ព្រលានរបស់ហុងកុងវ៉ាដាច់ព្រលានChangiសិង្ហបុរី ក្លាយជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី
អាកាសយានដ្ឋានអន្តរជាតិហុងកុងបានវ៉ាដាច់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលបានជាប់ជា "អាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី" ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia នៅថ្ងៃទី០៩ កញ្ញា ២០២៤។ នេះជាឆ្នាំទីពីរហើយដែលអាកាសយានដ្ឋានអន្តរជាតិហុងកុង បានចូលរួមការប្រកួត ដើម្បីទាមទារតំណែងដ៏អស្ចារ្យខាងលើនេះ។ គួរបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ អាកាសយានដ...
អានបន្ថែមជប៉ុនចង់វិនិយោគច្នៃសំរាមនៅខេត្តបាត់ដំបង ទៅជាប្រេងឥន្ធនៈ ខណៈសំរាម១តោន អាចច្នៃបានប្រេង ៧០០លីត្រ
ក្រុមហ៊ុន Sougo Tatemono Service Inc. មកពីប្រទេសជប៉ុន ចាប់អារម្មណ៍ចង់វិនិយោគកែច្នៃបំប្លែងសំរាមប្លាស្ទិកនៅក្នុងខេត្តបាត់ដំបងទៅជាប្រេងប្រេងឥន្ធនៈ។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយនិងតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Sougo Tatemono Service Inc. របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល...
អានបន្ថែមកម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាជំរុញគម្រោងចលនាភូមិថ្មី ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់ជនបទនៅកម្ពុជា
កម្ពុជា និងកូរ៉េខាងត្បូង បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងរួមសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី សំដៅពន្លឿនការអភិវឌ្ឍន៍នៅតំបន់ជនបទ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ និងជោគជ័យ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី រវាងខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេចត...
អានបន្ថែមកម្ពុជាចំណាយជាង ៦២លានដុល្លារ សង់អគារ ៣ទៀត នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពង្រឹងវិស័យសុខាភិបាល
រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារ ០៣បន្ថែមទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២.៤១៥.៦០០ដុល្លារអាមេរិក ក្នុងនោះរួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ...
អានបន្ថែមក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្...
អានបន្ថែមចិនចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាបនៅកំពង់ស្ពឺ
ក្រុមហ៊ុន Wanli Stone របស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាប និងថ្មក្រានីតនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈជំនួបខាងលើនេះ ក្រុមហ៊ុនបានប...
អានបន្ថែមក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា
ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក...
អានបន្ថែមចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ ក្រោមជំនួយជប៉ុន នៅព្រះសីហនុ សម្ពោធបើកដំណើរការជាផ្លូវការហើយ
ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។ ពិធីសម្ពោធនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រ ដែលមានប្រវែង ២៥៣ម៉ែត្រនេះ ត្រូវបានសាងសង់ក...
អានបន្ថែមកូរ៉េគ្រោងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រូនិចរថយន្តរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត
ក្រុមហ៊ុនយូរ៉ាហានេស (ខេមបូឌា) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងពង្រីករោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្តក្នុងខេត្តកំពង់ស្ពឺបន្ថែមទៀត។ នេះបើតាមជំនួបរវាង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុននេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគប្រមាណជាង ១៥លានដុល្លាសហរដ្ឋអាមេរិក បង្កើតរោងចក្រខ្សែបង្គុំអេឡិចត្រនិចរថយន្ត នៅខេត្តកំពង់ស្ពឺ ដែលបាន...
អានបន្ថែមខែសីហានេះ កម្ពុជាអនុម័តគម្រោងថ្មីបាន ៥៣គម្រោង មានទុនវិនិយោគជាង ១២០០លានដុល្លារ
រយៈពេល១ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១.២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣០០០កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៩ កញ្ញា ២០២៤នេះ។ តាមប្រភពដដែល បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសរុប មានគម្រោងវិនិយោគច...
អានបន្ថែម