រដ្ឋបានអនុម័តគម្រោងថ្មីមួយ តម្លៃជិត ៦លានដុល្លារ នៅរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ៥.៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ១កន្លែង នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរ...
អានបន្ថែមរដ្ឋបានប្រែក្លាយលូទឹកស្អុយខេត្តសៀមរាបជារមរណីយដ្ឋានថ្មី “កោងកាងសាងស្នេហ៍”
រដ្ឋាភិបាលកម្ពជាបានបង្កើតសមិទ្ធិផលថ្មីមួយទៀតក្នុងទឹកដីអង្គរអច្ឆរិយៈ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលថ្មីៗនេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យពីវឌ្ឍនភាពរបស់គម្រោង នៅថ្ងៃទី១៥ កញ្ញា ២០២២ នេះផងដែរ។ គម្រោងកោងកាងសាងស្នេហ៍ ត្រូវបានប្រែក្លាយចេញពីលូទឹកកខ្វក់ ដែលមានក្លិនមិនល្អ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងនោះ ឱ្យទៅជាផ្លូវដែលលម្អដោយអាងទឹក...
អានបន្ថែមគម្រោងដំឡើងអំពូលសូឡា តម្លៃជាង១០ម៊ឺនដុល្លារ ក្នុងខេត្តកណ្តាលសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងដំឡើងអំពូលសូឡាចំនួន ៥៣៨បង្គោល តម្លៃជាង១០ម៊ឺនដុល្លារក្នុងខេត្ត កណ្តាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៥ កញ្ញា ២០២២។ គម្រោងនេះស្ថិតក្នុងឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សាងសង់ឡើងដោយក្រុមហ៊ុនសរណន់គ្រុប ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៥ មិថុនា ២០២១ និងបញ្ជប់ជាស្ថាពរនៅថ្ងៃទី១៥ កញ្ញា ២០២២។ គួររម្លឹកដែរថា គម្រោងមួយនេះត្រូវបានចំណាយថវិកាអស់ជាង១០ម៊ឺនដុល្លារ ក្រោមមូលនិធិ...
អានបន្ថែមកូរ៉េឈ្នះបានគម្រោងព្រលានយន្តហោះតម្លៃ ១១ពាន់លានដុលារ នៅហ្វីលីពីន
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Sumsung Group និងអឺរ៉ុប បានឈ្នះការដេញថ្លៃគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១១ពាន់លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពី ដែលកន្លងមកចិនធ្លាប់ដេញថ្លៃបាន ត្រឹមតម្លៃ ១០ពាន់លានដុល្លារប៉ុណ្ណោះ ។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៥ កញ្ញា ២០២២។ អាកាសយានដ្ឋានដ៏ធំមួយនេះមានឈ្មោះថា Sangley Point ស្ថិតភាគខាងត្បូងនៃទីក្រុងម៉ានីល ខេត្ត Cavite ក្នុងប្រទេសហ្វីលីពីន ដែលន...
អានបន្ថែមអាកាសយានដ្ឋានអន្ដរជាតិថ្មីខេត្ដសៀមរាប សង់សម្រេចបានជាង ៤០ភាគរយ គិតត្រឹមខែកញ្ញា
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចការសាងសង់បានប្រមាណ ៤០ភាគរយ គិតត្រឹមខែកញ្ញា ខណៈក្រុមហ៊ុនអភិវឌ្ឍន៍ កំណត់សាងសង់សម្រេចបានឱ្យបាន ៧០ភាគរយ នៅដំណាច់ ឆ្នាំ២០២២នេះ។ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប ត្រូវបានលើកឡើង ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅទីតាំងសាងសង់ ដឹកនាំដោយ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែកញ្ញា។ ...
អានបន្ថែមឌូបៃចង់សង់អគាររង្វង់អវកាសដ៏ធំ ឡោមព័ទ្ធអគារខ្ពស់ជាងគេលើពិភពលោក
ក្រុមហ៊ុនស្ថាបត្យកម្ម ZNera Space បានស្នើចង់រចនា និងសាងសង់អគាររង្វង់អវកាសខ្នាតយក្សដំបូងគេលើលោក ដើម្បីឡោមព័ទ្ធអគារខ្ពស់បំផុតលើលោក Burj Khalifa។ នេះបើយោងតាមសារព័ត៌មាន CNN ។ គម្រោងនេះមានឈ្មោះថា Downtown គឺជារចនាសម្ព័ន្ធរាងជារង្វង់ធំ ៥ ថ្នាក់ ដែលបំពាក់ដោយបច្ចេកវិទ្យាពណ៌ និងភ្លើងបែបឆ្លាតវៃ បែបពិភពលោកនាពេលអានាគត។ សំណង់នេះនឹងមានកម្ពស់ ៥៥០ ម៉ែត្រ និងមានអង្កត់ផ្ចិតរង្វង់ជាង ៣ គីឡូម៉ែត្រ។ រង្វង់ទាំងមូ...
អានបន្ថែមគម្រោងសួនឧស្សាហកម្មធំជាងគេនៅវៀតណាម តម្លៃ ៥២០លានដុល្លារ បើកការដ្ឋានឆាប់នេះ
គម្រោងសាងសង់សួនឧស្សាហកម្មទំហំ ១០០០ ហិកតា ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានបើកការដ្ឋានជាផ្លូវការ ដែលនឹងក្លាយជាសួនឧស្សាហកម្មធំជាងគេមួយក្នុងប្រទេសវៀតណាម និងក្នុងតំបន់់។ ការសាងសង់នេះនឹងចំណាយប្រាក់ចំនួន ៥២០លានដុល្លារអាមេរិក ហើយសួនឧស្សាហកម្មនេះនឹងបម្រើដល់វិស័យជាច្រើន ដូចជាសម្ភារៈសំណង់ និង ការកែច្នៃម្ហូបអាហារ ជាដើម។ បើយោងតាមសារព័ត៌មាន GCR។ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៥ សួនឧស្ស...
អានបន្ថែមកម្ពុជា ស្នើADB សង់អាងប្រព្រឹត្តិកម្មទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋនៅតំបន់ជនបទ
តាមរយៈជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំ កម្ពុជា(ADB) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ភាគីកម្ពុជា បានស្នើឲ្យ ADB ជួយសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ពលរដ្ឋរស់នៅតំបន់ជនបទ។ នាឱកាសនោះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានឲ្យដឹងថា កិច្ចពិភាក្សានេះ បានផ្តោតលើវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ ADB លើការអភិវឌ្ឍ...
អានបន្ថែមរដ្ឋអនុម័តគម្រោងធំៗ៣ អាចបង្កើតការងារបានជាង ៦ពាន់កន្លែងជូនពលរដ្ឋ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ១៦.៥លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-CHINA TING (CAMBODIA) FASHION CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ...
អានបន្ថែមរដ្ឋអនុម័តគម្រោង៥ តម្លៃជិត ៤៥លានដុល្លារ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុបជាង ៤៤,៤០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- Toyota Tsusho Manufacturing (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រ...
អានបន្ថែម