ការដ្ឋានសាងសង់ច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២០
គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃ ស្ទឹងបត់ នៅខេត្តបន្ទាយមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ និងបើកឲ្យដំណើរការក្នុងឆ្នាំ ២០២០ ខាងមុខនេះ នេះបើយោងតាម របាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្ដាហ៏នេះ។ ព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ គណប្រតិភូ គណកម្មាការទី២ រដ្ឋសភា ជាតិ រួមជាមួយនឹងឯកឧត្តម អភិបាលខេត្ត បន្ទាយមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យបច្ចុប្បន្នភាពការសាងសង់ច្រក...
អានបន្ថែមភ្នំពេញនឹងមានអាងស្តុកទឹកក្រោមដីនិងប្រព័ន្ធលូថ្មីនៅ ៣ កន្លែងធំៗ
រូបភាពគំរូ ប្រភព៖ Steffi A. Boehler/Flickr ដើម្បីកែលម្អប្រព័ន្ធរំដោះទឹកនៅក្នុងទីក្រុងអោយកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ នៅក្នុងទីតាំងធំចំនួន ៣ កន្លែង។ នេះបើយោងតាមប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។ បើយោងតាមឯកសារខាងលើ គម្រោងទាំងបីរួមមាន៖ ១. គម្រោងសាងសង់អាងស្តុកទឹកក្រោមដី ដែលមានចំណុះ ៣,...
អានបន្ថែមសញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨
សកម្មភាពត្រួតពិនិត្យសំណង់ credit: SCG រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ ក្រុមហ៊ុនទាំង ៤ នេះរួមមានក្រុមហ៊ុនស៊ីម៉ងត៍កំពត ដែលផលិតបានជាង ២,២១ លានតោន ក្រុមហ៊ុនស៊ីម៉ងត៍ចក្រីទីងធីងខូអិ...
អានបន្ថែមកិច្ចសន្យាសាងសង់ផ្លូវជាតិលេខ៥ ត្រូវបានចុះហត្ថលេខាហើយ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ជាមួយក្រុមហ៊ុនជប៉ុនចំនួន ៣ ដែលជាផ្នែកមួយនៃគម្រោងក្រោមកម្ចីប្រមាណ ៥០០ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន។ កិច្ចព្រមព្រៀងរវាងក្រសួងនិងក្រុមហ៊ុន Ilsung-Cienco I Joint Venture ក្រុមហ៊ុន Obayashi Corporation និងTekken-Ikee Joint Venture គឺសម្រាប់ការងារសាងសង់ផ្លូវជាតិលេខ៥ដែលក្នុងនោះក្រុមហ៊ុននីមួយៗមានកញ្ចប់ថវិការផ្សេងៗគ្នាសរុបទាំងអស់ចំនួន...
អានបន្ថែមក្រុមហ៊ុនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប
ក្រុមហ៊ុនចំនួនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩។ ថ្លែងទៅកាន់បណ្តាសារព័ត៌បន្ទាប់ពីចប់កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ផ្លូវជាតិលេខ៥ជាមួយក្រុមហ៊ុនជប៉ុនរួចមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថ...
អានបន្ថែមពន្ធដារជ្រើសរើសតំបន់អភិវឌ្ឍន៍ OCIC សាងសង់អគារថ្មីតម្លៃ៦០លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារបានជ្រើសរើសតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ជាទីតាំងសម្រាប់សាងសង់អគារការិយាល័យថ្មីរបស់ខ្លួន។ សេចក្តីប្រកាសខាងលើគឺធ្វើឡើងដោយប្រធានក្រុមប្រឹក្សាភិបាល OCIC ផ្ទាល់អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន FRESH NEWS។ ការចុះផ្សាយរបស់សារព័ត៌មានខាងលើបានឲ្យដឹងទៀតថា សំណង់អគារថ្មីនេះគឺមានកម្ពស់រហូត...
អានបន្ថែមការបញ្ចប់គ្រោងអគារ Gold Tower 42 កំពុងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា
កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ អគារធំស្គឹមស្គៃកណ្តាលរាជធានីភ្នំពេញ Gold Tower 42 ត្រូវបានដាក់សម្ពោធបញ្ចប់គ្រោងអគារជាផ្លូវការ ដែលនេះគឺនឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន។ ជាក់ស្តែង ដំណឹងនៃការបញ្ចប់គ្រោងអគារនេះគឺត្រូវបានសាទរជាខ្លាំងពីសំណាក់អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាដែលក្នុងនោះ ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យមួយរូបលោក សន សៀប បានសម្តែងការត្រេកអរជាខ្លាំងជ...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកំពុងត្រៀមដំណើរការសាងសង់ហើយ
រូបភាពដោយ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃ២ពាន់លានដុល្លារអាមេរិកកំពុងត្រៀមខ្លួនដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីមានការរៀបចំដំឡើងរោងចក្របេតុងលាយស្រាច និងការនាំចូលសម្ភារនិងគ្រឿងចក្រសម្រាប់ការសាងសង់។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលបានទន្ទឹងរងចាំការចាប់ផ្តើមសាងសង់អស់រយៈពេលជាង១ឆ្នាំរួចមកនោះ ឥឡូវកំពុងត្រៀមខ្លួនដំណើរការសាងសង់ហើយ នេះបើ...
អានបន្ថែមកម្ពុជា-ចិនរួមគ្នាបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយនៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុកំពុងត្រៀមខ្លួនស្វាគមន៍ទីក្រុងពាណិជ្ជកម្មដ៏ធំមួយដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកនិងវិនិយោគិនចិន។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ K99 Group បានដាក់សម្ពោធដំណើរការសាងសង់ជាផ្លូវការគម្រោងទីក្រុងពាណិជ្ជកម្មឈ្មោះថា «ទីក្រុងរស្មីមង្គល»ក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណជា៧០ លានដុល្លារអារមេរិកដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុននិងវិនិយោគិនចិន។ គម្រោង«ទីក្រុងរ...
អានបន្ថែមក្រុមហ៊ុនចិនគ្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា
ក្រុមហ៊ុនធំៗចិនគ្រោងនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងសន្ធឹកសន្ធាប់នៅកម្ពុជា នេះបើយោងតាមលទ្ធផលនៃជំនួបនៅប្រទេសចិនរវាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាវិនិយោគិនចិន។ កាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩ ទំព័រហ្វ៊េសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបង្ហោះខ្សែវិដេអូរយៈពេល៥នាទីស្តីអំពី លទ្ធផលនៃជំនួបខាងលើដែលក្នុងនោះមានក្រុមហ៊ុនចំនួនបីនៃវិស័យហេដ្ឋារចនាសម្ព័ន្ធបានសម្ត...
អានបន្ថែម