គម្រោងអភិវឌ្ឍន៍
ស៊ីម៉ាក់ និងJICA សម្រេចលើគំនូសប្លង់សំណង់សារមន្ទីរមីន តែមិនសង់ជារាងគ្រាប់មីនទេ
មជ្ឈមណ្ឌលកំចាត់មីន និងក្រុមប្រឹក្សាយោបល់របស់ទីភ្នាក់ងារ JICA បានសម្រេចលើគំនូសប្លង់នៃការសាងសង់សារមន្ទីរមីន ក្នុងខេត្តសៀមរាប ប៉ុន្តែនឹងមិនកសាងជារូងរាងស្រដៀងនឹងគ្រាប់មីន ដូចការប្រកាសជាលើកដំបូងឡើយ។ ភាគីទាំង ២ បានចុះហត្ថលេខា លើគំនូសប្លង់នេះ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលជាការកែសម្រួលប្លង់ពីការសិក្សាបឋម។ (អានបន្ថែម) យោងតាម ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលមីនកម្ពុជា គំនូសប្លង់សារមន្ទីរមីន មានរូបរាងជាគ្រាប់មីននៅខេត្តសៀមរាប នឹងមិនត្រូវបានសាងសង់ឡើយ ដោយប្តូរទៅជាអគារសារមន្ទីរមីនធម្មតាវិញ។ លើសពីនេះ ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើការរៀបចំប្លង់សិក្សាបឋមលើការសាងសង់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនក្នុងខេត្តកំពង់ឆ្នាំងផងដែរ។
អានបន្ថែមអ៊ឺរ៉ង់ បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យប្រេង និងឧស្ម័នកម្ពុជា
វិនិយោគិនប្រទេសអ៊ឺរ៉ង់ ចាប់អារម្មណ៍ចង់វិនិយោគក្នុងវិស័យប្រេងកាត និងឧស្ម័នកម្ពុជា ខណៈកម្ពុជា មានប្លុកប្រេងជាច្រើនដែលមានសក្ដានុពេល ទាំងក្នុងសមុទ្រ និងលើដីគោក។ នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ លើកឡើងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យស្វែងរុករក និងផ្គត់ផ្គងធនធានប្រេង និងឧស្ម័ននៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានថ្លែងនូវការសាទរចំពោះគោលបំណងវិនិយោគ ដោយបញ្ជាក់ថា កម្ពុជាមានប្លុកប្រេងជាច្រើនទាំងក្នុងសមុទ្រ និងលើដីគោក។ ភាគីទាំង ២ ក៏បានពិភាក្សាផែនការការវិនិយោគរួមលើប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ ការសិក្សាស្វែងរុករកប្រេង និងឧស្ម័នបន្ថែម និង គម្រោងសិក្សាសមិទ្ធិលទ្ធភាពរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។ លើសពីនេះ ភាគីទាំងពីរក៏ត្រៀមបន្តអនុស្សារណៈលើកិច្ចសហប្រតិបត្តិការបន្តលើវិស័យប្រេងកាតចាស់ដែលបានផុតសុពលភាព។
អានបន្ថែមគម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តស្ដង់ដាតម្លៃ ៣២លានដុល្លារ ក្រោមជំនួយ ADB សម្រេច៧៥%
គម្រោងសាងសង់ និងកែលម្អប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៣២លានដុលា្លរ ក្នុងខេត្តកំពង់ចាម សម្រេចការសាងសង់បាន ៧៥% ហើយ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោង កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងទៅ។ គម្រោងនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្រពដល់ខេត្ត ២ គឺស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម ( ៦ឃុំ ឬ២១ភូមិ) និងស្រុកខ្សាច់កណ្តាល នៃខេត្តកណ្ដាល (២ឃុំ ឬ ៥ភូមិ)។ គម្រោង រួមមានប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុបប្រមាណ ១០៥ គីឡូម៉ែត្រ ក៏ដូចជាស្ថានីយបូមទឹកទំនើបពីទន្លេមេគង្គរង ដែលអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨០០០ហិកតា និងរដូវប្រាំងប្រមាណ ៨០០០ហិកតា។ សូមបញ្ជាក់ថា គម្រោងសាងសង់ធារាសាស្ត្រនេះ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដែលការដ្ឋានចាប់ផ្ដើមកាលពីថ្ងៃទី ២៣ ខែឧសភា […]
អានបន្ថែមរដ្ឋបាលខេត្តកណ្តាលសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងស្រុកល្វាឯម
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្ថិតនៅស្រុកល្វាឯម។ ពិធីសម្ពោធធ្វើឡើង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។ សមិទ្ធផលនានាដែលត្រូវសម្ពោធទាំងនេះ រួមមាន៖ -សួនច្បារ ទំហំ ២០ម៉ែត្រ x ៣៥ ម៉ែត្រ -តារាងបាល់ទាត់ ទំហំ ៧៥ម៉ែត្រ x ៥០ម៉ែត្រ -ស្ពាន ២កន្លែង ប្រវែង ៧៦ម៉ែត្រ x ៨ម៉ែត្រ រួមមានស្ពានព្រែកពោធិ៍ និងស្ពានតាព្រហ្ម ដោយមានអ៊ុតកៅស៊ូ AC ពីលើ។ គួរបញ្ជាក់ថា សមិទ្ធផលទាំងនេះ ស្ថិតនៅភូមិវាលធំ និងភូមិព្រែកតាអុងទី៣ ឃុំពាមឧកញ៉ាអុង និងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។
អានបន្ថែមHLH Group បើកសម្ពោធមជ្ឈមណ្ឌលកសិកម្មទំហំ១ម៉ឺន ហិកតា នៅកំពង់ស្ពឺជាផ្លូវការ
ក្រុមហ៊ុន HLH Group បានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) ខ្នាតយក្ស លើផ្ទៃដីប្រមាណ ១០ ០០០ ហិកតា នៅស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺជាផ្លូវការ ព្រមទាំងចុះ MOU ជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី ដើម្បីនាំយកវិនិយោគិនបន្ថែមមកកាន់ប្រទេសកម្ពុជា។ កម្មវិធីបើកសម្ពោធនេះត្រូវបានចូលរួមពីដោយ ឯកឧត្តម Koh Zhongwei អនុប្រធានបេសកកម្ម និងទីប្រឹក្សារបស់សិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន HLH Group លោក Johnny Ong ។ ការចុះ MOU រវាង HLH Group និងសហព័ន្ធផលិតកម្មសិង្ហបុរី នឹងអនុញ្ញាតឱ្យ HLH ចូលទៅក្នុងបណ្តាញរបស់សមាជិកសាជីវកម្មប្រមាណ ៥០០០ ក្រុមហ៊ុន ហើយទាក់ទាញ់ពួកគេឱ្យមកវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា គម្រោងមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី ជាទីតាំងសក្ដានុពលសម្រាប់ការវិនិយោគបង្កើតរោងចក្រ ឬឃ្លាំងគ្រប់ប្រភេទ ព្រោះទីតាំងស្ថិតនៅចន្លោះទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ និង ផ្លូវជាតិលេខ 3, 4, 41, 44 និង 51។ […]
អានបន្ថែមសាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឱ្យដំណើរការបណ្តោះឣាសន្ន ចាប់ពីថ្ងៃទី២១កុម្ភៈ នេះ
សាលារាជធានីភ្នំពេញ បានប្រកាសថា នឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃ១៨ ខែកុម្ភ: សាឡាងនេះ នឹងចម្លងកោះពេជ្រ និងកោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ។ សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ។ ការសម្រេចដាក់ឱ្យដំណើរការសាឡាងចម្លងកោះពេជ្រ-កោះនរា គឺដើម្បីកាត់បន្ថយការធ្វើដំណើរឆ្លងស្ពានព្រះមុន្នីវង្សដែលកកស្ទះខ្លះ ខណៈស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការសាងសង់នៅឡើយ៕
អានបន្ថែមADB គ្រោងជួយសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយនៅខេត្តព្រះសីហនុ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងជួយកម្ពុជាអនុវត្តគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដោយគ្រោងនឹងសាងសង់កំពង់ផែនេសាទស្ដង់ដារថ្មីមួយកន្លែងនៅខេត្តព្រះសីហនុ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែកុម្ភៈ គម្រោងនេះ ធ្វើឡើងដើម្បីលើកកម្ពស់ផលនេសាទសមុទ្រ ពង្រឹងការគ្រប់គ្រងសំណល់ និងការបន្ថយផលប៉ះពាល់ធម្មជាតិក្នុងអាជីវកម្មនេសាទ។ គម្រោងនេះរួមមាន ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ការផ្តល់ឥណទាន និងការបង្កើតប្រភពហិរញ្ញទានគាំទ្រអាជីវកម្មតាមតំបន់ឆ្នេរ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោង ហើយបានលើកជាយោបលជូន ADB ឱ្យពិចារណា ២ ទីតាំង សម្រាប់ការសាងសង់ផែមួយនេះ។ ទី១ គឺនៅស្រុកស្ទឹងហាវ ព្រោះមានប្រជានេសាទច្រើន និងទី២ គឺតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ព្រោះទីនោះមានការប្រមូលផ្តុំផលនេសាទ។ ឯកឧត្តមអភិបាល ក៏បានស្នើឱ្យ ADB ជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញផងដែរ។
អានបន្ថែមភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ ស្វាគមន៍គម្រោងអភិវឌ្ឍធំៗ ៦ គម្រោង តម្លៃជិត ៦៧លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៦,៩លានដុល្លារ ដើម្បីបង្កើតផ្សារទំនើប ១ កន្លែង និងរោងចក្រ ៦ កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ និងព្រះសីហនុ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង២ រួមមាន៖ ១- MEKO INTELLIGENT (CAMBODIA) CO., LTD បោះទុនវិនិយោគ ៣២លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់អេឡិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវះពោះឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ២. KHALANDALE CO., LTD: បោះទុនវិនិយោគ ១០លានដុល្លារបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ Mx04 (CBD6) បឹងកក់ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ៣- K (CAMBODIA) CO., LTD បោះទុន ៧,៣លានដុល្លារបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះសិង្ហបុរី ឈានជើងចូលទីផ្សារកម្ពុជា ត្រៀមបើកគម្រោង ៣ ធំៗ
ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ Frasers Hospitality សមាជិកនៃក្រុមហ៊ុន Frasers Property Group នៃប្រទេសសិង្ហបុរី បានឈានជើងចូលទីផ្សារកម្ពុជា ដោយត្រៀមអភិវឌ្ឍគម្រោងអគារអាផាតមិន ៣កន្លែង នៅទីក្រុងភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយកាលពីពេលថ្មីនេះ គម្រោងទី ១ គឺ អគារ Capri by Fraser មាន ៨៨បន្ទប់ ដោយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២។ គម្រោងទី ២ គឺ អគារ Capri by Fraser មួយទៀត មាន ៧៨បន្ទប់ ដោយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។ ដោយឡែក នៅឆ្នាំ ២០២៦ អគារអាផាតមិន Fraser Residence Sen Sok មាន ២០០បន្ទប់ ក៏នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការផងដែរ។ លោកស្រី Tonya Khong ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន Frasers Hospitality បានលើកឡើងថា […]
អានបន្ថែមAscott នឹងបើកសណ្ឋាគារ Citadines Flatiron នៅភ្នំពេញក្នុងខែមីនាខាងមុខ
ក្រុមហ៊ុនសណ្ឋាគារល្បីឈ្មោះ Ascott នឹងបើកដំណើរការបណ្តាញសណ្ឋាគាររបស់ខ្លួន Citadines Flatiron Phnom Penh នៅរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ផ្តល់ជូននូវសេវាកម្មទាំងបន្ទប់អាផាតមិនជួល និងសណ្ឋាគារ។ Citadines Flatiron មាន ៣១៥ យូនីត ហើយមានទីតាំងនៅក្នុងអគារ Flatiron by Meridian ដែលជាគម្រោងអភិវឌ្ឍចម្រុះកម្ពស់ ៤១ ជាន់ នៅចំកណ្ដាលក្រុងភ្នំពេញ។ Citadines Flatiron ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើន ពីយូនីតសណ្ឋាគារ បន្ទប់ប្រភេទស្ទូឌីយ៉ូ ១បន្ទប់គេង ២បន្ទប់គេង និង ៣បន្ទប់គេង ជាដើម។ ការបើកសម្ពោធ Citadines Flatiron Phnom Penh គឺជាការបោះជំហានទី ៣ របស់ The Ascott Limited មកកាន់ប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom […]
អានបន្ថែម