ព្រលានយន្តហោះបាត់ដំបងនឹងត្រូវធ្វើជាព្រលាន4C ដែលទទួលយន្តហោះធំពីក្រៅប្រទេសបាន

ព្រលានយន្តហោះខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍទៅជាអាកាសយានដ្ឋានខ្នាត4C ដែលអាចទទួលការចុះចតទាំងយន្តហោះទាំងក្នុង និងក្រៅប្រទេសបាន ខណៈបច្ចុប្បន្ន ការសិក្សាពីលទ្ធភាព និងការងារដោះស្រាយផលប៉ះពាល់កំពុងតែបន្ដធ្វើដោយរលូន។ ការពិភាក្សាអំពីបច្ចុប្បន្នភាពនៃគម្រោងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ។ អាកាសយានដ្ឋានបាត់ដំបង ត្រូវបានគេទុកចោលផ្អាកដំណើរការ ចាប់តាំងពីទសវត្សឆ្នាំ៩០ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ឱ្យសិក្សាពិនិត្យលទ្ធភាពស្តារឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច និងទេសចរណ៍។ ឯកឧត្តម សយ សុខាន់ មានប្រសាសន៍ថា៖ «អាកាសយានដ្ឋាននេះនឹងអភិវឌ្ឍពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដែលមានយន្តហោះប្រភេទ Airbus ឬ Boeing ជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ»។ ឯកឧត្តម ក្រោយពីធ្វើការសិក្សារួចមក ការងារសំខាន់គឺ ការដោះស្រាយបញ្ហាផលប៉ះពាល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន។ បន្ទាប់មក នឹងធ្វើការពង្រីកផ្លូវ Runway បន្ថែមទៀត។      

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្ពោធអគារមន្ទីរពេទ្យអង្គឌួងថ្មី សង់ក្រោមជំនួយកូរ៉េ ៨លានដុល្លារ

អគារព្យបាលជំងឺត្រចៀក ច្រមុះ បំពង់ក ទំនើបថ្មីមួយកន្លែង នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលសាងសង់ឡើងក្រោមជំនួយកូរ៉េខាងត្បូង ៨ លានដុល្លារ ត្រូវបានសម្ពោធធដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៨ ខែមីនា ២០២២ នេះ។ ពិធីសម្ពោធធ្វើឡើងនៅក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ អគារត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះ មានផ្ទៃក្រឡាសរុប ៤,១៧៧.៩៤ ម៉ែត្រការ៉េ និងគ្រែសរុបចំនួន ១២៨គ្រែ។ អគារមានកម្ពស់ ៥ ជាន់បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់។ អគារនេះត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្រោមជំនួយរបស់KOICA ៥,៥លានដុល្លារ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៥។

អាន​បន្ថែម

ម៉ាឡេស៊ីចង់វិនិយោគបន្ថែមលើវិស័យអាទិភាពនានានៅកម្ពុជា ពិសេសអចលនទ្រព្យ

វិនិយោគិនម៉ាឡេស៊ីកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ ថាមពល រ៉ែនិងវិស័យអាទិភាពផ្សេងៗទៀតនៅកម្ពុជា នៅពេលឆាប់ៗនេះ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ម៉ាឡេស៊ីមានការវិនិយោគ ១៦២គម្រោង រួចមកហើយនៅកម្ពុជា ដែលជាគម្រោងដែលចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងតម្លៃវិនិយោគសរុប ៣,២ប៊ីលានដុល្លារ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋម៉ាទ្បាកា និង ឯកឧត្តម Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាទ្បេស៊ីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា។ ក្នុងកិច្ចប្រជុំ ភាគីម៉ាឡេស៊ី បានសម្ដែងចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកវិនិយោគបន្ថែមនៅកម្ពុជា ទោះបច្ចុប្បន្នមានគម្រោងជាច្រើនហើយក្ដី។ ជាការឆ្លើយតប ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ថ្លែងថាកម្ពុជាត្រៀមរួចជាស្រេចក្នុងការសហការជាមួយ លោកឯកអគ្គរដ្ឋទូត និងមន្ត្រីនៃស្ថានទូតម៉ាទ្បេស៊ីប្រចាំនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានស្តីពីវិនិយោគ និងសម្របសម្រួលរាល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគម៉ាទ្បេស៊ីដទៃទៀតនាពេលខាងមុខ។ គួរបញ្ជាក់ថា វិនិយោគម៉ាឡេស៊ីនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនគឺនៅលើវិស័យអលចនទ្រព្យ រោងចក្រកាត់ដេរ និងរោងចក្រកែច្នៃ។

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ៥១ តភ្ជាប់ផ្លូវជាតិលេខ៤ និងលេខ៥

ផ្លូវជាតិលេខ៥១ ដែលជាកំណាត់ផ្លូវសំខាន់តភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ២៥ មីនា ២០២២ ក្រោមអធិបតីយភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្លូវជាតិលេខ៥១ នេះ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ គម្រោងលើកកម្ពស់ផ្លូវនេះ ចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ផ្លូវនេះ ត្រូវបានកសាងឡើងដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយចាប់ផ្ដើមពីមិថុនា ឆ្នាំ២០១៧ និងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩។

អាន​បន្ថែម

ខ្សែកាបក្រោមសមុទ្រប្រវែងជិត ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ផ្ដើមសង់ហើយ

ខ្សែកាប្លិ៍អុបទិក្រោមបាតសមុទ្រប្រវែង ១៩ ២០០គីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ពីប្រទេសសិង្ហបុរី ភ្ជាប់ទៅប្រទេសបារាំង បានចាប់ផ្ដើមការសាងសង់ហើយ។ ខ្សែកាប្លិ៍អុបទិកនេះ ជាខ្សែកាប្លិ៍ភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដ៏វែងមួយដែលមានឈ្មោះថា Southeast Asia–Middle East–Western Europe 6 (SEA-ME-WE 6)។ យោងតាមការចុះផ្សាយរបស់ Global Construction Review ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រនេះ មានសមត្ថភាពបញ្ជូនទិន្នន័យអ៊ិនធើណេត 100Tb/s ឬធៀបឱ្យងាយយល់គឺបញ្ជូនទិន្នន័យវិដេអូ HD ៤០ ០០០ វិដេអូ ក្នុងមួយវិនាទី។ ខ្សែកាប្លិ៍អុបទិកនេះ ត្រូវបានសាងសង់ចែកចេញជា ៣ផ្នែក ទី១ ខ្សែកាប្លិអុបទិកក្រោមបាទសមុទ្ររវាងសិង្ហបុរី និងអេហ្សីប ទី២ ខ្សែកាប្លិអុបទិកនៅលើដីនៅក្នុងប្រទេសអេហ្ស៊ីប និងទី៣ ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសមុទ្រពីអេហ្ស៊ីបដល់ទីក្រុង Marseilles នៃប្រទេសបារាំង។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅដើមឆ្នាំ២០២៥។ គម្រោងនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន រួមមានក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ឥណ្ឌា ម៉ាល់ឌីវ ជីប៊ូទី […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនតម្លៃ ៤,៤ ពាន់លានដុល្លារ នៅខេត្តដីសណ្ដរទន្លេមេគង្គ នឹងបើកការដ្ឋានខែវិច្ឋិកា

គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៦គីឡូម៉ែត្រ ឆ្លងកាត់តាមខេត្ត ៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខ នេះហើយ។ ផ្លូវនេះនឹងភ្ជាប់ទីក្រុង Can Tho ទៅកាន់ទីក្រុង Ca Mau ដោយត្រូវចំណាយថវិកាប្រមាណ ៤,៤ប៊ីលានដុល្លារ។ យោងតាម Global Construction Review ចេញផ្សាយកាលពីសប្តាហ៍មុន ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន ២គន្លង ហើយនឹងពង្រីកដល់ជា ៤គន្លង ក្នុងដំណាក់កាលទី២។ តាមផែនការ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥។ គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម មានគោលបំណងដើម្បីធ្វើឱ្យដីសណ្តរក្លាយទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្មប្រកបដោយចីរភាព ថាមវន្ត និងមានប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ និងពិភពលោក»។

អាន​បន្ថែម

Samsung ចុះកុងត្រា ៩៤០លានដុល្លារ សង់រោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនវៀតណាម Lilama វិនិយោគរួមគ្នា ៩៤០ លានដុល្លារអាមេរិក សាងសង់ស្ថានីយថាមពលឧស្ម័នធម្មជាតិរាវ ឬ LNG នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ បើយោងតាម GCR កិច្ចព្រមព្រៀងវិស្វកម្ម លទ្ធកម្ម និងសំណង់ ត្រូវបានចុះរួចរាល់កាលពីសប្តាហ៍មុន ដែលរួមមានការសាងសង់រោងចក្រថាមពល ៧៥០MW ចំនួន ២ កន្លែង នៅទីតាំងដែលមានស្រាប់ក្នុងខេត្ត Dong Nai។ រោងចក្រទាំង២ មានឈ្មោះថា Nhon Trach 3 និង Nhon Trach 4 ដែលនឹងត្រូវសាងសង់ក្នុង ៣៦ ខែ ហើយគ្រោងនឹងដំណើរការអំឡុងឆ្នាំ ២០២៤ ឬ ២០២៥។ រោងចក្រនេះ អាចនឹងក្លាយជាស្ថានីយថាមពលដើរដោយ LNG ដំបូងរបស់វៀតណាម បើគម្រោង មួយទៀតក្នុងខេត្ត Long An របស់ក្រុមហ៊ុន GS Energy និង VinaCapital […]

អាន​បន្ថែម

ឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និងកំពុងសិក្សាជាមួយ JICA និងធនាគារពិភពលោក លើគម្រោងធ្វើឱ្យប្រសើរឡើងឡូជីស្ទិក (ភស្តុភារកម្ម) នៅកម្ពុជា ដូចជា គម្រោងរថភ្លើងលើអាកាស និងការៀបចំផែនការមេភស្តុភារកម្ម ជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ផែនការមេភស្តុភាកម្មនៅកម្ពុជា ត្រូវការទុនវិនិយោគប្រមាណ ៥០ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្ឋាំខាងមុខ ដើម្បីវិនិយោគលើគម្រោងអទិភាពជាច្រើនជាង ៣០០ គម្រោង ទិសដៅដើម្បីធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូននៅកម្ពុជាមានប្រសិទ្ធភាព និងផលិតភាពខ្ពស់ជាដើម»។ ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងកំពង់ផែ ដែលមានរីកចម្រើនគួរឱ្យកត់សំគាល់ចាប់តាំងពីឆ្នាំ១៩៩៨ មកពោលគឺនៅពេលកម្ពុជា […]

អាន​បន្ថែម

ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ នៅចំណតផែកុងតឺន័រភ្នំពេញ បើកការដ្ឋានសាងសង់

ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ ទំហំ ៣៦ ០០០ ម៉ែត្រគូប នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានធ្វើឡើង នៅថ្ងៃទី២២ ខែមីនា នៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាតំណាងដៃគូរអភិវឌ្ឍនានា។ ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ គឺជាការវិនិយោគដោយក្រុមហ៊ុនឯកជន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain Company ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍ មានដូចជាប្រទេសប្រទេសអង់គ្លេស ហូឡង់ ស្វីស និងអូស្រ្តាលី ជាដើម។ គម្រោងនេះ រួមមានចំណតប្រវែង ១៥ម៉ែត្រ និងឃ្លាំងពិសេសទំហំជាង ៣៦០០០ ម៉ែត្រគូប សម្រាប់ស្ដុកទំនិញត្រជាក់ ការវេចខ្ចប់ត្រជាក់ សេវាអនាម័យ និងការចែកចាយទំនិញផងដែរ ។ យោងតាមការសិក្សា ប្រទេសកម្ពុជានឹងត្រូវការខ្សែសង្វាក់ត្រជាក់យ៉ាងហោចណាស់ ១៤០ ០០០ ម៉ែត្រគូប នៅឆ្នាំ ២០៣០ ដោយឃ្លាំងថ្មីនេះនឹងរួមចំណែកជាង ២៥% ក្រោយបើកដំណើរការ។ […]

អាន​បន្ថែម

នាយករដ្ឋមន្ត្រីជប៉ុនថានឹងបន្តជួយកម្ពុជាពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងបច្ចេកវិទ្យា

នាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio បានឱ្យដឹងថា ជប៉ុននឹងបន្តជួយកម្ពុជាពង្រីក និងពង្រឹកវិស័យអាទិភាពនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម បច្ចេកវិទ្យា និងការធ្វើពិពិធកម្មខ្សែរសង្វាក់ផ្គត់ផ្គង់ ។ ឯកឧត្តមបានឱ្យដឹងដូច្នេះ ក្នុងជំនួបផ្លូវការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២០ មីនា កន្លងទៅ។ ភាគីទាំង ២ បានឯកភាពគ្នាសហការយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បង ដែលមិនមែនសម្រាប់តែកម្ពុជា ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោក។ ជប៉ុនក៏នឹងបន្ដ រិះរកនូវកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនដោយចីរភាពរបស់កម្ពុជា ជាពិសេសគឺការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ។ ក្រោមគំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីការវិនិយោគសម្រាប់អនាគតនៅអាស៊ី នាយករដ្ឋមន្រ្តីទាំង ២ ក៏បានឯកភាពពង្រឹងការអភិវឌ្ឈន៍ធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញជាពិសេសនៅលើថ្នាលនៃកម្មន្តសាលនិង បច្ចេកវិទ្យាឌីជីថល។ លើសពីនេះ ឯកឧត្តម KISHIDA Fumio ក៏បានបង្ហាញអំពីបំណងចង់គាំទ្រាការធ្វើអន្តរកាលថាមពលប្រកបដោយភាពប្រាកដប្រជានៅកម្ពុជា និងជួយបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅរកអព្យាក្រឹតកាបូនផងដែរ។

អាន​បន្ថែម