ផែទេសចរណ៍ថ្មីមួយនៅលើកោះទន្សាយផ្ទាល់ នឹងចាប់ផ្តើមការដ្ឋានសាងសង់នៅពាក់កណ្តាលខែតុលា

គម្រោងផែទេសចរណ៍ថ្មីមួយ ដែលស្ថិតនៅលើកោះទន្សាយផ្ទាល់តែម្ដង នឹងចាប់បើកដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ នេះ ដោយគ្រោងចំណាយពេល ១៥ខែ សម្រាប់ការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកែប ក្រសួងសេដ្ឋកិច្ច ក្រសួងសាធារណការ ក្រសួងទេសចរណ៍ តំណាង ADB និងក្រុមហ៊ុនម៉ៅការសាងសង់ កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។ កំពង់ផែនេះគឺខុសពី កំពង់ផែកោះទន្សាយដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់...

អាន​បន្ថែម

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ស្នើអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់សហរដ្ឋអាមេរិកឱ្យជួយលើ ៣ ចំណុចធំៗ ទិសដៅរួមគ្នាជួយលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ សំណើទី ១ ឯកឧត្តម ស៊ុន ចាន់ថុល ចង់ឃើញក្រុមហ៊ុនអាមេរិកមកវិនិយោគ...

អាន​បន្ថែម

តំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥

សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។ សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគថ្មី ២ តម្លៃជាង ៣៣ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគរហូត ៣៣,១ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ២ រួមមាន៖ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារ បង្កើតរោងចក្រផលិតកាប...

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេច...

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។ ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកា...

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ជំហានទី ៤ របស់ជប៉ុន បិទបញ្ចប់ការដ្ឋានជាស្ថាពរ

ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។ គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសា...

អាន​បន្ថែម

ក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស

ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រា...

អាន​បន្ថែម

ឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស

ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗ...

អាន​បន្ថែម

ត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ

គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា...

អាន​បន្ថែម