គម្រោងអភិវឌ្ឍន៍
រដ្ឋបាលខេត្តកែបគ្រោងសង់ចំណតកំពង់ផែចំនួនពីរកន្លែង ក្រោមគម្រោងរបស់ ADB
រដ្ឋបាលខេត្តកែប គ្រោងកសាងសង់ផែស្តង់ដារសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍ ចំនួនពីរទីតាំងទៀត ដោយគម្រោងសាងសង់ទាំងពីរនេះ នឹងធ្វើឡើងក្រោមគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្ ប្រកបដោយនិរន្តរភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ កិច្ចប្រជុំលើគម្រោងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប និងតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា រួមលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលក្រុង-ស្រុក។ កិច្ចប្រជុំ បានពិភាក្សាលើការកសាងចំណតទូកផ្សារក្តាម និងការកែលម្អចំណតទូករបស់ឯកជន អោយទៅជា ផែស្តង់ដាសម្រាប់ជលផលនេសាទ និងសម្រាប់វិស័យទេសចរណ៍។ គម្រោងស្តីពីជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព គ្រោងចំណាយថវិកា ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ, និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត […]
អានបន្ថែមបុរីឈ្នះពានរង្វាន់ និងលក់ដាច់ជាងគេ ក្បែរផ្សារ AEON3 ត្រៀមបើកគម្រោងទី២ របស់ខ្លួន
ក្រោយជោគជ័យលើគម្រោងទី១ បុរីឡាផាម សម្រេចចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ក្នុងការបង្កើតគម្រោងទី២ របស់ខ្លួនឡើង ដែលមានឈ្មោះថា ផាម ស្រ្ពីង (Palm Springs)។ ពិធីចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនភ័ញធើ ប្រផឹធី ក្លាយជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs) នេះ ធ្វើឡើងនៅថ្ងៃទី ៣០ មេសា កន្លងទៅ។ គម្រោងផាម ស្រ្ពីង នឹងមានម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុន តាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។ ទីតាំងគម្រោងទី ២ នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើបLucky Express ៤ នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (៥០ម៉ែត្រ) ៨នាទីទៅកាន់ផ្សារទំនើបAEON៣ […]
អានបន្ថែមកំពង់ផែពហុបំណងតម្លៃ ១,៣ពាន់លានដុល្លារ នៅកំពត នឹងបើកការដ្ឋាននៅដើមខែឧសភា
កំពង់ផែពហុបំណងនៅខេត្តកំពត ដែលវិនិយោគដោយវិស័យឯកជនក្រោមទុនជាង១ ប៊ីលានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅដើមខែឧសភា ខាងមុខនេះ ដែលនឹងរួមចំណែកក្នុងការការដឹកទំនិញចេញចូលកម្ពុជាបានមួយកម្រិតធំ ក្រោយបើកដំណើរការ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីថ្ងៃទី២៧ ខែមេសាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ គឺជាការឆ្លើយតបទៅនឹងកំណើនការដឹក ទំនិញស្របពេលដែលសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «នៅថ្ងៃ៥ ខែឧសភា ខាងមុខនេះ កំពតនឹងមានការបើកការដ្ឋានសាងសង់ផែមួយថែមទៀត។ ផែកំពតនេះនឹងជួយ បំពេញបន្ថែមផែកំពង់ផែក្រុងព្រះសីហនុ»។ គួរបញ្ជាក់ថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមករាកន្លងមកក្នុងតម្លៃវិនិយោគ ១,៣ ពាន់លានដុល្លារអាមេរិក ដែលនឹងរួមមានការបង្កើតជាមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង។ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត ការវិនិយោគនេះត្រូវបានចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុន Kampot Logistics and Port Company Limited ។
អានបន្ថែមអង្គការអន្តរជាតិធំៗ២ ទំលាក់ទុន ១០០លានដុល្លារ ជួយលើកកម្ពស់ឆ្នេរក្នុងខេត្តទាំង៤
អង្គការអន្តរជាតិធំៗ ២ ប្រកាសទំលាក់ទុនប្រមាណ ១០០លានដុល្លារ មកអភិវឌ្ឍតំបន់ឆ្នេរក្នុងខេត្តសំខាន់ៗ ចំនួន៤ របស់កម្ពុជា តាមរយៈគម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព។ នេះបើតាមរយៈកិច្ចប្រជុំពិភាក្សាការងាររវាងលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ជាមួយ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Saunders Lindsay កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ដែលគ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ បានមកពីអង្គការអន្តរជាតិធំៗ ២ រួមមាន ADB សរុប ៧០លានដុល្លារ និង ភ្នាក់ងារអភិវឌ្ឍបារាំង AFD ៣០លានដុល្លារ។ ទឹកប្រាក់នេះ នឹងប្រើសម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត គឺកោះកុង ព្រះសីហនុ កំពត និងកែប។ លោក វ៉ៅ សុខា បានឱ្យដឹងថា សម្រាប់ខេត្តកែបនឹងមានគម្រោងជាច្រើន ក្នុងនោះរួមមានការអភិវឌ្ឍចំណតទូកចំនួន៤ទីតាំង នៅក្រុងកែប […]
អានបន្ថែមJICA ឯកភាពទំលាក់ថវិកាជាកញ្ចប់រួមសម្រាប់គម្រោងពង្រីកផែសីហនុជំហានទី២ និងទី៣
កំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ JICA បានឯកភាពគ្នាលើការទទួលបានឥណទានជាកញ្ចប់រួម សម្រាប់គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី២ និងទី៣។ ការព្រមព្រៀងផ្តល់កម្ចីឥណទានពី JICA ដល់កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺបន្ទាប់ពី JICA បានផ្តល់កម្ចី ២០៣លានដុល្លារ សម្រាប់គម្រោងសាងសង់ចំណតកុងតែន័រជំហានទី១ ដែលគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសំណេះសំណាលនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមេសា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ « មានការឯកភាពគ្នារវាង JICA កំពង់ផែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ថានឹងទំលាក់ប្រាក់កម្ចីរួមមួយកញ្ចប់តែម្តង កុំឱ្យពិបាកក្នុងការចរចាថវិកាជំហានទី ២ ហើយទៅចរចាជំហានទី ៣ម្ដងទៀត”។ ក្នុងជំហានទី១ ជប៉ុននឹងជួយពង្រីកចំណតកុងតែន័រឱ្យមានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ។ ដោយឡែក ជំហានទី២ គ្រោងនឹងពង្រីកទៅប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៦,៥ម៉ែត្រ […]
អានបន្ថែមអគារពហុបំណងមន្ទីរពេទ្យកាល់ម៉ែតតម្លៃ៤០លានដុល្លារ សម្រេចការសាងសង់ជាង៩០%
អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩២% ហើយ បើគិតត្រឹមខែមេសានេះ។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ខែមេសានេះ។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាការអភិវឌ្ឍដ៏ធំរបស់វិស័យសុខាភិបាល ដើម្បីធ្វើឱ្យមនី្ទរពេទ្យកាល់ម៉ែត ប្រែក្លាយជាមនី្ទរពេទ្យមួយដ៏ទំនើប និងកាន់តែមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំសុខភាព មិនចាញ់បណ្តាជិតខាង។ អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកំពស់ ១២ ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២ ០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ គម្រោង បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ មិនា ២០១៨ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ក្នងពេលឆាប់ៗខាងមុខនេះ។
អានបន្ថែមបុរីប្រណីតថ្មី ម៉ូដផ្ទះស្អាតប្លែក នឹងផុសរូបរាងឡើងក្បែរផ្សារ AEON3
ក្រុមហ៊ុន អ៊ីអិលធី (ELT Development) និងក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលជាក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញជើសចាស់នៅកម្ពុជា សម្រេចចាប់ដៃគ្នាបង្កើតគម្រោងបូរីប្លែកថ្មីមួយឈ្មោះថា បុរីអ៊ីអិលធី ខតយ៉ាត ៦០ម ឬ ELT Courtyard 60m នៅលើបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើប Aeon 3។ ក្រុមហ៊ុន ELT Development ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេង និងបានចូលរួមចំណែកយ៉ាងសកម្មជាង ២០ ឆ្នាំក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ខណៈ ក្រុមហ៊ុន Pointer Property Co., Ltd គឺជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការចាប់ដៃគ្នារវាងជើសចាស់ទី ២ នេះ នឹងចូលរួមអង្រួនទីផ្សារ និងពង្រីកសក្ដានុពល ភាគខាងត្បូងរាជធានីភ្នំពេញ ឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត។ គម្រោងបុរីអ៊ីអិលធី ខតយ៉ាត ៦០ម (ELT Courtyard 60m) ជាគម្រោងដែលមានម៉ូតផ្ទះទំនើប ស៊ីវិល័យ […]
អានបន្ថែមធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសបើកការដ្ឋានជាផ្លូវការនូវ ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower”។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះមានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ កម្ពស់ ២៨ជាន់ ជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។ ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ […]
អានបន្ថែមគម្រោងវិនិយោគថ្មីមួយ តម្លៃ ៨,៦លានដុល្លារ បង្ហាញខ្លួននៅខណ្ឌពោធិ៍សែនជ័យ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុន QMDJ (CAMBODIA) CO., LTD វិនិយោគ៨,៦លានដុល្លារ បង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់មួយកន្លែង នៅភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២២ មេសា គម្រោងរោងចក្រនេះ នឹងអាចបង្កើតការងារបានចំនួនជិត ៥០០កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧ គម្រោង ក្រោមទុនវិនិយោគសរុបរហូតដល់ជិត ២៤០០លានដុល្លារអាមេរិក។
អានបន្ថែមប្រព័ន្ធការពារទឹកជំនន់ស្ដង់ដាជប៉ុនតម្លៃ ៣៦លានដុល្លារ បើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុនប្រមាណ ៣៦លានដុល្លា ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមេសានេះ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។ ពិធីសម្ភោធ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជា។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។ គម្រោងនេះ បានស្ថាបនាដាក់បណ្តាញលូខ្នាតធំប្រវែង ១២,៦គីឡូម៉ែត្រ អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដែលមានសមត្ថភាពស្តុកទឹកបាន ៦,៥០០ម៉ែត្រគូប និងស្ថានីយបូមទឹកមានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូបក្នុង ១វិនាទី។ គម្រោងនក៏បានបំពាក់ម៉ាស៊ីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ និងបានផ្តល់ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ប្រព័ន្ធថ្មីនេះនឹងជួយ រាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់ និងជួយកសាងប្រព័ន្ធលូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង។
អានបន្ថែម