ផ្លូវចំនួន ៣៨ ខ្សែនៅសៀមរាប បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប បានបើកការដ្ឋានជាស្ថាពរហើយ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ។ ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ខែ ដោយគ្រោងនឹងនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ បន្ថែមពីនេះ ថវិការប្រមាណ ៩ លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយ...
អានបន្ថែមសម្ដេចបង្វែរថវិកាសល់ពីការសាងសង់ផ្លូវនៅសីហនុ ៥ លានដុល្លារ មកកែលម្អដងស្ទឹងសៀមរាបវិញ
ថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ នឹងត្រូវយកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ ដែលមានប្រវែងជិត ៩ គីឡូម៉ែត្រ ដើម្បីជួយបង្កើនភ្ញៀវទេសចរក្នុងស្រុកឱ្យកាន់តែច្រើន។ នេះបើតាមការឱ្យដឹងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ (អានបន្ថែម) សម្ដេចបានមានប្រ...
អានបន្ថែមបណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ ៣០លានដុល្លារ របស់ឧកញ៉ា សៀ ឬទ្ធី នៅតាខ្មៅ បើកការដ្ឋានហើយ
គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ របស់ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. បានបើកការដ្ឋានហើយការពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា នេះ។ កម្មវិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប និងភ្ញៀវកត្តិយសដទៃទ...
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យក្រុមហ៊ុន Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះកុង
រដ្ឋបាលខេត្តកោះកុង បានឯកភាពលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកោះកុង ដែលស្នើដោយក្រុមហ៊ុន Royal Group Co., Ltd ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពីការសិក្សាលម្អិតនៃទីតាំងគម្រោង កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះនឹងលាតសន្ធឹងលើផ្ទៃដី ១ម៉ឺនហិកតា ក្នុងឃុំតានូន និងឃុំថ្មស នៃស្រុកបូទុមសាគរ ខេត្តកោះកុង ដោយឡែកចំពោះទីជាក់លាក់ក្រុមការងារនឹងចុះទៅពិនិត្យទីតាំងទាំងអស់ក្នុងឧទ្យានជាតិបូទុមសាគរសិន មុ...
អានបន្ថែមរោងចក្រអគ្គិសនីអនុភាព ៤០០ មេហ្គាវ៉ាតនៅល្វាឯមនឹងសាងសង់ចប់ជាស្ថាបពរនៅខែធ្នូនេះ
គម្រោងសាងសង់រោងចក្រដើរដោយប្រេងខ្មៅ និងឧស្ម័ន អនុភាព ៤០០មេហ្គាវ៉ាត នៅក្នុងស្រុកល្វាឯម សម្រេចបានប្រមាណ ៩៥% ដោយគ្រោងបញ្ចប់ទាំងស្រុងនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក្នុងដំណើរទស្សនកិច្ចទីតាំងគម្រោងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា នេះ។ ជាក់ស្ដែង រោងចក្រនេះធ្លាប់បានគ្រោងទុកម្ដងហើយថា នឹងភ្ជាប់ចូលបណ្ដាញជាតិកាលពីខែសីហា កន្លងមកនេះ ប៉ុន្តែ ក្រោយមក គម្រោងត្...
អានបន្ថែមរដ្ឋាភិបាលកំពុងប្រៀបធៀបប្លង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតដែលស្នើដោយចិន និងជប៉ុន
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុន។ បើយោងតាម ឯកឧត្តម វ៉ាស៊ីម សុរិយា កាលពីខែ កញ្ញាកន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុ...
អានបន្ថែមរោងចក្រផលិតឥដ្ឋដោយស្វ័យប្រវត្តិ តម្លៃជាង៩លានដុល្លារ បើកដំណើរការនៅខេត្តកំពត
សហគ្រាសផលិតឥដ្ឋដោយស្វ័យប្រវត្តិនៅខេត្តកំពត តម្លៃប្រមាណ៩លានដុល្លារ បានបើកដំណើរការជាផ្លូវការហើយ ដោយនឹងរួមចំណែកផ្គត់ផ្គង់ឥដ្ឋសម្រាប់ទីផ្សារស្រុកថែមបានមួយកម្រិតទៀត ខណៈវិស័យសំណង់កំពុងមានកំណើនខ្ពស់។ ការបើកសម្ពោធសហគ្រសផលិតឥដ្ឋនេះ ធ្វើឡើងកាលពីថ្ងៃទី២២ វិច្ឆិកា នេះក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត សហគ្រាសនេះលាតសន្ធឹងលើផ្ទៃ...
អានបន្ថែមមកដល់បច្ចុប្បន្នរដ្ឋបានជួសជុលផ្លូវខូចខាតដោយទឹកជំនន់បានជាង ១១២គីឡូម៉ែត្រហើយនៅទូទាំងប្រទេស
គិតមកដល់បច្ចុប្បន្នរដ្ឋាភិបាលបានធ្វើការជួសជុលបន្ទាន់ទៅលើផ្លូវប្រវែងជាង ១១២ គីឡូម៉ែត្រ ហើយក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធជាង ៣ ពាន់គីឡូម៉ែត្រដែលរងគ្រោះទឹកជំនន់កាលពីប៉ុន្មានខែកន្លងទៅនេះ។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អការខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជន...
អានបន្ថែមរដ្ឋត្រូវការថវិកា ៩១ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារទឹកជំនន់
រដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធជាង ៣ពាន់គីឡូម៉ែត្រ ដែលខូចខាតដោយទឹកជំនន់។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចអនុម័តត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពចំនួន៣។ នេះបើតាមការឱ្យដឹងពី ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្រ្តកែលម្អក...
អានបន្ថែមក្រុមហ៊ុនចិនទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មតម្លៃ ១,១ ពាន់លានដុល្លារនៅកោះកុង
ក្រុមហ៊ុនម៉ៅការវិស្វកម្មចិន Sinosteel Engineering & Technology ទទួលសាងសង់គម្រោងរោងចក្រថាមពលធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់ តម្លៃសរុបប្រមាណ ១,១ ពាន់លានលានដុល្លារ នៅខេត្តកោះកុង។ នេះបើយោងតាមសារព័ត៌មាន yicaiglobal.com ។ ក្រុមហ៊ុនចិននេះបានចុះហត្ថលេខាលើវិញ្ញាបនប័ត្រប្រតិបត្តិការថាមពលជាមួយ ក្រុមហ៊ុន Botum Sakor Energy ដែលជាក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលពីសប្ដាហ៍មុននេ...
អានបន្ថែម