កម្ពុជាទទួលបានការអនុម័ត្រលើកិច្ចព្រមព្រៀងតម្លៃដល់ទៅ ៨៩ លានដុល្លារដើម្បីពង្រឹងលើវិស័យសំខាន់ៗពីរ
កិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៨៩ លានដុល្លារត្រូវបានចុះហត្ថលេខាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជំរុញតំបន់ជនបទឲ្យប្រសើរឡើង ជាពិសេសដើម្បីទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ហើយកិច្ចព្រមព្រៀងនេះក៏ជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុរបស់ប្រទេសផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារួមគ្នាដោយនាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Sunniya Dur...
អានបន្ថែមផ្លូវជាតិលេខ ៣ នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ២១៩ លានដុល្លារអាមេរិក
ទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិកនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ផ្លូវជាតិលេខ ៣ (ភ្នំពេញ - កំពត)។ ផ្លូវមួយខ្សែនេះ ត្រូវបានគេជឿជាក់ថាមានគុណភាពខ្ពស់និងប្រើប្រាស់បានយូរ។ ថវិកានៃការអនុវត្តគម្រោងនេះ គឺបានមកពីហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រុមហ៊ុនដែលនឹងសាងសង់ផ្លូវជាតិលេខ ៣ ត្រូវបានគេស្គាល់ថា ជាសាជីវកម្មស្ពានថ្ន...
អានបន្ថែមកម្មករសំណង់កម្ពុជាថយចុះ ខណៈបង់ក្លាដេសគ្រោងនឹងបញ្ជូនកម្មករមកប្រទេសកម្ពុជា
វិស័យសំណង់បានបង្កើតការងារដល់កម្មករកម្ពុជាគិតជាមធ្យមពី ២០០ ០០០ នាក់ ទៅ ២២០ ០០០ នាក់ក្នុង១ថ្ងៃ ប៉ុន្តែចំនួននេះ បានធ្លាក់ចុះរហូតដល់ ៣១,៨១ ភាគរយ បើធៀបនឹងរយៈពេល៩ខែកាលពីឆ្នាំទៅ។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែតុលា ឆ្នាំ២០១៩។ ដោយឡែកសារព័ត៌មាន New Age របស់បង់ក្លាដេសបានចុះផ្សាយថាលោក Salim Reza លេខាធិការក្រសួងសុខុមាលភាពជនបរទេស និងក្រៅប្រទេសបានមានប្រសាសន៍ថា ពួកគេកំពុង...
អានបន្ថែមរោងចក្រធំៗចំនួន ៤កន្លែង នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុម័តគម្រោងជាច្រើនដែលក្នុងនោះរួមមានគម្រោងបំរើដល់វិស័យសំណង់ចំនួន៤គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ១៦ ខែ តុលា គម្រោងទាំង៤នេះ មានទុនវិនិយោគសរុប ២២,៥ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានប្រមាណជា ១៩៥៨ កន្លែង។ គម្រោងទាំងនោះរួមមាន ក្រុមហ៊ុន F...
អានបន្ថែមខេត្តកំពង់ស្ពឺកំពុងរៀបចំដីជាច្រើនហិកតាសាងសង់ស្តាតថ្មីត្រៀមសម្រាប់ SEA Games
ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា...
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្...
អានបន្ថែមក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។ ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គ...
អានបន្ថែមសម្តេចហ៊ុនសែនស្នើឲ្យពិនិត្យលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលត្រូវបានពន្យារពេលក្រោយសិក្សាចប់តាំងពីឆ្នាំ២០១៧ ដោយសារតែផ្លូវមួយខ្សែនេះ ត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនប្រមាណជា ៤ពាន់លានដុល្លារ។ ថ្លែងនៅក្នុងវេទិកា ស្តីពី ការវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមនៅទីក្រុងហាណូយ សម្ដេចបានជំរុញនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាទាំងអស់...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់
ផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិកតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែ មិនា កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន។ ក្រោយពីបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី ០៤ ខែ តុលា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ទស្សនាវដ្តីសំណង់...
អានបន្ថែមជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង់ ២.៧លានយ៉េន ឬប្រមាណជិត២៦លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។ លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Mashiro អគ្គរាជ...
អានបន្ថែម