ម៉ុងឫទ្ធីគ្រុប សាងសង់រោងចក្រផលិតចំណីសត្វខា្នតធំថ្មីមួយនៅស្រុកព្រៃនប់
ក្រុមហ៊ុន M’s Pig ACMC Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបើកការដា្ឋនសាងសង់រោងចក្រផលិតចំណីសត្វខ្នាតយក្សមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិត ប្រមាណ ១៨ ០០០ តោន ក្នុងមួយខែ ឬ២១ ម៉ឺនតោនក្នុងមួយឆ្នាំ។ ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នៅក្រោមវត្តមានប្រធានក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី។ ...
អានបន្ថែមរដ្ឋសភាបើកឱ្យឯកជនដេញថ្លៃគម្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃ ២៥លានដុល្លារ
រដ្ឋសភាជាតិនៃកម្ពុជា បានប្រកាសបើកការដេញថ្លៃជាសាធារណៈ សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលមានតម្លៃសាងសង់ ២៥លានដុល្លារ។ យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃ១២ ខែវិច្ឆិកានេះ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មុនវេលាម៉ោង ៩:០០ ព្រឹក នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារ...
អានបន្ថែមច្រកព្រំដែនកម្ពុជា-ថៃថ្មី នៅស្ទឹងបត់ នឹងបំពាក់ដោយបច្ចេកវិទ្យាស្កេនទំនិញបែបទំនើប និងរហ័ស
ក្រសួងសាធារការ និងដឹកជញ្ជូន គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់-បានណុងអៀន ទិសដៅដើម្បីធ្វើទំនើបកម្ម និងពន្លឿននីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែន។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ច្រកស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ រវាងមន្ត្រីពាក់ព័ន្ធ ជាមួយទីភ្នាក់...
អានបន្ថែមអគារទីស្ដីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃរហូតជាង ៦០លានដុល្លាអាមេរិក ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ។ ទីស្ដីការថ្មីនេះ មានទីតាំងនៅទីធ្លាក្រសួងបច្ចុប្បន្ន ដែលមានផ្ទៃដីសរុបទំហំ ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយផ្នែកខាងមុខនៃ...
អានបន្ថែមក្រុមហ៊ុនប្រេង និងថាមពលខ្នាតធំមួយនៅប្រទេសថៃ ពិចារណាចង់ពង្រីកអាជីវកម្មមកកម្ពុជា
ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ដែលជាក្រុមហ៊ុនប្រេងឥន្ទនៈ និងថាមពលខា្នតធំមួយ នៅប្រទេសថៃ កំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង នៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ នៃក្រុមហ៊ុនសាជីវកម្ម Bangchak Corporation ក្នុងជំនួបជាមួយឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ កាលពីដ...
អានបន្ថែមក្រសួងការពារជាតិថ្មីនឹងរៀបចំពិធីសម្ពោធជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ២០២១នេះ
កម្ពុជា នឹងប្រកាសបើកសម្ពោធសមិទ្ធិផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត គឺក្រសួងការពារជាតិនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍សមេ្តច ហ៊ុន សែន ក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ សម្តេច ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន ៣ បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូ...
អានបន្ថែមទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ នឹងបុកគ្រឹះសាងសង់ នៅថ្ងៃទី១១ខែវិច្ឆិកានេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឱ្យដឹងថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មី តម្លៃជាង៦០លានដុល្លារ នឹងរៀបចំបុកគ្រឹះសាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ថ្លែងក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន បានឱ្យដឹងថា៖ «យើងមានថវិការួចទៅហើយ ដើម្បីសាងសង់ពីព្រោះដល់ពេលដែលយើងត្រូវមានកន្លែងធ្វើការសមរម្យហ...
អានបន្ថែមក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ទីបំផុត អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានសម្តែងមោទនភាពចំពោះវត្តមានអគារទីស្តីការក្រសួងដែនដី ដែលមានលក្ខណៈធំទូលាយជាមុន ពិសេសនឹងកាន់តែធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ នឹងកាន់តែរីកចម្រើនទ្វេដង។ យ៉ាងណា សម្តេច ក៏...
អានបន្ថែមកាស៊ីណូហុងកុងនឹងបើកទ្វារក្នុងតំបន់តារាសាគរ ដើមឆ្នាំក្រោយ ក្រោយពន្យារច្រើនសារ
ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment គ្រោងបើកដំណើរការកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។ នេះជាលើកទី៤ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេ...
អានបន្ថែមបារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប...
អានបន្ថែម