គម្រោងអភិវឌ្ឍន៍
ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% គ្រោងសម្រេចតាមផែនការ ខែកញ្ញា
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% ហើយ បើគិតត្រឹមចុងខែមករា ឆ្នាំ ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីវឌ្ឍនភាពការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពិធីបិទសន្និបាទក្រសួង កាលពីសប្ដាហ៍មុន។ បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាលប្រវែងជិត ៣៨ គីឡូម៉ែត្រ និងរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាកម្ចីពីប្រទេសចិន។ (អានបន្ថែម) ផ្លូវនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd.។ គួរបញ្ជាក់ថា ក្រៅពីផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងសាងសង់នេះ […]
អានបន្ថែមអាជ្ញាធរខេត្តកណ្តាលកំពុងពន្លឿនការសិក្សាប្លង់អភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ
រដ្ឋបាលខេត្តកណ្តាល បានស្នើមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ឱ្យពន្លឿនការសិក្សាគូសប្លង់បច្ចេកទេសគម្រោងអភិវឌ្ឍប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ។ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០២ ខែកុម្ភៈ ថា បច្ចុបន្នក្រុមការងារកំពុងប្រមូលទិន្នន័យដូចជា ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ អត្រានៃការបំប្លែងទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ។ លើសពីនេះ ក្រុមការងារក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប្រជាជនក្នុងក្រុងតាខ្មៅផងដែរ ដើម្បីទិន្នន័យបរិមាណទឹកកខ្វក់ចេញមកត្រឹមត្រូវជាក់ស្ដែង។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត ដោយក្រុមហ៊ុន DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. ដែលគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
អានបន្ថែមរដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧត្តម ថ្លែងថា៖ «យើងចង់មានការរីកចម្រើនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជា ខេត្តតាកែវ នឹងទទួលបានផលដ៏ល្អពីការដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង»។ ក្រសួងនឹងសិក្សាលម្អិត ពីផលប៉ះពាល់ និងទំហំចំណាយ ដើម្បីឱ្យគម្រោងនេះលេចចេញជាផ្លែផ្កាឆាប់ៗ ខណៈគម្រោងនេះនឹងមិនប៉ះពាល់ទិដ្ឋភាពច្បាប់នៃរបស់គណៈកម្មាការទន្លេមេគង្គនោះទេ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «យើងនឹងសិក្សាលម្អិត ដើម្បីធ្វើម៉េចដឹកចេញពីភ្នំពេញ ទៅសមុទ្រយើងតែម្តង ដោយមិនបាច់ឆ្លងកាត់តាមនីតិវិធីដែលយើងមានសព្វថ្ងៃ នៅក្អមសំណ»។
អានបន្ថែមរដ្ឋគ្រោងបំពាក់ប្រព័ន្ធអគ្គិសនីសូឡាខ្នាតតូច ១០ ០០០ គ្រឿង ក្នុងភូមិដាច់ស្រយាល ៣៥០ កន្លែង
ក្រសួងរ៉ែ និងថាមពល សហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងស្វែងរកលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបណ្តាញថាមពលសូឡាខ្នាតតូច (Solar Mini System) និងខ្នាតគ្រួសារ (Solar Home) នៅតាមភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ៣៥០ ភូមិ។ បច្ចុប្បន្ននេះ មានភូមិចំនួន ១៣ ៨១៨ ស្មើនឹង៩៧,៥៣% នៃភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ជាមួយបណ្តាញអគ្គិសនីប្រើប្រាស់ ខណៈ ៣៥០ ភូមិផ្សេងទៀត (ស្មើនឹង២,៤៧%) មិនទាន់បានភ្ជាប់ចូលជាមួយបណ្តាញអគ្គិសនីនៅឡើយទេ។ បើយោងតាមរបាយការណ៍ដែលរៀបចំដោយ ស្ថាប័នទាំង ៣ ខាងលើ ភូមិចំនួន ៣៥០ ដែលមិនមានអគ្គិសនីប្រើប្រាស់ ភាគច្រើនស្ថិតនៅលើកោះ តំបន់លិចទឹកក្នុងរដូវវស្សា តំបន់គ្មានផ្លូវចូល តំបន់បណ្តែតទឹក និងតំបន់ដាច់ស្រយាលដែលមានប្រជាជននៅរាយប៉ាយ។ ដូច្នេះ ភាគីរដ្ឋទាំង ៣ កំពុងស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីដល់ភូមិទាំងនោះ តាមរយៈប្រព័ន្ធ Solar Mini-Grid Systems និងប្រព័ន្ធ Solar Home ។ នៅឆ្នាំ ២០២១ ក្រសួងបានទទួលមូលនិធិពី UNDP Cambodia […]
អានបន្ថែមជប៉ុននឹងបង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុនថ្មីមួយកន្លែង នៅភ្នំពេញ
ប្រទេសជប៉ុន មានបំណងចង់បង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុន ថ្មីមួយកន្លែង នៅរាជធានីភ្នំពេញ ដើម្បីរំលឹកអនុស្សាវរីយ៍ រវាងកម្ពុជា និងជប៉ុន។ គម្រោងសាងសង់សួនមិត្តភាពនេះ ត្រូវបានលើកឡើង ដោយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ។ ក្នុងជំនួប លោក Takahashi Fumaiki ថា ភាគីជប៉ុននឹងផ្ដល់ជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដល់ទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំធ្វើជាសួនឱ្យសាធារណជនលេងកម្សាន្ត។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រឱ្យមានការរៀបចំសួនសាធារណៈនេះ ដោយដាក់ឈ្មោះថា សួនមិត្តភាពកម្ពុជា-ជប៉ុន។ សម្តេច ក៏បានណែនាំឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជជែក និងធ្វើការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
អានបន្ថែមកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ សម្រេចការសាងសង់ ៧០%
កីឡាដ្ឋានខេត្តកំពង់ស្ពឹ តម្លៃ ២លានដុល្លារ សម្រេចការសាងសង់៧០% ហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់។ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានលើកឡើងនៅថ្ងៃទី ២៩ ខែមករាថា ក្រុមការងារកំពុងត្រៀមដំឡើងបង្គោលភ្លើងធំៗចំនួន ៤បង្គោល នៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់។ ឯកឧត្តម ថ្លែងថា៖ «កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសជាការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣»។ ឯកឧត្តម បន្តថាប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីស្រឡាងមួយក្នុងពេលឆាប់ៗនេះ។ សាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ។
អានបន្ថែមខេត្តព្រះសីហនុនឹងបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មី នៅខែមីនាខាងមុខ
អគាររដ្ឋបាលថ្មីរបស់ខេត្តព្រះសីហនុ ដែលនឹងសាងសង់ឡើងតាមរចនាបទសំបូរព្រៃគុក នឹងត្រូវបើការដ្ឋានជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែមករា ការសាងសង់នេះ ធ្វើឡើងដោយរុះរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃ ដើម្បីសាងសង់អគាររដ្ឋបាលថ្មី ក្រោមការឯកភាពពីសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារសាលាខេត្តថ្មីនេះ នឹងមានកម្ពស់៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ ម៉ែត្រការ៉េ ដោយនឹងដោយប្រើរយៈពេលសាងសង់ ១៨ ខែ។ ចំពោះការងារស្ថាបត្យកម្មវិញ គឺយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។
អានបន្ថែមជប៉ុនស្នើជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងត្បូងរាជធានីភ្នំពេញ
ប្រទេសជប៉ុនបានស្នើចង់សិក្សាជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលជាបញ្ហាចោទដ៏សំខាន់ និងបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាការលើកឡើងរបស់លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយជំនួបថា លោក Takahashi បានស្នើសុំសម្តេច ហ៊ុន សែន ឱ្យផ្តល់លទ្ធភាពលើការសិក្សារកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត។ ជុំវិញសំណើនេះ សម្តេច ហ៊ុន សែន បានគាំទ្រ ហើយក៏បានចាត់តាំងឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ឱ្យជួយសម្របសម្រួលឱ្យក្រុមការងារជាជប៉ុន ចូលមកសិក្សាលើរឿងនេះ។ លោក Takahashi Fumaiki បានបញ្ជាក់ថា ជាក់ស្ដែង ក្រុមការងាររបស់លោកបានសិក្សាលើគម្រោងនេះ ខ្លះៗទៅ ហើយ។ គួរបញ្ជាក់ថា កាលឆ្នាំ២០២០ និង២០២១ តំបន់ក្នុងខណ្ឌដង្កោ […]
អានបន្ថែមសម្ដេចហ៊ុន សែន បើកការដ្ឋានផ្លូវអាកាសថ្មីមួយទៀត លើបណ្ដាយផ្លូវជាតិលេខ ៥ នៅខណ្ឌឬស្សីកែវ
គម្រោងស្ពានអាកាសឫស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ មករា នេះ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ ពិធីបើកការដ្ឋានស្ពានអាកាសថ្មីនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។ ស្ពានអាកាសនេះមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។ បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។ លើសពីនេះ ស្ពានអាកាសចោមចៅសម្រេចបាន៩០% ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ ខណៈរដ្ឋក៏ត្រៀមបើកការដ្ឋានស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នៅខែមីនាផងដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមFTB វិនិយោគបន្ថែម ១០លានដុល្លារ លើគម្រោងព្រលានអន្តរជាតិតេជោ តាមរយៈមូលបត្របំណុល
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTA) វិនិយោគ ១0 ដុល្លារបន្ថែម លើសញ្ញាបណ្ណរបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ ការបន្ថែមវិនិយោគនេះ ធ្វើឱ្យទំហំវិនិយោគរបស់ធនាគារFTB មានទឹកប្រាក់សរុប ៣០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ។ (អានបន្ថែម) ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣០% ដែលទឹកប្រាក់សរុប ៣៩០លានដុល្លារអាមេរិចត្រូវបានចំណាយ ដោយមិនរាប់បញ្ចូលថ្លៃដី។
អានបន្ថែម