អន្តរក្រសួងគាំទ្រគម្រោងសាង់សង់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ខេត្តព្រះសីហនុ

អន្តរក្រសួងបានបើកភ្លើងខៀវលើគម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ ប្រវែង ៣២៣,៥គីឡូម៉ែត្រ ឆ្លងកាត់ដែនសមុទ្រកម្ពុជា។ ការសម្រេចគាំទ្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ឆ្លងកាត់ដែនសមុទ្រកម្ពុជាហើយនោះ ក្នុងគម្រោងនេះ ក៏នឹងមានការសង់ស្ថានីយខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ផងដែរ។ អន្តរក្រសួង បានស្នើឱ្យក្រុមហ៊ុនសាងសង់ ត្រូវកាត់បន្ថយការសាយភាយកករល្អក់នៅពេលជីកកប់ខ្សែកាប្លិ៍អុបទិក ដើម្បីចៀសវាងប៉ះពាល់ជីវៈចម្រុះសមុទ្រ។ អន្តរក្រសួង ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់ រៀបចំផែនការគ្រប់គ្រងសំណល់រឹង និងសំណល់រាវឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងត្រូវសិក្សាឱ្យបានច្បាស់លាល់ ទាក់ទងនឹងផ្កាថ្មនៅតំបន់គម្រោងដែរ។ គម្រោងសាងសង់ប្រព័ន្ធខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ គឺស្ថិតក្រោមក្រសួងប្រៃសណីយ៍ និងទូរគមនាគម ចំណែកក្រុមហ៊ុនសាងសង់គឺ CRCC Harbour & Channel Engineering Bureau Group Co., Ltd និងក្រុមហ៊ុនទីប្រឹក្សា Creative Green Research Co., Ltd។    

អាន​បន្ថែម

ផ្លូវជាតិលេខ៨ ប្រវែង៥៥គម ពីស្ពានព្រែកតាមាក់ដល់ស្វាយអន្ទរ បើកការដ្ឋានពង្រីកហើយ

រដ្ឋបាលខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ កែលម្អ និងពង្រីកផ្លូវសំខាន់ៗ ២ ខ្សែ គឺផ្លូវជាតិលេខ ៨ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់រង្វង់មូលស្វាយអន្ទរ និងកំណាត់ផ្លូវលេខ៧០B។ ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីថ្ងៃទី១២ខែកុម្ភៈ ក្រោមអធិបតីយភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណាត់ផ្លូវជាតិលេខ ៨ មានប្រវែង ៥៥គម ដោយគ្រោងចំណាយថវិកា ១២ លានដុល្លារអាមេរិក ខណៈកំណាត់ផ្លូវជាតិលេខ ៧០B មានប្រវែង២ ០០០ម៉ែត្រ និង ទទឹង ១០ម៉ែត្រ ដោយគ្រោងចំណាយថវិការជាង ២ លានដុល្លារ។ ក្រៅពីបើកការដ្ឋានសាងសង់ផ្លូវទាំង ២ រដ្ឋបាលខេត្តក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនច្បារ និងផ្លូវបេតុងអាមេប្រវែង២,៤០០ម៉ែត្រ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ផងដែរ។

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់សារមន្ទីរមាន រាងជាគ្រាប់មីនធំជាងគេលើលោក នៅខេត្តសៀមរាប និងកំពង់ឆ្នាំង

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា គ្រោងសាងសង់សារមន្ទីរមីន ដែលមានរូបរាងស្រដៀងនឹងគ្រាប់មីន នៅខេត្តចំនួន ២ គឺ ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង។ គម្រោងសាងសង់សារមន្ទីរមីននេះ មានការចូលរួមគាំទ្រ ដោយអង្គការ JICA ជប៉ុន។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្តម ហេង រតនា បានពិភាក្សាជាមួយក្រុមប្រឹក្សាជប៉ុនរបស់ JICA កាលពីថ្ងៃទី១០ ខែកុម្ភៈ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាតមីនខេត្តកំពង់ឆ្នាំង។ ការពិភាក្សានេះ គឺផ្តោតលើការស្រាវជ្រាវវាយតម្លៃគម្រោង និងការគិតគូរពីរូបរាងអគារ ដែលនឹងត្រូវសាងសង់នៅខេត្តទាំង ២។ ឯកឧត្តម ហេង រតនា លើកឡើងថា កម្ពុជាចង់សាងសង់អាគារសារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោក ដើម្បីបង្ហាញពិភពលោកថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកម្ពុជាពីប្រទេសមាន គ្រាប់មីនច្រើនជាងគេលើលោក មកជាប្រទេសគ្មានគ្រាប់មីននៅចុងឆ្នាំ២០២៥។

អាន​បន្ថែម

រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគរោងចក្រថ្មី តម្លៃជិត៨លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគជិត ៨លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រថ្មីចំនួន២ កន្លែងទៀត នៅរាជធានីភ្នំពេញ និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖ ១- XING KAI SEN GARMENT CO., LTD បោះទុន២,២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២- XIN JIALE INTERNATIONAL (CAMBODIA) CO., LTD បោះទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅភូចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងទាំង២នេះ នឹងបង្កើតការងារប្រមាណជិត ២០០០ កន្លែង ដល់ប្រជាជនក្នុងតំបន់។ គួររម្លឹកដែរថា នៅក្នុងរយៈពេល១ខែដំបូងដើមឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ […]

អាន​បន្ថែម

កម្ពុជាគ្រោងសាងសង់ និងបើកច្រកព្រំដែនខ្មែរ-ថៃថ្មីមួយ នៅឃុំថ្មដា ខេត្តពោធិ៍សាត់

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ថ្មីមួយកន្លែងទៀត នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។ គម្រោងនេះគឺស្របពេលដែលកម្ពុជា អភិវឌ្ឍផ្លូវជាតិលេខ៥១ ពីទីរួមខេត្តពោធិ៍សាត់ទៅតំបន់ព្រំដែនថ្មដា និងផ្លូវជាតិលេខ១០តភ្ជាប់រវាងខេត្តកោះកុង និងសំឡូតបាត់ដំបង។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១០ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួង ដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មីនេះ។ តាមផែនការ គម្រោងនេះនឹងស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត នៃប្រទេសប្រទេសថៃ។ ទិសដៅនៃការសងសង់ព្រំដែនថ្មីនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង ២ ។ គម្រោងនេះ នឹងរួមមានការកសាង អគារអន្តោប្រវេសន៍ អគារគយ រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំងទីលានកុងទីន័រ អគាររដ្ឋបាល និងសំណង់អគារអន្តេវាសិកដ្ឋាន។    

អាន​បន្ថែម

កម្ពុជាស្នើកាណាដា ជួយរៀបចំយុទ្ធសាស្ត្រលើគម្រោងរថភ្លើងលើអាកាស និងក្រោមដី នៅភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើប្រទេសកាណាដា ឱ្យជួយរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងដឹកជញ្ជូនសាធារណៈធំៗចំនួន ៣ នៅទីក្រុងភ្នំពេញ រួមមានរថភ្លើងស្វ័យប្រវត្តិ(AGT)  រថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ការស្នើនេះ ត្រូវបានធ្វើឡើងក្នុងពេលជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោកជំទាវបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជាកាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងជំនួបនោះ ឯកឧត្តម ស៊ុន ចាន់ថុល ថាកម្ពុជាចង់សង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ នៅភ្នំពេញ ដោយបច្ចុបន្នកំពុងសិក្សា ៣ ជម្រើស រួមមាន ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងរថភ្លើងលើអាកាស Monorail។ ប៉ុន្តែក្រសួងមិនទាន់សម្រេចថា នឹងសាងសង់គម្រោងមួយណានោះទេ ដោយកំពុងសិក្សាលម្អិត។ (អានបន្ថែម) ដូច្នេះ ឯកឧត្តមបានស្នើឱ្យកាណាដាជួយពិនិត្យឡើងវិញលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍គម្រោងធំៗចំនួន៣ ខាងលើ។ ការឆ្លើយតប លោកជំទាវបណ្ឌិត Sarah Taylor បានលើកឡើងថា កាណាដាមានជំនាញបច្ចេកទេសគ្រប់គ្រាន់ ដែលអាចផ្ដល់ជាវគ្គបណ្ដុះបណ្ដាលសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត […]

អាន​បន្ថែម

ខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយចម្រោះទឹកកខ្វក់តម្លៃ ៣០ លានដុល្លារ

រដ្ឋបាលខេត្តបាត់ដំបង បានបើកការដា្ឋនសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងដោះស្រាយបញ្ជាប្រឈមដែលចេញពីការអភិវឌ្ឍន៍ទៅទីក្រុង។ ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅក្រោមវត្តមានជញ្ជូន ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង គម្រោងនេះ គ្រោងចំណាយថវិកាជិត ៣០លានដុល្លាអាមេរិច ដោយគ្រោងនឹងបញ្ចាប់រសាងសង់រួចរាល់នៅឆ្នាំ២០២៤ ។ គម្រោងនេះស្ថិតក្រោមកម្ចីឥណទានរបស់ ADB , AFD និងជំនួយឥតសំណងពីសហគមអឺរ៉ុប (EU)។ ជាលម្អិត គម្រោងទាំងមូលរួមមាន៖ ១-ប្រព័ន្ធបណ្តាញបំពង់ប្រមូលទឹកកខ្វក់  ភ្ជាប់តំណចំនួន ៤២០០តំណ បណ្តាញបំពង់ប្រមូលមេប្រវែង ៤៥០០ម បណ្តាញបំពង់ប្រមូលមេរងប្រវែង ១៣ ៦០០ម បណ្តាញបំពង់ប្រមូលតាមផ្ទះ ឬទីតាំង ដែលមានប្រវែង ៥១ ០០០ម ស្ថានីយបូមទឹកកខ្វក់ ១កន្លែង បំពង់បូមបញ្ជូនប្រវែង ៧ ៧០០ម ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម មានសមត្ថភាព ១២ ០០០ម៣/ ថ្ងៃ អគាររដ្ឋបាលនានា ការកែលម្អផ្លូវទៅកាន់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួម ប្រវែង […]

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត១២% ហើយ

ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន១១,៨៨% ហើយ បើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់២ជាន់។ មន្ទីរពេទ្យនេះអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់បម្រើឱ្យការព្យាបាល។ មន្ទីរពេទ្យដ៏ធំនេះ គ្រោងចំណាយថវិកាសរុបទាំងអស់ប្រមាណ១០លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម) មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យនឹងផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕  

អាន​បន្ថែម

គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំ សិក្សាចប់ ក្រសួងកំពុងជ្រើសរើសប្លង់ ១ ចេញពីជម្រើស ៣

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងជ្រើសរើសប្លង់ ១ ចេញពីប្លង់សាងសង់ស្ពានស្វាយជ្រុំចំនួន ៣ ដែលក្រុមការងារប្រទេសកូរ៉េខាងត្បូងទើបតែបញ្ចប់ការគូសប្លង់ និងដាក់ជូនក្រសួងដើម្បីពិនិត្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ៩ កុម្ភៈថា ភាគីកូរ៉េខាងត្បូង បានផ្តល់នូវប្លង់ស្ពានស្វាយជ្រុំចំនួន ៣ ខុសគ្នា ហើយក៏មានតម្លៃខុសៗគ្នាផងដែរ។ ឯកឧត្តម ថា៖ «ក្រសួងកំពុងរើសម៉ូតស្ពានប្រភេទណា ដែលល្អ ចំណេញ និងសាកសម្យនឹងស្ថានភាពក្រុងភ្នំពេញ»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីលក្ខណៈ និងតម្លៃនៃស្ពានទាំង ៣ ប្រភេទនេះទេ។ គួរបញ្ជាក់ថា កាលពីខែមករា ឯកឧត្តម ធ្លាប់ឱ្យដឹងថា ស្ពានមានជម្រើស ២ ទីតាំង ។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែលត្រូវសង់ស្ពានចំនួន ២។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាស្នើសុំថវិកាបន្ទាន់ពីប្រទេសចិន មកសាងសង់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម

រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំហិរញ្ញប្បទានសម្បទានទៅប្រទេសចិន សម្រាប់គម្រោងកសាងស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម និងតំបន់ព្រែកប្រា ភាគខាងត្បូងរាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៩ កុម្ភៈនេះ ថា ក្រសួងបានផ្ញើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីស្នើសុំថវិកាបន្ទាន់ពីប្រទេសចិនរួចហើយ ដើម្បីយកកសាងស្ពាននេះហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ »យើងបានបញ្ជូនឯកសារទៅហើយ គម្រោងនេះនឹងជាគម្រោងអទិភាពក្នុងឆ្នាំ២០២២»។ គួរបញ្ជាក់ថា ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) នេះរួចហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ (អានបន្ថែម)

អាន​បន្ថែម