តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?
ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊នគ្រប់គ្រងច្រើនជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែលប្រមាណជាង 3.2 លានកុងតឺន័រ ហើយតួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និងការបំពុលខ្យល់នៅក្នុងទីក្រុងដែលមានប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មានតែមធ្យោបាយមួយគត់ដែលអាចដោះស្រាយបាន គឺប្រើបណ្តាញផ្លូវដែលកំពុងមានចរាចរណ៍មមាញឹក” ។ ដូច្នេះហើយ យើងត្រូវរកវិធីផ្សេងទៀតដើម្បីដឹកកុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើងមួយអាចផ្ទុកទូកុងតឺន័របានច្រើនជាង ៣០ដង នៃឡានដឹកទំនិញជាមធ្យម។ ប៉ុន្តែដំណោះស្រាយបានទាញមកជាមួយនូវបញ្ហាប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយគ្មានឡានដឹកទំនិញលើកដាក់ ដែលបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ដើម្បីផ្ទេរទូកុងតឺន័រទៅវិញទៅមក និងកន្លែងដែលត្រូវទុកដាក់កុងតឺន័រទាំងអស់នៅលើចំណតដែលកំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវបានគេហៅថា ជាស្ថានីយផ្លូវដែកថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំងការតភ្ជាប់ដោយផ្ទាល់ដ៏សំខាន់រវាងកប៉ាល់ និងរថភ្លើង។ កម្រាលថ្មរាប់ពាន់តោនត្រូវវាយកម្ទេច និងបំលែងដើម្បីធ្វើគ្រឹះសម្រាប់ស្ថានីយថ្មី។ គ្រប់ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។ អ្នកប្រឹក្សាផ្នែករចនា WSP និងអ្នកម៉ៅការ […]
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]
អានបន្ថែមក្រុមហ៊ុន Waskita Karya រចនាប្លង់ខ្សែផ្លូវល្បឿនលឿនសម្រាប់ទីក្រុងឆ្លាតវៃថ្មីរបស់ឥណ្ឌូនេស៊ី
ការបង្កើតប្រព័ន្ធអេកូឌីជីថលតភ្ជាប់ និងកម្មវិធីឌីជីថលភ្លោះ ជួយសម្រួលដល់ការគ្រប់គ្រងគម្រោងទាន់ពេលវេលា ជាពិសេសកាត់បន្ថយការចំណាយ និងផលប៉ះពាល់បរិស្ថាន បណ្តាញផ្លូវបង់ថ្លៃថ្មីប្រវែង 62 គីឡូម៉ែត្រ ត្រូវបានសាងសង់ជាផ្នែកមួយនៃគម្រោងរដ្ឋធានីថ្មី នូសាន់តារា របស់ឥណ្ឌូនេស៊ី និងជាទីក្រុងព្រៃឈើប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។ ក្រុមហ៊ុន PT Waskita Karya គឺជាអ្នកម៉ៅការចម្បងដែលចាប់ដៃគូជាមួយក្រុមហ៊ុន PT Nindya Karya និង PT Modern Widya Technical នាំការងារតភ្ជាប់ស្ពានប្រវែង 6,675 គីឡូម៉ែត្រ ពី Simpang Tempadung ទៅកោះ Balang។ កម្មវិធីឌីជីថលភ្លោះនឹងជួយបញ្ចៀសការពន្យារពេលសាងសង់ និងជួយគម្រោងអនុវត្តតាមប្រតិទិនការងារ។ ដោយផ្អែកលើកម្មវិធី Bentley គេអាចត្រួតពិនិត្យការរចនាប្លង់ផ្អែកលើ Cloud Machine និងគ្រប់គ្រងការងារសាងសង់តាមទម្រង់ឌីជីថល។ កែលម្អការតភ្ជាប់ទៅកាន់ទីក្រុង រដ្ឋធានី Nusantara គ្រោងនឹងសម្ពោធនៅខែសីហា ឆ្នាំ 2024 ជារដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដោយ ជំនួសទីក្រុងហ្សាកាតាសព្វថ្ងាំ។ លាតសន្ធឹងលើផ្ទៃដីប្រមាណ 2,560 គីឡូម៉ែត្រការ៉េ ទីក្រុងដែលបានគ្រោងទុកថ្មីនេះមានទីតាំងនៅលើឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង […]
អានបន្ថែម