ផ្ទៃបឹងជើងលោងទំហំប្រមាណ ១៤០០ ហិចតា នឹងត្រូវស្តារ យកដីចាក់បំពេញព្រលានយន្តហោះថ្មី

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ក្រុមហ៊ុន OCIC ជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និង ផលចំណេញសម្រាប់ការសង់ព្រលានយន្តហោះថ្មីនេះផងដែរ។ ថ្លែងក្នុងឱកាសចុះពិនិត្យ ដំណើរការសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានស្នើដល់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ឱ្យជួយស្តារបឹងជើងលោងឱ្យជ្រៅថែមទៀត ហើយយកដីពី...

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ទទួលវិញ្ញាបនបត្រផែនការមេ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​ប្រគល់វិញ្ញាបនបត្រផែនការមេសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី​ (AIAI) ដែល​គ្រោង​នឹង​បញ្ជប់​ការ​សាងសង់​ឆ្នាំ​២០២៣​ នេះ​។ ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ​បាន​ប្រគល់ ​វិញ្ញាបនបត្រផែនការមេ ដល់លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Angkor International Airport Investment ដែល​កំពុង...

អាន​បន្ថែម

បាត់ដំបងកំពុងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់

គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់ ប្រមាណ ១ ២០០០ លីត្រក្នុងមួយថ្ងៃគ្រោងនឹងសាងសង់ នៅចុងឆ្នាំ ២០២០ នេះ ហើយគ្រោងដាក់ដំណើរការ នៅឆ្នាំ ២០២២ ខាងមុខនេះ។ រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងរៀបចំអភិវឌ្ឍប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ដើម្បីការអភិវឌ្ឍទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អនិងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការវិនិយោគនានា មាននៅក្ន...

អាន​បន្ថែម

កូរ៉េខាងត្បូងបង្ហាញកញ្ចប់វិនិយោគក្រៅប្រទេស​​ ១២ ពាន់លាន​​​ដុល្លារ មុនចូល​ចរចា FTA ជាមួយ​កម្ពុជា​ខែ​ក្រោយ

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បង្ហើបផែនការផ្ដល់កញ្ចប់ជំនួយក្រៅប្រទេសប្រមាណជាង ១២ ពាន់លានដុល្លារជា​ជំនួយ​ដល់គម្រោងធំៗក្រៅប្រទេស ដែល​វិនិយោគ​ដោយ​ក្រុម​ហ៊ុ​ន​កូរ៉េ​ មុននឹងចូលកិច្ច​ចរចាពាណិជ្ជកម្មសេរីជាមួយ​កម្ពុជា​នៅខែ​កក្កដានេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ​កូរ៉េខាងត្បូង លោក​ ហុង​ ណាមគី​ (Hong Nam-ki) បានឱ្យដឹងតាមរយៈសារព័ត៌មាន​ Business Korea កាលពីថ្ងៃទី​១៥ មិថុនា ២០២០​នេះថា​៖ «​ប្រទេសទាំងពីរបានបញ...

អាន​បន្ថែម

Total Solar គ្រោងផ្គត់ផ្គង់ថាមពលពន្លឺ​ព្រះអាទិត្យថ្មីនៅ​លើកោះរ៉ុង​សន្លឹម​

ក្រុមហ៊ុន Total Solar Cambodia​ គ្រោងនឹង​ផលិត និងផ្គត់ផ្គង់​ថាមពលអគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យថ្មី​មួយ​​​នៅ​លើ​កោះរ៉ុង​សន្លឹម​ ដើម្បី​ផ្គត់​ផ្គង់​តម្រូ​វ​ការ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។ នេះ​បើ​យោងតាម​ ការ​ចេញផ្សាយ​របស់ក្រុមហ៊ុន ​កាលពីពេល​ថ្មីៗនេះ។​ គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ នឹងសាងសង់ជាប្រព័ន្ធហាយប្រីដ ក្រៅបណ្តាញ ដែលរៀបបញ្ចូលគ្នារវាងស្ថានីយថាមពលសូឡា មាន​អានុភាព ១,២៥​ មេហ្កាវ៉ាត់ ន...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណង ៣២លានដុល្លារ លើគម្រោងប្រព័ន្ធទឹកស្អាតក្រុងតាខ្មៅ

ហិរញ្ញប្បទានឥតសំណង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជា ៣២ លានដុល្លារអាមេរិក​ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ ត្រូវបានរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានប្រគល់ជូនក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី ០១ ខែ មិថុនា ម្សិលមិញ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា។ ការចេញផ្សាយនោះ​ បានឱ្យដឹងថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត គម្រោងពង្រីកប...

អាន​បន្ថែម

ខេត្តកោះកុង សង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះលើទំហំដី ៨, ៨ហិកតា

ខេត្ត​កោះកុង​បើ​កការដ្ឋាន​សាង​សង់​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ​ទំហំប្រមាណ ៨, ៨ ហិកត ដើម្បី​រំលឹកគុណដល់វីរបុរសជំនាន់មុន ដែលបានលះបង់អាយុជីវិតក្នុងសម័យសង្រ្គាម។ យោង​តាមគេហទំព័រ​ផ្លូវ​កា​របស់​​រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃ​ទី​៣០ ឧសភា​ ២០២០​កន្លងទៅ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។ ...

អាន​បន្ថែម

ខេត្តព្រះវិហារសង់អាងស្តុកទឹក តម្លៃជាង ១០០ លានដុល្លារ សម្រាប់បម្រើវិស័យកសិកម្ម

ខេត្ត​ព្រះវិហារ​សាងសង់ ​អាង​ស្តុក​​ទឹកមួយ​ដ៏ធំសម្បើមតម្លៃជាង ១០០ លានដុល្លារ ​អាចផ្គត់ផ្គង់​ទឹក​បាន​ទាំង​ក្នុង​រដូវ​ប្រាំង​ និង​រដូវ​វស្សា ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​កសិកម្ម​ក្នុង​ខេត្ត។​ នេះ​បើ​យោង​តាម​ប្រសាសន៍របស់ ឯកឧត្តម​ គោស៊ុំ ប៊ុន​សឿន អភិបាល​រង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​វិហារ​ ថ្លែង​ក្នុង​សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដព្រះវិហារ»​ កាល​ពីថ្ងៃទី ២៥ ឧសភា ២០២០...

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលខេត្តព្រះសីហនុ កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ​។ នេះ​បើយោង​តាម​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ឧសភា ២០២០​កន្លង​ទៅ។ ​លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ ដ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានតម្លៃទុនវិនិយោគ សរុប​ប្រមាណ ១៦៦លានដុល្លារ ​រួមមានគម្រោង​អាជីវកម្មសណ្ឋាគារផ្កាយ៥ នៅ​ព្រះខេត្តសីហនុ រោងចក្រផលិតបន្ទះសូឡា ខេត្ត​កំពង់ស្ពឺ និង​ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ខេត្តបាត់ដំបង។ ​យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាល​ពីថ្ងៃ​ទី​ ២២​ ឧសភា ២០២០​ គម្រោង​ទាំង​ប...

អាន​បន្ថែម