កម្ពុជានឹងបើកដំណើរការកំពង់ផែថ្មីតម្លៃ ១,៥លានដុល្លារ នៅកោះកុង នៅចុងឆ្នាំនេះ

ការសាងសង់កំពង់ផែដងទង់​ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងចុងឆ្នាំ២០២២នេះ ដែលបម្រើដល់វិស័យទេសចរណ៍ និងនាវាដឹកកសិផល។​ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ។ បើក...

អាន​បន្ថែម

រដ្ឋឯកភាពគម្រោងវិនិយោគសួនកម្សាន្តលើទឹកសមុទ្រតម្លៃ ៥០ម៉ឺនដុល្លារ​

រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពលើគម្រោងវិនិយោគសួនកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ ដែលមានតម្លៃប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក របស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។​ បើតាមបទបង្ហាញរបស់ក្រុមហ៊ុន ទីតាំងវិនិយោគនេះ នឹងសាងសង់ឡើងនៅទល់មុខនឹងអគារសណ្ឋាគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទទ...

អាន​បន្ថែម

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុង Atsugi ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា សម្រាប់បម្រើឲ្យកិច្ចការពាណិជ្ជកិច្ចរវាងកម្ពុជា និងជប៉ុន ស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។ បើតាម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានេះ គឺជាសមិទ្ធិផលថ្មីស្រឡាង បានមកពីការរួមសហការរប...

អាន​បន្ថែម

ផ្លូវជាតិលេខ៧១Cសម្រេចការសាងសង់បាន ៣៧% និងគ្រោងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤

ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៣៧%ហើយ គម្រោងនេះនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤។ វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ធ្វើឡើងក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម...

អាន​បន្ថែម

សម្ដេចតេជោ៖ ប្រកាសពីគម្រោងបើកច្រកព្រំដែនកម្ពុជា-វៀតណាម តំបន់កោះថ្ម ខេត្តត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​ប្រកាស​ពី​គោល​បំណង​បើក​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និង​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ ក្នុងឱកាសរំលឹកខួបទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការសង្គ្រោះជាតិពី​របប​ប្រល័យ​ពូជសាសន៍ប៉ុលពត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តត្បូងឃ្មុំ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី មានប្រ...

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគធំៗថ្មីចំនួន៦ តម្លៃសរុបជិត ៨០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគប្រមាណ ៧៩,៩លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៦កន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងកណ្តាល៖ ១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក។ ២. GTV ...

អាន​បន្ថែម

គម្រោងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាបសម្រេចបានជិត២០%ហើយ

គិតមកដល់ពេលនេះ ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប សម្រេចបានជិត២០%ហើយ។ នេះបើយោងតាមការចុះពិនិត្យពីវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺតាមដានវាយតម្លៃការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្...

អាន​បន្ថែម

អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់

អគាររដ្ឋបាលថ្មីមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការងារ និងផ្តល់សេវាសាធារណៈ។​ ពិធីសម្ពោធអគារមុខងារសាធារណនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្រោមវត្តមាន ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វ...

អាន​បន្ថែម

កម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ

កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត...

អាន​បន្ថែម

រដ្ឋបាលខេត្តស្វាយរៀង កសាងសួនច្បារច្រាំងទន្លេវៃគោ លើកសោភ័ណភាពទីក្រុង

រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសួនច្បារជុំវិញទន្លេវ៉ៃគោ ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងឱ្យមានភាពទាក់ទាញ និងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ ដើរកម្សាន្ត។ មន្រ្តីរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះថា រដ្ឋបាលខេត្ត កំពុងសាងសង់គម្រោងសួនច្បារច្រាំងទន្លេវ៉ៃគោនេះស្ថិតក្នុងដំណាក់កាលទីពីរ ចំណែកសួនច្បារច្រាំងដំណាក់កាលទីមួយ ស្ថិតក្នុងភាគខាងលិច ទន្លេវ៉ៃគូ បានសាងសង់រួចរាល់ និងដាក់ឱ្យប្រើ...

អាន​បន្ថែម