កូរ៉េផ្តល់កម្ចី ៦៦លានដុល្លារ សង់មន្ទីរពេទ្យជាតិបង្រៀនស្តង់ដារល្អបំផុតនៅភាគឦសាននៃក្រុងភ្នំពេញ

​រដ្ឋាភិបាលកូរ៉េ ផ្តល់កម្ចីប្រមាណ ៦៦,៥លានដុល្លារ ដល់កម្ពុជារៀបចំបង្កើតមន្ទីរពេទ្យជាតិបង្រៀន (Univer​sit​y of Health Science Teaching Hospital-UHS) ដែលមានកម្ពស់ ៧ជាន់ ដើម្បីផ្តល់សេវាវេជ្ជសាស្ត្រ ព្រមជាមួយនិងឧបករណ៍ទំនើបៗ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ។ គម្រោងមួយនេះ នឹងត្រូវបង្កើតឡើងដើម្បីសម្រេចឲ្យបានប្រសើរឡើងនូវបរិមាណ និងគុណភាពនៃធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រ ច...

អាន​បន្ថែម

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លារ នៅក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការ

រោងចក្រផលិតសំបកកង់រថយន្ត មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។​ ពិធីសម្ពោធរោងចក្រនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា។​ វិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេក​ណឡជី (ខេមបូឌា) រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅ​នឹងគោល​នយ...

អាន​បន្ថែម

ស្ពានបេតុង ៩ខ្សែតម្លៃ៦លានដុល្លារ នៅស្រុកស្រីសន្ធរ-កំពង់ចាម សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

​រដ្ឋបាលខេត្តកំពង់ចាម បានសម្ពោធដាក់ប្រើប្រាស់ស្ពានបេតុងចំនួន ០៩កន្លែង ស្ថិតលើកំណាត់ផ្លូវជាតិលេខ ៧០B ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ បើតាមពិធិសម្ពោធកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ស្ពានបេតុងទាំងនេះ ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ដែលរួមមាន៖ ឃុំផ្ទះកណ្តាល, ឃុំព្រែកដំបូក, ឃុំស្វាយខ្សាច់ភ្នំ, ឃុំឫស្សីស្រុក និងឃុំព្រែករំដេង លើកំណាត់ផ្លូវជាតិលេខ ៧០B ដែលមានប្រវែង ២១ គ.ម។ ស្ពានបេតុងទាំងនេះ...

អាន​បន្ថែម

រដ្ឋនឹងឆ្លាក់អត្តពលិកឆ្នើម២០២៣ នៅវិមានឈ្នះឈ្នះ ខណៈត្រៀមជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ី ២០២៩

​រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង ខណៈតៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩។ នេះបើតាមសេចក្តីប្រកាសពត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។ ចម្លាក់ដែលនឹងឆ្លាកនេះ នឹងក្លាយជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា ស​ម្រា​ប់កូនចៅ គ្រប់ជំនាន...

អាន​បន្ថែម

អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាខាងមុខនេះ

គម្រោងសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហា...

អាន​បន្ថែម

ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ

គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ​។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង...

អាន​បន្ថែម

គម្រោងសាងសង់ កើនឡើងខ្ពស់ជិត ៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣

ចំនួនការអនុញ្ញាតការសាងសង់ ដែលត្រូវបានអនុម័ត មានការកើនឡើងខ្ពស់ដល់ជិត៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣។​ ក្នុងរបាយការណ៍បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា របស់ធនាគាពិភពលោក ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនការអនុញ្ញាតការសាងសង់ មានការកើនឡើងជាលើកទី១ បើទោះជាការនាំចេញសម្ភារសំណង់នៅមានកម្រិតខ្សោយក៏ដោយ។​ ក្នុងរយៈពីរខែដើមឆ្នាំ២០២៣ ការអនុញ្ញាតសម្រាប់ការសាងសង់កើនឡើងដល់ ៨០២លានដុល្លារ កើនឡើង ៤៨៤ភ...

អាន​បន្ថែម

រដ្ឋសម្រេចដាក់ឈ្មោះគម្រោងនាវាចរណ៍ទន្លេបាសាក់ “គម្រោងព្រែកជីកហ្វូណនតេជោ”

គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វ ណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០​លាន​​ដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យឯកជនបង្កើតរោងចក្រ២ តម្លៃជាង ១១លានដុល្លារនៅកំពង់ស្ពឺ

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១១,៤លានដុល្លារ នៅខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៨ ឧសភា ២០២៣។ គម្រោងទាំង២នេះ រួមមានដូចខាងក្រោម៖ ១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិ...

អាន​បន្ថែម

កម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការ លើគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាផ្លូវការ រវាង រដ្ឋ និងឯកជន ដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាម ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅថ្ងៃទ...

អាន​បន្ថែម