គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ

គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្...

អាន​បន្ថែម

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលនឹងជំរុញឱ្យព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្នុងគោលបំណងប្រែក្លាយក្រុងព្រះសីហនុឱ្យតំបន់សេដ្ឋកិច្ចពហុបំណងស៊ិនជិន រដ្ឋាភិបាលកម្ពុជា បាន និងកំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗជាច្រើនក្នុងខេត្តមួយនេះ។ គម្រោងខ្លះបានបញ្ចប់ការសាងសង់រួចហើយ ខ្លះកំពុងសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់ មានដូចខាងក្រោម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើគិតខែដើមសីហា គម្រោងទាំងមូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចការសាងសង់បានច្រើនជាង ២៥% ហើយ តែការលើកតួថ្នល់គឺសម...

អាន​បន្ថែម

អគារពហុបំណងអន្តរជាតិចំនួន ៤ គ្រោងនឹងលេចរូបរាងឡើងនៅខេត្តក្រុងចំនួន ៣នៃប្រទេសកម្ពុជា

អគារពហុបំណងអន្តរជាតិចំនួន ៤ បាននិងកំពុងលេចរូបរាងឡើងក្នុងទីក្រុងភ្នំពេញ ខេត្តកោះកុង និងខេត្តកែប ដែលគម្រោងទាំងនេះសុទ្ធសឹងតែទទួលបានគាំទ្រដ៏ខ្លាំងខ្លាពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គម្រោងទី ១ គឺអគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេក្នុងចំណោមគម្រោងទាំង ៤ ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារនេះមានកម្ពស់ ១៨០ ម៉ែត្រ មានចំនួន ៦០ ជាន់ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅធ្ន...

អាន​បន្ថែម

ខេត្តព្រះសីហនុកំពុងអភិវឌ្ឍន៍ឆ្នេរជំទាវម៉ៅឱ្យទៅជាតំបន់កម្សាន្តចំរុះដើម្បីទាក់ទាញភ្ញៀវទេសចរ

អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ឆ្នេរពយជំទាវម៉ៅប្រវែង ១៣ គីឡូម៉ែត្រ ឱ្យទៅជាតំបន់កម្សាន្តចំរុះ ដែលអាចដើរកម្សាន្តបានទាំងយប់ទាំងថ្ងៃក្នុងគោបបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។ តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃ ២៨ សីហាថា ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាឆ្នេរដែលទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ព្រោះអជ្ញាធរនឹងមានរៀបចំរមណីយដ្ឋានឆ្នេរនេះ ដ...

អាន​បន្ថែម

មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង នៅខេត្តព្រះសីហនុ បើសម្ពោធជាផ្លូវការ

អភិបាលខេត្តព្រះសីហនុឯកឧត្ដម គួច ចំរើន កាលពីថ្ងៃទី ២៨ សីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង តម្លៃជាង ១ លានដុល្លារអាមេរិក។ លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានសាងសង់លើផ្ទៃដី ១២.៨៨៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រើរ...

អាន​បន្ថែម

ស្ថាបត្យករហុងកុងសាងសង់ស្ថានីយបំប្លែងទឹកភ្លៀងជាទឹកស្អាតប្លែកថ្មីមួយនៅកម្ពុជា

ក្រុមហ៊ុនស្ថាបត្យករហុងកុង បានសាងសង់ស្ថានីយស្ដុក និងបំប្លែងទឹកភ្លៀងឱ្យទៅជាទឹកស្អាតមួយកន្លែង នៅភូមិស្នឹង ខេត្តបាត់ដំបង ដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបែបថ្មីមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាទឹកកខ្វក់ និងគ្រោះរាំងស្ងួត។ នេះបើយោងតាមសារព័ត៌មាន DeZeen។ អាងស្តុងទឹកភ្លៀងនេះ ហៅថា WaterHall ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Orient Occident Atelier។ គម្រោងនេះមានទំហំ ៦០ម៉ែត្រការ៉េ ដោយម...

អាន​បន្ថែម

គម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ

គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការ...

អាន​បន្ថែម

CDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្...

អាន​បន្ថែម

ក្រុមហ៊ុនវិនិយោគចិន ២ គ្រោងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

រូបភាពតំណាង ការវិនិយោគនៅកម្ពុជានៅតែមានដង្ហើម ទោះពីវិបត្តិកូវីដនៅមិនទាន់ស្ងប់ក្ដី ដោយមានក្រុមហ៊ុនចិនថ្មីចំនួន ២ គ្រោងសាងសង់រោងចក្របច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ សេចក្ដីប្រកាសនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) កាលពីសប្តាហ៍មុន បានឱ្យដឹងថា បញ្ហាកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ហើយក៏ប៉ះពាល់ដល់បណ្ដាញការផ្គត់ផ្គង់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនធំៗដែលកំពុ...

អាន​បន្ថែម

កម្ពុជា និង ជប៉ុន ពិភាក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។ គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុន...

អាន​បន្ថែម