះ នឹងផ្តល់ថាមពលដល់ការដាក់ឱ្យប្រតិបត្តិការនូវសេវាកម្ម Google ផ្សេងៗ ដូចជាការស្វែងរកព័ត៌មានទូទៅ ការប្រើប្រាស់ផែនទីឌីជីថល និងកន្លែងធ្វើការ ព្រមជាមួយនឹងការផ្តល់សេវាកម្ម AI និងដំណោះស្រាយលើប្រព័ន្ធផ្ទុកទិន្នន័យខ្លៅដ៍ (Cloud)ដល់អាជីវកម្មក្នុងស្រុក និងស្ថាប័នសាធារណៈ។ លោក Ruth Porat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Google បាននិយាយថា “ប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Google […]
អានបន្ថែមADB សន្យាជួយកម្ពុជាជាង ១.២ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទើបអនុម័តនូវយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ២០២៤-២០២៨ ដោយក្នុងនោះ ADB គ្រោងផ្តល់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១.២៦៣លានដុល្លារ ។ ការប្រកាសពីយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ធ្វើឡើងក្នុងពិធីបើកស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងពិធីបើកខាងលើនេះ ឯកឧត្តម បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែង និងគួរឱ្យទុកចិត្តរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមបន្តថា៖ ”ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់ឆ្នាំ ២០២៤-២០២៨ ADB ក៏បានប្តេជ្ញាចិត្តថានឹងផ្តល់ហិរញ្ញប្បទានប្រមាណ ១,២៦ ពាន់លានដុល្លារ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងបន្ថែមលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ យ៉ាងណាមិញ ការិយាល័យថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងសម្ភារៈដែលមានភាបធន់នឹងអាកាសធាតុ បូករួមនិងប្រព័ន្ធសន្សំសំចៃថាមពល ពិសេសគឺជាកន្លែងធ្វើការដែលទំនើប មានបង្ហាញនូវគំនូរវប្បធម៌ប្រពៃណីជាច្រើនពីប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ […]
អានបន្ថែមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅបន្ទាយមានជ័យ សម្រេចបានជាង ៤៥% ហើយ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីទប់ស្កាត់គ្រោះមហន្តរាយពីទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ សម្រេចបាន ៤៥,០៧% ហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារព័ត៌មានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លោក ប៉ុញ សច្ច: បានបញ្ជាក់ថា គម្រោងខាងលើនេះ សម្រេចបាន ៤៥,០៧% លឿនជាងផែនការ ២,១៧% ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីសក្តានុពលនៃគម្រោងក្រោយសាងសង់រួចរាល់ ដែលនឹងបម្រើដល់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដោយអាចស្រោចស្រពលើផ្ទៃដីប្រមាណ ១៨.៤១៦ ហិកតានារដូវវស្សា និង ៣.៥០០ហិកតានារដូវប្រាំង គ្របដណ្តប់លើឃុំសង្កាត់ចំនួន ១១ នៃក្រុងនិងស្រុកចំនួន៤ នៃខេត្តបន្ទាយមានជ័យ មានស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត និងសិរីសោភ័ណ្ឌ និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៤២.២១៣គ្រួសារ។
អានបន្ថែមគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៣៣ហិកតា ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានទំហំ ៣ហិកតា។ គម្រោងត្រូវប្រើប្រាស់រយ:ពេលសាងសង់ចំនួន ៣៦ខែ ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ និងបញ្ចប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ បន្ថែមពីនេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ស្ថិតក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ បើតាមអតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់បានលើកឡើងថា នេះជាសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀត។ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ
គម្រោងស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ សម្រេចបាន ៩៥ភាគរយ ហើយ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត កំពុងអនុវត្តលើការងារចំនួន ០៤ រួមមាន៖ ទី១)ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ ទី២)ស្តារព្រែកហូរប្រវែង ៣,៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ ទី៣)ស្តារប្រឡាយព្រែកហូរប្រវែង ៣,៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង និងទី៤)រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤,៥គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះដែរ គម្រោងស្តារព្រែកពាមសត្ថា ជាផ្នែកមួយនៃគម្រោងដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ សម្រេចបាន ៦៥ភាគរយហើយ ផងដែរ។ គម្រោងនេះ បានចាប់អនុវត្តតនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដែលអនុវត្តចាប់ពីបឹងតាមោក រហូតដល់ច្រកចេញព្រែកពាមសត្ថាប្រវែងប្រមាណ ១៩គីឡូម៉ែត្រ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្រុកពញាឮ ខេត្តកណ្តាល។ សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹកពីជំនន់ទឹកភ្លៀងសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញត្រូវអនុវត្តជាបីជំហាន ក្នុងនោះជំហានទី១ និងទី២ គម្រោងការងារដែលត្រូវអនុវត្តមាន […]
អានបន្ថែមក្រុមហ៊ុន៤ ប្រកាសបង្កើតរោងចក្រតម្លៃជិត ២៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនឯកជនចំនួន ៤ វិនិយោគសរុបចំនួន ២៤.៨៥៣.៩១១ ដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថ្មីចំនួន ៤ នៅខេត្តកំពង់ស្ពឺ។ រោងចក្រទាំងនេះត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារថ្មីបានជាង 1,200 ។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ-ច្រកចេញ-ចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ គម្រោងវិនិយោគទាំង៤នោះរួមមាន៖ ១. ក្រុមហ៊ុន PARTY A RENEWABLE RESOURCE (CAMBODIA ) CO,. LTD., គ្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដោយប្រមូលវត្ថុធាតុដើមចាស់ៗក្នុងស្រុកមកផលិត។ ២. ក្រុមហ៊ុន REDLEAF INDUSTRY (CAMBODIA) CO.,LTD., គ្រោងវិនិយោគបង្កើតរោងចក្រផលិតថ្នាំលាបពណ៌គ្រប់ប្រភេទ ម្សៅការពារច្រេះ និងម្សៅបៀក។ ៣. ក្រុមហ៊ុន ZENITH LIGHTING […]
អានបន្ថែម