សម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។ សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច្ច ទេសចរណ៍នៅពេលដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ»។ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបនេះ បានចាប់ផ្តើមសាងសង់ក្នុងខែមីនា ឆ្នាំ ២០២០ ហើយគ្រោងនឹងចំណាយពេលសាងសង់សរុប ៣៦ ខែ។ អាកាសយានដ្ឋាននេះ លាតសន្ធឹងលើផ្ទៃដីជាង ៧៥០ ហិកតា ក្នុងស្រុកស្រុកសូទ្រនិគម ចម្ងាយ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប ហើយជាប្រភេទអាកាសយានដ្ឋានអន្តរជាតិកម្រិត 4E អាចទទួលយន្តហោះធំៗបាន ក៏ដូចជាអ្នកដំណើរដល់ទៅ ៧ លានដុល្លារក្នុង ១ ឆ្នាំ នៅដំណាក់កាលទី ១។ […]

អាន​បន្ថែម

សម្ដេចហ៊ុន សែន សម្ពោធផ្លូវ ៣៨ខ្សែ និងព្រមដាក់នាមខេត្តសៀមរាបជា តារារះទិសឧត្តរ

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ មីនា នេះបានបើកសម្ពោធផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្រុងសៀមរាប និងព្រមដាក់នាមឱ្យខេត្តនេះថា តារារះទិសឧត្តរ ពោលគឺជាទីក្រុងទេសចរណ៍ទំនើប ស្រស់ស្អាត ឆ្លាតវៃ និងជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល។ បើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកា ប្រមាណជាង ១៥០លានដុល្លារ ដែលជាថវិការបស់រដ្ឋផ្ទាល់។ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម និងត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន ៩ក្រុម ទៀត។ ក្រៅពីផ្លូវ ៣៨ ក៏មានការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា ការរៀបចំនូវបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូចេញពីលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រព័ន្ធការពារទឹកជំនន់ ការស្ដារស្ទឹងសៀមរាប ការរៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប្លិ៍ ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ផ្លាកសញ្ញា […]

អាន​បន្ថែម

អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័យទឹក ថាមពល និងភស្តុភារ។ លើសពីនេះ នៅដំណាក់កាលបន្ទាប់ អូស្ត្រាលី ក៏មានផែនការនឹងផ្ដល់ជំនួយបន្ថែមទៀតចំនួនប្រមាណ៤២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៧ ដល់ ២០៣០។ គួរបញ្ជាក់ថា នេះជាជំនួយឥតសំណង ស្ថិតក្រោមកម្មវិធីតាមរយៈកម្មវិធីជាដៃគូកម្ពុជា-អូស្រ្តាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED)។

អាន​បន្ថែម

សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣

សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក កម្ពស់ ៣៦៥ម៉ែត្រ សម្រេចការសាងសង់បានពាក់កណ្តាលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។ សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។ យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ដោយសារវិបត្តិកូវីដរយៈពេល ២ ឆ្នាំចុងក្រោយក្ដី។ តាមការគ្រោងទុក សណ្ឋាគារ Ceil នេះមាន៨២ជាន់ មាន ១ ០០០ បន្ទប់ និងសេវាកម្មប្រណីតជាច្រើនទៀត។ លក្ខណៈពិសេសរបស់ សណ្ឋាគារ Ceil នេះ គឺ ការរចនាដ៏លេចធ្លោនៃសាលសណ្ឋាគារ (atrium) នៅរយៈ កម្ពស់ ៣០០ ម៉ែត្រ ជាមួយនឹងផ្ទៃរាបស្មើដែលមានទេសភាព និងខ្យល់ចេញចូលតាមធម្មជាតិដែលលាតសន្ធឹងរបស់អាគារ។ ក្រោយបញ្ចប់ការសាងសង់ សណ្ឋាគារគ្រោងនឹងបើកសម្ពោធឱ្យដាក់ឱ្យដំណើរការ នៅឆមាសទី១ ឆ្នាំ២០២៤។

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ថ្មី ២ កន្លែង តម្លៃសរុប៥,៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន២ ឱ្យវិនិយោគសរុប ៥,៤លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ៣១ មីនា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន TOP NINGBO FASHION CO., LTD ដែលវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គម្រោងនេះនឹងបង្កើតការងារបានចំនួន ៦០៣កន្លែង។ ចំណែកក្រុមហ៊ុន KING LIM (CAMBODIA) CO., LTD នឹងវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក បង្កើតរោងចក្របោះពុម្ពលើស្លាកសញ្ញា និងផលិតគ្រឿងបន្សំសម្លៀកបំពាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយនឹងបង្កើតការងារបានចំនួន ២២៤កន្លែង។ គួរបញ្ជាក់ដែរថា ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែកុម្ភៈ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៧ គម្រោង […]

អាន​បន្ថែម

អគារក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០ លានដុល្លារ សាងសង់សម្រេចបាន២០% ហើយ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃប្រមាណ៦០ លានដុល្លារអាមេរិក សាងសង់សម្រេចបាន២០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការ នៅខែសីហា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង។ មួយវិញទៀត ការសាងសង់ គឺធ្វើឡើងតាមប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ បានរៀបចំបុកគ្រឹះកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (អានបន្ថែម)

អាន​បន្ថែម

ផែនការតំបន់សេដ្ឋកិច្ចពហុបំណងព្រះសីហនុ ដំណាក់កាលទី១ សិក្សាចប់! ផ្ដោតលើ ២ ចំណុចធំៗ

សេចក្ដីព្រាងលទ្ធផលនៃការសិក្សាផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលពី១ ត្រូវបានបញ្ចប់ហើយ ខណៈបច្ចុប្បន្នអន្តរក្រសួងកំពុងវាយតម្លៃ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផលនេះ។ កិច្ចប្រជុំវាយតម្លៃលើសេចក្ដីព្រាងលទ្ធផលសិក្សា ធ្វើឡើងកាលពីថ្ងៃទី ៣០ មីនា ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានដំណាងពីវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) ព្រមទាំងមន្រ្តីក្រសួងស្ថាប័នពាក់ព័ន្ធ។ របាយការណ៍លទ្ធផលសម្រាប់ដំណាក់កាលពី១ ផ្តោតលើផ្នែកសំខាន់ៗ ចំនួន ២ រួមមាន ១) ការវិភាគតំបន់ និងស្ថានភាព និង ២) ទស្សនទានបឋម ដោយបង្ហាញពីរូបភាពអនាគតនៃការរៀបចំផែនការមេ។ អង្គប្រជុំក៏បានស្នើឱ្យកែសម្រួលចំណុចខ្លះ មុននឹងត្រឡប់មកប្រជុំម្ដងទៀត ហើយសម្រេចយកជាផ្លូវការ។ សូមបញ្ជាក់ថា ការរៀបចំផែនការមេនេះ កំពុងសិក្សាដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាយស៊ិនជិន (UPDIS) និងត្រូវបានចែកជា ៥ដំណាក់កាល ដោយនឹងចំណាយពេល ១៨ ខែ ។ ការសិក្សានឹងរួមបញ្ចូល ការរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រកបដោយនវានុវត្តន៍ខ្ពស់ ផែនការទីក្រុងវៃឆ្លាត ការរៀបចំសំណង់អគារ តំបន់លំនៅដ្ឋាន ការកំណត់តំបន់ឧស្សាហកម្ម និងតំបន់ការពារបរិស្ថានជាដើម។

អាន​បន្ថែម

ត្រឹមខែមីនា កម្ពុជាចម្រាញ់មាសបាន ២២៧៦ គីឡូក្រាម

ក្នុងរយៈពេល៩ខែ គិតចាប់ពីពេលបើកដំណើរកាលពីខែមិថុនា ឆ្នាំមុន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ២ ២៧៥ គីឡូ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ បរិមាណចម្រាញ់រ៉ែមាសត្រឹមខែមីនានេះ ត្រូវបានបង្ហាញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ភោធស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នៅថ្ងៃទី ៣១ ខែមីនានេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «៩ ខែ យើងផលិតមាសបាន ២ ២៧៥គីឡូ ប៉ុន្តែយើងនៅពេលយកចម្រាញ់ទៅជាមាសទឺក ១០ ត្រូវបាត់១០% អញ្ចឹងនៅសុទ្ធ បានជាង២តោន»។ តាមការគ្រោងទុក មាសសុទ្ធប្រមាណ ៣តោន នឹងផ្លូវផលិតបានក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង ដោយមាសនឹងត្រូវនាំចេញទៅបន្សុទ្ធនៅអូស្ត្រាលី។

អាន​បន្ថែម

អគារកម្ពស់ ៥ជាន់ នៃវិទ្យាស្ថានកងទ័ពជើងគោក បើកការដ្ឋានសាងសង់ ក្រោមជំនួយចិន

អគារសាលប្រជុំកម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃវិទ្យាស្ថានកងទ័ពជើងគោក នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការ ក្រោមជំនួយពីចិន។ ពិធីបើកការដ្ឋានធ្វើឡើងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង លោក Zhu Shuaifei សេនានុព័ន្ធយោធាស្តីទីប្រចាំនៅកម្ពុជា ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា អគារនេះឆ្លើយតបនឹងតម្រូវការរបស់កម្ពុជាក្នុងការបណ្តុះបណ្តាលយោធាកាន់តែប្រសើរ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។

អាន​បន្ថែម

កំពង់ផែទេសចរណ៍កំពតសាងសង់បាន ៩៣% គ្រោងបញ្ចប់ខែមិថុនា យឺតជាងផែនការម្ដងទៀត

គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត សម្រេចបាន ៩៣% ហើយគិតត្រឹមខែមីនា ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែមិថុនា ដែលជាការយឺតយ៉ាវម្ដងទៀត ។ វឌ្ឍនភាពនៃកំពង់ផែទេសចរណ៍កំពតនេះ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី ២៩ ខែមីនា។ ជាក់ស្ដែង គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ។ តាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យារទៅដើមឆ្នាំ ២០២១ ពាក់កណ្ដាលឆ្នាំ២០២១ ចុងឆ្នាំ ២០២១ ហើយក្រោយមកទៅដើមឆ្នាំ ២០២២។ (អានបន្ថែម) តមនឹងការពន្យាពេលច្រើនដងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ដាក់កំហិតឱ្យក្រុមហ៊ុន ត្រូវបញ្ចប់គម្រោងទាំងមូល នៅក្នុងរយៈពេល៣ ខែទៀត។ យោងតាមបទបង្ហាញរបស់ក្រុមហ៊ុន ការសាងសង់សំណង់អគារទាំងមូលបានបញ្ចប់ទាំងស្រុង ដោយនៅសល់ការងារទាក់ទងនឹងការតុបតែង និងការងារសួនច្បារប៉ុណ្ណោះ។ សូមបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត ប្រើប្រាស់ថវិកាកម្ចី ៩,២លានដុល្លារ ពីធនាគារអភិវឌ្ឍនអាស៊ី។

អាន​បន្ថែម