Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne

ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការងារទាំងនេះបើគិតជាទឹកប្រាក់គឺមានដល់ប្រមាណជាង ១០៥ លានដុល្លារអូស្ត្រាលី។

ជាក់ស្ដែង គម្រោងនេះប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងការរចនា និងការសាងសង់ក្នុងពេលដំណាលគ្នានៅចំកណ្តាលចរាចរណ៍ដ៏មមាញឹក។ ដូច្នេះ ក្រុមហ៊ុន ACCIONA បានងាកមកប្រើប្រាស់ Bentley Infrastructure Cloud និង ProjectWise ដើម្បីបង្កើតមជ្ឈដ្ឋានទិន្នន័យរួម (Connected Data Environment – CDE)។

ប្រព័ន្ធនេះគឺធានាថាភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើ “ប្រភពទិន្នន័យតែមួយ ” ដោយរាល់ការធ្វើបច្ចុប្បន្នភាពលើការរចនាត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិទៅក្នុងគំរូ iTwin ផ្ទាល់។

ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះបានជួយឱ្យក្រុមការងារបោះជំហានហួសពីការបង្កើតគំរូ 3D ធម្មតា ទៅជាបែប 4D ដែលមានលក្ខណៈរស់រវើក និងផ្អែកលើពេលវេលាជាក់ស្តែង។

ក្រុមហ៊ុន ACCIONA ក៏បានប្រើប្រាស់ SYNCHRO 4D Modeler ដើម្បីបែងចែកទម្រង់ធរណីមាត្រដ៏ស្មុគស្មាញប្លង់ការងារដែលងាយយល់។ តាមរយៈការភ្ជាប់គំរូទាំងនេះដោយផ្ទាល់ទៅនឹងកាលវិភាគគម្រោងតាមរយៈ SYNCHRO 4D Pro ក្រុមការងារបានបង្កើតយុទ្ធសាស្ត្ររៀបចំផែនការបានងាយស្រួលបំផុត។

ចំណុចនេះបានជួយឱ្យការត្រួតពិនិត្យការងារគ្រប់ផ្នែកធ្វើឱ្យដោយងាយ តែមានប្រសិទ្ធភាពជាងមុន ពិសេសសម្រាប់ប្រតិបត្តិការដែលមានហានិភ័យខ្ពស់ ដូចជាការដំឡើងស្ពានដោយប្រើដងស្ទូចពីរជាដើម។

សមត្ថភាពស្វ័យប្រវត្តិកម្មនៅក្នុង SYNCHRO បានពន្លឿនការបង្កើត និងការវិភាគគំរូ 4D រហូតដល់ ៧៥% ដែលជួយឱ្យក្រុមការងារកំណត់អត្តសញ្ញាណហានិភ័យដែលអាចកើតមានចំនួន ១៧៦ ចំណុច មុនពេលចាប់ផ្តើមការដ្ឋានសាងសង់។

ដើម្បីផ្សារភ្ជាប់គម្លាតរវាងគំរូឌីជីថល និងការដ្ឋានផ្ទាល់ ក្រុមហ៊ុន ACCIONA បានប្រើប្រាស់ iTwin Capture ដើម្បីបញ្ចូលទិន្នន័យ reality meshes និង point clouds។ វិធីសាស្រ្តនេះជួយឱ្យវិស្វករតាមដានស្ថានភាពការដ្ឋានក្នុងពេលជាក់ស្តែង ពង្រឹងការវិភាគបរិស្ថាន និងសុវត្ថិភាពការដ្ឋាន។

ទិន្នន័យដែលមានភាពត្រឹមត្រូវខ្ពស់ក៏បានជួយសម្រួលដល់ដំណើរការអនុម័តការគ្រប់គ្រងចរាចរណ៍ ដោយកាត់បន្ថយពេលវេលាដោះស្រាយបញ្ហាបែបធម្មតា ដែលប្រើពេលរាប់ខែ។

លើសពីនេះ គម្រោងនេះក៏នឹងជួយកាត់បន្ថយយានយន្តចំនួន ១៩,០០០ គ្រឿងពីផ្លូវក្នុងតំបន់ជារៀងរាល់ថ្ងៃ និងបន្ថែមផ្លូវថ្មីសម្រាប់ថ្មើរជើងប្រវែង ១០ គីឡូម៉ែត្រផងដែរ។

គម្រោងផ្លូវក្រវាត់ក្រុង M80 ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៨។ ក្រោយបញ្ចប់ គម្រោងនេះនឹងក្លាយជាឧទាហរណ៍ដ៏លេចធ្លោមួយដែលបង្ហាញពីរបៀបដែលកម្មវិធី OpenRoads Designer របស់ Bentley និងប្រព័ន្ធ iTwin  ជួយធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សមានប្រសិទ្ធភាព និងនិរន្តរភាព។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្ […]

មានអ្វីថ្មីនៅក្នុងសន្និសីទ Cesium Developer Conference?  iTwin ថែមបច្ចេកវិទ្យាអ្វីខ្លះ?

នៅក្នុងសន្និសីទ Cesium Developer Conference ក្រុមហ៊ុន B […]

Bentley បើកការិយាល័យថ្មីនៅទីក្រុង Vilnius នៃលីទុយអានី ដើម្បីពង្រីកឥទ្ធិពលនៅអ៊ឺរ៉ុប

Bentley Systems កំពុងពង្រឹងប្រតិបត្តិការរបស់ខ្លួននៅអឺរ៉ […]

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

មកស្វែងយល់ពីបច្ចេកទេសត្រួតពិនិត្យសំណង់លំហសមុទ្របែបឌីជីថល!

ក្រុមហ៊ុនវិស្វកម្មអន្តជាតិខ្នាតធំ Haskoning បានធ្វើបដិវ […]

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]