គិតមកដល់បច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបាន ២៧% ហើយ
គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរាតម្លៃរាប់លានដុល្លារ គិតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណ ២៧% ហើយ ដែលការសាងសង់គម្រោងយក្សក្នុងអំឡុង ៣ឆ្នាំ កន្លងមកនេះ បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២២៥ លានដុល្លារក្នុងមួយឆ្នាំៗ ឬស្មើនឹងជិត ០,៩% នៃ GDP ប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង...
អានបន្ថែមដី ២៧ ហិកតានៅស្រុកទឹកឈូនឹងប្តូរមុខមាត់ទៅជាខុនដូ និងទីលានវាយកូនហ្គោលដំបូងបង្អស់នៅកំពត
ក្រុមហ៊ុន Forest Harmony កាលពីថ្មីៗនេះ បានប្រកាសបើកដំណើរលក់គម្រោង Golf Harmony ដែលជាការប្ដូរមុខមាត់ដីទំហំ ២៧,៣ ហិកតា នៅស្រុកទាំងឈូ ឱ្យទៅជាខុនដូ ផ្ទះលម្ហែ និងជាពិសេស ឺទីលានវាយកូនហ្គោលដំបូងបង្អស់នៅក្នុងខេត្តកំពត។ មានទីតាំងស្ថិតនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ដែលមានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ពីក្រុងកំពត គម្រោងនេះ រួមមានការសាងសង់វីឡាលំហែ ទីលានវាយកូនហ្គោល ៩ឡូត៍ និង អគារខុនដូដែលមាន ៥ជាន់ ចំនួន ៤អគារ ដោយការស...
អានបន្ថែមសាលាក្រុងបើកដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន
រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការស្ពានអាកាសចោមចៅជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់លំហូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងតំបន់នេះ ដោយផ្លូវក្រោមដីគឺបើកឱ្យធ្វើចរាចរណ៍ចាប់ពីម៉ោង ១០ ព្រឹកថ្ងៃនេះតទៅ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំបើកដំណើរការស្ពាននេះទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានកោះនរាកាលពីថ្ងៃទី ២៦ តុលា នេះ។ (អានបន្ថែម)។ ឯកឧត្តមបានឱ្យដឹងថា៖ ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគធំៗពីរក្នុងវិស័យថាមពលតម្លៃជាង ៣៥០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន Oddormeanchey Power Industrial Co Ltd វិនិយោគទឹកប្រាក់ជាង ៣៥០ដុល្លារសាងសង់គម្រោងធំៗ ២ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល។ គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ មេហ្គាវ៉ាត មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនឹងសាងសងដោ...
អានបន្ថែមខេត្តព្រះសីហនុនឹងសង់ផ្លូវថ្មើរជើងក្រោមដី ២ កន្លែង លើផ្លូវជាតិលេខ៤ នៅខែក្រោយ
គម្រោងសាងសង់ផ្លូវ ថ្មើរជើងក្រោមដី ២ កន្លែង ដែលមានទីតាំងនៅត្រង់ចំណុច រោងចក្រកាត់ដេរញ៉ូវស្តារ និងក្បែរវិទ្យាល័យឃ្លាំងលើ លើផ្លូវជាតិលេខ ៤ ក្នុងខេត្តព្រះសីហនុ នឹងចាប់ផ្ដើមសាងសង់ នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប និងជាអ្នកដឹកនាំគម្រោងនេះ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃទី ២៣ តុលានេះ។ ផ្លូវថ្មើរជើងក្រោមដីនេះ មាន...
អានបន្ថែមក្រុមហ៊ុនយក្សអាមេរិកប្រកាសជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗ បានប្រកាសឈ្មោះជ័យលាភីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២០ ។ ឈ្មោះជ័យលាភី ត្រូវបានប្រកាសក្នុងសន្និសីទប្រចាំឆ្នាំ Year In Infrastructure 2020 ដែលប្រារព្ធឡើងតាមប្រព័ន្ធអនឡាញជាលើកដំបូងបង្អស់កាលពីថ្ងៃទី ២០ និង ២១ តុលា កន្លងមកនេះ។ ក្នុងចំណោមអ្នកចូលរួមប្រកួតជាង ៣៣០ ក្រុមហ៊ុន ...
អានបន្ថែមរដ្ឋាភិបាលគ្រោងនឹងសាងសង់វារីអគ្គិសនីអានុភាព ១៥០មេហ្គាវ៉ាត ថ្មីមួយនៅខេត្តកោះកុង
រដ្ឋាភិបាលកម្ពុជានឹងពិនិត្យ ក៏ដូចជាធ្វើការសម្រេចលើគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត នៅស្រុកថ្មបាំង ខេត្តកោះកុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រស្អែកនេះ។ យោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមហ៊ុនចិនចំនួន២ Chint Group និង Sinomath-HE បានស្នើទៅក្រសួងរ៉ែ និងថាមពល សិក្សាពីលទ្ធភាព តាំងពីដើមខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។ ឯកឧត្តម វ៉ិចទ័រ ហ្ស...
អានបន្ថែមសួនឧស្សាហកម្ម ៥០០ ហិកតា នៅផ្លូវជាតិលេខ៥១ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់ហើយ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ហិកតា របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលមានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ ក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្ដើមដំណើរការសាងសង់មួយរយៈហើយ។ នេះបើយោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងគម្រោង លោក គូ បូរិន។ លោក គូ បូរិន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២១ តុលា នេះថា បច្ចុប្បន្ ក្រុមការងារកំពុងធ្វើការចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួននៃ...
អានបន្ថែមកូរ៉េផ្ដល់ជំនួយឥតសំណងជាង ៨០ លានដុល្លារមកអភិវឌ្ឍគម្រោងធំៗ ១២ គម្រោង
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា (KOICA) សម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអទិភាពចំនួន ១២ គម្រោង។ នេះបើយោងតាមជំនួបពិភាក្សារវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក នោ ហ្យង់ជូន (RHO Hyunjun) ប្រធានតំណាង KOICA កាលពីថ្ងៃទី ២១ តុលានេះ។ លោក នោ ហ្យង់ជូន (RHO Hyunjun) បានឱ្យដឹងថាជំនួយ ៨០ លានដុល្លារនេះគឺសម្រ...
អានបន្ថែមការដ្ឋានព្រលានយន្តហោះភ្នំពេញថ្មីមិនលិចទឹក សឱ្យឃើញពីការរចនាប្លង់ដែលមានប្រសិទ្ធិភាព
ការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាល មិនរងផលប៉ះពាល់ពីទឹកជំនន់ឡើយ បើទោះបីជាតំបន់ជុំវិញការដ្ឋាន លិចជនយ៉ាងខ្លាំងក្ដី។ នេះបង្ហាញឱ្យឃើញថាពី គម្រោងនេះមានប្រព័ន្ធគ្រប់គ្រងទឹក និងការរចនាប្លង់ស្ថាបត្យកម្មមេ ដែលមានប្រសិទ្ធិភាពខ្ពស់។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា កាលពីថ្មីៗនេះ។ លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់បានថា ទឹកជំនន់បានជន់លិចផ្លូវច...
អានបន្ថែម