ឆ្នាំ ២០២១ រោងចក្របើកថ្មីមាន ១៦៣ ខណៈបិទទ្វារ១៤៨ សឱ្យឃើញថានៅមានកំណើនវិជ្ជមាន

ទោះបីជារងវិបត្តិកូវីដ១៩ ក្ដី ក្នុងឆ្នាំ ២០២១ នេះ មានរោងចក្រឧស្សាហកម្មថ្មី សរុបចំនួន ១៦៣កន្លែង បានបើកដំណើរការ ដែលនេះបានឆ្លុះបញ្ជាំងពីជំនឿទុកចិត្តរបស់វិនិយោគិនលើសេដ្ឋកិច្ចកម្ពុជា។ យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ គិតត្រឹមឆ្នាំ២០២១ រោងចក្រឧស្សាហកម្មសរុបនៅកម្ពុជា មានចំនួន ១ ៨៧៩រោងចក្រ។ រោងចក្រចុះបញ្ជីទាំងអស់នេះ បង្កើតការងារប្រមាណជាង ៩៨ម៉ឺន កន្លែងដល់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ របាយការណ៍ដដែល ក៏បង្ហាញថាចំនួនរោងចក្របិទទ្វារក្នុងឆ្នាំ២០២១ ក៏មានដល់ទៅចំនួន ១៤៨ កន្លែង ។ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី ៨ខែកុម្ភៈ ថា ទោះបីកម្ពុជាទទួលផលប៉ះពាល់ដោយជំងឺកូវីដ១៩ កម្ពុជានៅតែឃើញមានចំនួនរោងចក្រឧស្សាហកម្មបើកថ្មី ដែលបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជា ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អលើការរីករាលដាលជំងឺកូវីដ១៩។ រូបភាពដោយ៖ Southest Asia Globe  

អាន​បន្ថែម

អគារដ្ឋបាលក្រុងបូកគោនឹងត្រូវសាងសង់ ២ ទីតាំង ដើម្បីបង្កភាពងាយស្រួលប្រជាពលរដ្ឋ

រដ្ឋបាលក្រុងបូកគោ នឹងមានអគាររដ្ឋបាលថ្មី១ កន្លែងទៀត បន្ថែមលើកន្លែងមានស្រាប់ ពោលគឺសរុបទាំងអស់ ២ ទីតាំង ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈ ឱ្យជិតប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យ ទីតាំងសង់អគាររដ្ឋបាលទាំង ២ នេះ កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។ សម្តេច ស ខេង បានមានប្រសាសន៍ថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋាភិបាលបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា ២កន្លែង គឺទី ១នៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងទី ២ នៅក្បែរកាស៊ីណូចាស់លើភ្នំបូកគោ ។ សម្តេច បន្ដថា ភូមិសាស្ត្រក្រុងបូកគោបច្ចុប្បន្នមានធំទូលាយ នៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។  

អាន​បន្ថែម

មន្ទីរពេទ្យធំៗ ២ សង់ក្រោមជំនួយចិនជាង ១៣០លានដុល្លារ នឹងសម្ពោធឱ្យប្រើប្រាស់ខែមីនា

មន្ទីរពេទ្យធំៗចំនួន ២ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលសាងសង់ឡើងក្រោមជំនួយរបស់ចិនតម្លៃសរុបប្រមាណ ១៣០លានដុល្លារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹង កាលពីព្រឹកថ្ងៃចន្ទ នេះថា ៖ «មន្ទីរពេទ្យធំៗចំនួន ២ ទៀត នៅត្រូវសម្ពោធនៅពេលខាងមុខ មន្ទីរពេទ្យមួយនៅត្បូងឃ្មុំ ដែលត្រូវនឹងសម្ពោធនៅថ្ងៃទី៧ ខែមីនា និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលនឹងត្រូវសម្ពោធនៅថ្ងៃទី២៨ ខែមីនា»។ អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីខែតុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣ ៧៤០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៨០លានដុល្លារអាមេរិក។ (អានបន្ថែម) ដោយឡែក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃជាង ៥០ លានដុល្លារ បានបើកការដ្ឋានសាងសង់នៅខែ មីនា ឆ្នាំ ២០១៩ និងបញ្ចប់ការសាងសង់នៅខែវិច្ឆិកា ឆ្នាំ […]

អាន​បន្ថែម

សម្តេច ហ៊ុន សែន នឹងប្រែមុខមាត់ខេត្តភាគឦសាន ទៅជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងប្រែមុខមាត់ខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ព្រោះខេត្តទាំងនោះមានសក្តានុពលធំៗ ២ គឺ កសិ-ឧស្សាហកម្ម និងធនធានរ៉ែ។ សម្ដេចប្រកាសដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី ៧ ខែកុម្ភៈ កន្លងទៅ។ «កម្ពុជាមានប៉ូលសេដ្ឋកិច្ច ៣ ធំៗ រាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ហើយតំបន់ភាគឦសាន នឹងក្លាយជាប៉ូលទី ២ ព្រោះមានសេដ្ឋកិច្ចកសិឧស្សាហកម្ម និងរ៉ែ» សម្ដេចមានប្រសាសន៍។ ជាក់ស្ដែង រ៉ែមាសនៅខេត្តមណ្ឌលគិរី មកទល់បច្ចុប្បន្នចម្រាញ់បានជាង ១៧០០ គីឡូ ហើយ ខណៈសម្ដេចថាភូមិភាគនេះនៅមានធនធានរ៉ែច្រើនទៀតដូចជា ធ្យូងថ្មជាដើម។ តំបន់ភាគឦសាននេះ នឹងត្រូវតភ្ជាប់ដោយផ្លូវជាតិលេខ៧នេះ គឺជាផ្លូវសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅ មណ្ឌលគិរី រតនគិរី។  

អាន​បន្ថែម

សម្ដេចហ៊ុន សែន៖ ស្ពានក្រចេះ-កំពង់ធំ នឹងបើកការដ្ឋានឆ្នាំ២០២៣ ព្រមសង់ផ្លូវថ្មីដល់កំពង់ថ្ម

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ គ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ នៅក្រោមកម្ចីសម្បទានរបស់ប្រទេសចិន ព្រមនឹងផ្លូវថ្មី១ ខ្សែកាត់ដល់កំពង់ថ្ម។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីកាលបរិច្ឆេទបើកការដ្ឋានស្ពាននេះ នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។ សម្តេចថា៖ «ឆ្នាំ២០២៣នេះ គឺនឹងសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងនៅម្តុំក្បែរទីរួមខេត្តក្រចេះ ដើម្បីតភ្ជាប់ទៅកំពង់ធំ។ ការតភ្ជាប់ស្ពាននៅខេត្តក្រចេះនេះ មិនមែនត្រឹមតែចម្លងត្រើយម្ខាងទៅត្រើយម្ខាងទេ ប៉ុន្តែយើងកាត់ផ្លូវមួយខ្សែដល់កំពង់ថ្ម ខេត្តកំពង់ធំ តែម្ដង»។ សូមបញ្ជាក់ថា តាមការសិក្សារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ពាន ១ ខ្សែនេះ មានប្រវែង ១ ៧៦១ ម៉ែត្រ ដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ហើយនឹងប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់។ បើតាមសម្តេចតេជោ ការសាងសង់ដោយប្រទេសចិន អាចនឹងលឿនជាងផែនការ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ព្រោះមិត្តចិន កាលណាគាត់និយាយហើយ គាត់ធ្វើលឿនជាងផែនការកំណត់ នេះជាទម្លាប់របស់ចិន គាត់និយាយតិច តែគាត់ធ្វើច្រើន»។ […]

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ កន្លែង តម្លៃជាង ១៨លានដុល្លារ នៅខេត្តក្រុង ៣ សំខាន់ៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៨.៦លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤ កន្លែង នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង ៤ រួមមាន៖ ១- GLOBAL XILIN GARMENT ACCESSORY CO., LTD បោះទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិកបង្កើតរោងចក្រខារអំបោះ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២- TOYOKI APPAREL (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ៣- KH WIN STAR GARMENT CO., LTD បោះទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង […]

អាន​បន្ថែម

រដ្ឋគ្រោងសង់ស្ថានីយទឹកស្អាតមួយទៀត នៅខណ្ឌពោធិ៍សែនជ័យ សមត្ថភាព៥ ០០០ ម៉ែត្រគូប/ថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពល ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ យោងតាមឯកសាររបស់រដ្ឋាករទឹកក្រុងភ្នំពេញ ចេញផ្សាយថ្មីៗនេះ រោងចក្រទឹកស្អាតថ្មីនេះ មានឈ្មោះថា រោងចក្រទឹកស្អាតបឹងធំ ដែលមានអនុភាពផលិតទឹកស្អាតបាន ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅជាប់នឹងស្ទឹងព្រែកត្នោត ក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២២នេះ ហើយនឹងបញ្ចប់នៅឆ្នាំ ២០២៤។ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍បានឱ្យដឹងថា គម្រោងរោងចក្រទឹកស្អាតបឹងធំនេះ ជាផ្នែកមួយគោលនយោបាយបង្កើនការផលិតទឹកស្អាតនៅភ្នំពេញ។ ឯកឧត្តម ថា៖ «ឆ្នាំ២០២២ បរិមាណការផ្គត់ផ្គង់ទឹកស្អាត មិនទាន់ឆ្លើយតបពេញលេញទេ ហើយនៅឆ្នាំ២០២៣ នឹងឆ្លើយតបបាន ១លានម៉ែត្រគូប ប៉ុន្តែអ្វីដែលយើងបារម្ភ គឺល្បឿននៃការអភិវឌ្ឍដែលរីកថែមទៀត ដូច្នេះយើងមិនត្រូវធ្វើត្រឹម១លានម៉ែត្រគូបទេ យើងត្រូវធ្វើឱ្យបាន១,២លានម៉ែត្រគូប»។ បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជា មធ្យម ៦សែនម៉ែត្រគូបក្នុង១ថ្ងៃ។ ប៉ុន្តែ តម្រូវការទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ដែលមានដល់ទៅ ៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាត ពិសេសក្នុងម៉ោងមានតម្រូវការទឹកខ្ពស់។ […]

អាន​បន្ថែម

ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% គ្រោងសម្រេចតាមផែនការ ខែកញ្ញា

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% ហើយ បើគិតត្រឹមចុងខែមករា ឆ្នាំ ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីវឌ្ឍនភាពការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពិធីបិទសន្និបាទក្រសួង កាលពីសប្ដាហ៍មុន។ បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម) ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។ គួរបញ្ជាក់ថា ក្រៅពីផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់នេះ […]

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាលកំពុងពន្លឿនការសិក្សាប្លង់អភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ

រដ្ឋបាលខេត្តកណ្តាល បានស្នើមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ឱ្យពន្លឿនការសិក្សាគូសប្លង់បច្ចេកទេសគម្រោងអភិវឌ្ឍប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ។ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០២ ខែកុម្ភៈ ថា បច្ចុបន្នក្រុមការងារកំពុងប្រមូលទិន្នន័យដូចជា ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ អត្រានៃការបំប្លែងទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ។ លើសពីនេះ ក្រុមការងារក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប្រជាជនក្នុងក្រុងតាខ្មៅផងដែរ ដើម្បីទិន្នន័យបរិមាណទឹកកខ្វក់ចេញមកត្រឹមត្រូវជាក់ស្ដែង។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត ដោយក្រុមហ៊ុន DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. ដែលគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

អាន​បន្ថែម

រដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧត្តម ថ្លែងថា៖ «យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។ ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះលេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះនឹងមិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងនឹងសិក្សាលម្អិត ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។  

អាន​បន្ថែម