រដ្ឋចំណាយជាង២លានដុល្លារលើគម្រោងស្តារប្រព័ន្ធលូ នៅក្រុងសីហនុ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើការដ្ឋានស្តារប្រឡាយ និងលូទឹក នៅក្នុងទីក្រុងសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា។ គម្រោងនេះ គ្រោងចំណាយ ១០ពាន់លានរៀល ឬប្រមាណ ២.៥លានដុល្លារ។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៩ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន។ តាមរយៈគម្រោងនេះ ប្រឡាយបង...

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង៧ភាគរយហើយ

គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ នេះបើយោងតាមលទ្ធផលនៃការចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះគឺត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសដោយ...

អាន​បន្ថែម

ក្រុមហ៊ុនជីបម៉ុងសម្ពោធរោងចក្រកែច្នៃកាកសំណល់ឧស្សាហកម្មនៅខេត្តកំពត

ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្ពោធរោងចក្រកែច្នៃសំណល់ឧស្សាហកម្ម ដែលជាដំណោះស្រាយក្នុងការគ្រប់គ្រងកាកសំណលបរិស្ថានដំបូងគេបង្អស់នៅកម្ពុជា។ រោងចក្រគ្រប់គ្រងសំណល់ ជីប ម៉ុង អេកូសាយខល ត្រូវបានបើកដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែធ្នូ នៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រោងចក្រនេះស្ថិតនៅក្នុងបរិវេនរោងចក្រស៊ីម៉ង់ ជីប ម៉ុង ...

អាន​បន្ថែម

ខណៈគម្រោងរថភ្លើង AGT តម្លៃរាប់ពាន់លានដុល្លាររដ្ឋាភិបាលសិក្សាគម្រោងរថភ្លើង២ទៀត

រដ្ឋាភិបាលបាននិងកំពុងសិក្សាជម្រើសប្រព័ន្ធដឹកជញ្ជូនរថភ្លើងចំនួនពីរជម្រើសបន្ថែមទៀត ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ដែលបានសិក្សាចប់កន្លងមក គឺមានតម្លៃខ្ពស់ខ្លាំងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយវេទិការស្តីពីចលភាពក្នុងទីប្រជុំជនកាលពីថ្ងៃទី ៥ ខែ ធ្នូ ថា៖ «យើងកំពុ...

អាន​បន្ថែម

រូបសំណាក់សក្ការៈបូជាកម្ពស់ជាង៥៤ ម៉ែត្រនឹងត្រូវសាងសង់នៅជិតប្រាសាទអង្គរវត្ត

មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូបានប្រកាសសាងសង់រូបសំណាក់មួយដែលមានកំពស់ ១៨០ ហ្វីត ឬ ប្រមាណជាង ៥៤ ម៉ែត្រ ដែលនឹងក្លាយជាទីសក្ការៈបូជាព្រហ្មញ្ញសាសនាឬហិណ្ឌូ ស្ថិតនៅក្បែរកន្លែងតំបន់ទេសចរណ៍អង្គរវត្ត ខេត្តសៀមរាប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times ។ រូបសំណាករបស់ព្រះសិវៈនេះ នឹងក្លាយជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូដែលមានតម្លៃម្រមាណជា ៥ លានរូពីឬស្នើទៅនឹង ៦៩,៧៨២ ដុល្លារអាមេរិក។ មេដឹកនាំឥណ្ឌាផ...

អាន​បន្ថែម

គម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកណ្តាលគ្រោងបញ្ចប់មុនកិច្ចប្រជុំកំពូលអាស៊ាន

ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគលើគម្រោងនេះ បានឲ្យដឹងថា ការងារសាងសង់ កំពុងបន្តតាមផែនការគ្រោងទុក លោកឧកញ៉ា ពុងឃាវសែ ថ្លែងថា៖ “ឥឡូវនេះ យើងកំពុងធ្វើការងារក្រោមដី ហើយកំពុងធ្វើ Runway ហើយតាមការគ្រោងទុក ធ្វើឲ្យហើយនៅឆ្នាំ២០២៣”។ (អានបន្ថែម) ជា...

អាន​បន្ថែម

OCIC Developing “Second Diamond Island” on Koh Norea Area

ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុម...

អាន​បន្ថែម

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ២២លានដុល្លារលើគម្រោងទឹកស្អាតនៅពោធិ៍សាត់

រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។ តាមរយៈជំនួយនេះនឹងត្រូវបានប្រើសម្រាប់សាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកក្នុងក្រុងពោធិ៍សាត់។ លិខិតប្តូរសារស្ពីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ...

អាន​បន្ថែម

ក្រសួងកំពុងពិនិត្យនីតិវិធីផ្ទេរភាគហ៊ុនគម្រោងថាមពលសូឡានៅបន្ទាយមានជ័យ

ក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យលើបទដ្ឋានគតិយុត្តិ ការទិញភាគហ៊ុននៃគម្រោងថាមពលពន្លឺព្រះអាទិត្យ ឬថាមពលសូឡាមានអនុភាពផលិតថាមពល ៣០មេហ្គាវ៉ាត នៅខេត្តបន្ទាយមានជ័យ។ ការពិនិត្យនេះ ធ្វើឡើងក្រោយក្រុមហ៊ុន ថៃ B.Grimm កាលពីពាក់កណ្តាលខែវិច្ឆិកា កន្លងទៅបានសម្រេចទិញភាគហ៊ុន ពីក្រុមហ៊ុន Ray Power Supply Co Ltd តាមរយៈកិច្ចព្រមព្រៀងទិញភាគហ៊ុន ដែលមានតម្លៃ៣០០ ០០០ ម៉ឺនដុល្លារ។ នេះបើយោងតាមគេហទំព័រ PV Tech។ តាមរយៈកិច្...

អាន​បន្ថែម

រោងចក្រថាមពលធ្យូងថ្មដ៏ធំនៅក្រុងព្រះសីហនុគ្រោងបើកដំណើរការនៅក្នុងខែធ្នូនេះ

រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ដែលមានអនុភាពផលិតថាមពល ១៣៥មេហ្គាវ៉ាត់ គ្រោងបើកសម្ពោធដំណើរការនៅខែធ្នូនេះ។ ការបញ្ចេញថាមពលពីរោងចក្រអគ្គិសនីនេះ នឹងក្លាយជាប្រភពសំខាន់មួយដោះស្រាយបញ្ហាកង្វះអគ្គិសនីនាពេលបច្ចុបុប្បន្ន។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យថាមពល បានឲ្យដឹងថា រោងចក្រថាមពលនេះ ជាការវិនិយោគរបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Energy Holdings ដែលជាគម្រោងទីពីររបស់ក្រុមហ៊ុន ដោយប្រើឈ្មោះ Cambodia E...

អាន​បន្ថែម