កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៨ តម្លៃ $៣៦១លាន នឹងបោះទីតាំងនៅខេត្តក្រុងចំនួន៧

ថ្មីៗនេះ កម្ពុជាទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៨ ក្រោមទុនវិនិយោគសរុបចំនួន ៣៦១លានដុល្លារ បានមកសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការវិនិយោគក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម នៅខេត្ត-ក្រុងចំនួន៧ ក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគទាំងអស់ខាងលើ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យ និងពិភាក្សា ដែលដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ...

អាន​បន្ថែម

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលខ្លាំងដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំ១នៅ…

រនាំងពន្ធគយអាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានដល់ការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ជាលទ្ធផល ការចំណាយលើដំណើរការ AI នឹងកាន់តែខ្ពស់។ ជាធម្មតា ការកសាងមជ្ឈមណ្ឌលទិន្នន័យតម្រូវឱ្យមានសម្ភារៈផ្គត់ផ្គង់ ដូចជាឧបករណ៍សំណង់ បរិក្ខារអគ្គិសនី និងប្រព័ន្ធម៉ាស៊ីនត្រជាក់ជាដើម។ល។ ទោះបីជាកាលមុនបណ្តាញ IT និងហេដ្ឋារចនាសម្ព័ន្ធរបស់វាត្រូវបានសាងសង់ហើយក៏ដោយ ក៏រាល់ថ្លៃដើមសំណង់នឹងមានការកើនឡើង ដូច្នេះចំណាយនៃការងារសាងសង់អគារមជ្ឈមណ្ឌលទិន្នន័...

អាន​បន្ថែម

វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស

  ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាល...

អាន​បន្ថែម

ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម

  នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្ម...

អាន​បន្ថែម

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដ...

អាន​បន្ថែម

សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូល...

អាន​បន្ថែម

នាយក​រដ្ឋមន្ត្រី​បង្ហើបពី​ផែនការ​​ប្រែ​ក្លាយដីជាង ៦ពាន់ហិកតា នៅ​ស្ទឹងត្រែង ទៅជាតំបន់រោចក្រកសិ-ឧស្សាហកម្ម

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបពីការសម្រេចដ៏សំខាន់មួយក្នុងការរៀបចំកែសម្រួលដីវិនិយោគទំហំប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ដល់ក្រុមហ៊ុនឯកជនបង្កើតជាតំបន់រោងចក្រកសិ-ឧស្សាហកម្ម។ សម្តេចបានបង្ហើបយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិលេខ​៧១c នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ សម្ដេចបញ្ជាក់ថា សម្តេចទើបតែបានឯកភាពឲ្យមានការរៀបចំកែសម្រួលការវិនិយោគមួយទំហំជាង ៦ពាន់ហិក...

អាន​បន្ថែម

រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន

ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដ...

អាន​បន្ថែម

៣ខែដើមឆ្នាំនេះ ប្រភពទុនពីចិនមកកម្ពុជាហក់ដល់ជាង ៥៦% នៃទុនវិនិយោគសរុប ខ្ពស់ជាងគេ!

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ១៧២គម្រោង បានមកចុះបញ្ជីនៅ(CDC) ក្រោមទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ ក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៥៦,២៣%ឈរនៅលំដាប់លេខរៀងទី១។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងចុះបញ្ជីខាងលើ មានគម្រោងពង្រីកផលិតកម្មចំនួន ៦គម្រោងផងដែរ។ តួលេខគួរឱ្យកត់ស...

អាន​បន្ថែម

ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

  ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋម...

អាន​បន្ថែម