អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ
ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ YII Envision Award សម្រាប់ការសង្គ្រោះឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិខ្នាតយក្សទំហំ ១២ ០០០ ម៉ែត្រការ៉េ ពីការដួលរលំលិចចូលក្នុងដី តាមរយៈបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២។ ឃ្លាំងនេះគឺជាប្រភពសន្តិសុខស្បៀងសម្រាប់ប្រជាជន ១.៥ លាននាក់ ប៉ុន្តែវាបានប្រឈមនឹងការស្រុតចុះដោយសារស្ថានភាពដី salt dome ដែលមិនមានស្ថិរភាព។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនសម្រេចចិត្តប្រើប្រាស់កម្មវិធី ២ របស់ក្រុមហ៊ុន Bentley។ តើកម្មវិធីទាំង ២ នោះមានអ្វីខ្លះ ហើយមានអត្ថប្រយោជន៍ដូចម្ដេច? កម្មវិធី PLAXIS 3D ជាទូទៅ គំរូប្លង់វិស្វកម្មធម្មតាមិនអាចពន្យល់ពីមូលហេតុនៃការស្រុតដីយ៉ាងធ្ងន់ធ្ងររហូតដល់ ១៧០ មីលីម៉ែត្របានឡើយ។ ដូច្នេះ GeoStruxer បានដោះស្រាយបញ្ហានេះដោយប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូ Digital Twin ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ AI និងទិន្នន័យផ្កាយរណប InSAR។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករកំណត់ប៉ារ៉ាម៉ែត្រដីក្នុងប្រព័ន្ធឌីជីថល ឱ្យស្របទៅនឹងចលនាដីជាក់ស្តែងបានយ៉ាងល្អឥតខ្ចោះ។ នៅក្នុងប្រព័ន្ធនេះ ពួកគេបានប្រើប្រាស់គំរូ Norton Double Power Creep […]
អានបន្ថែមមកស្វែងយល់ពីកម្មវិធី PLAXIS 3D និង RAM Concept! ជួយដោះស្រាយបញ្ហាជន់លិចបាន
ក្រុមហ៊ុន GeoStruXer ដែលជាក្រុមហ៊ុនសំណង់អារ៉ាប៊ីសាអូឌីត បានបង្ហាញពីគន្លឹះក្នុងការដោះស្រាយបញ្ហាឃ្លាំងស្តុកស្បៀងអាហារដែលកំពុងលិចនៅទីក្រុង Jazan ប្រទេសអារ៉ាប៊ីសាអូឌីត បានដោយជោគជ័យ ដោយប្រើប្រាស់កម្មវិធីវិស្វកម្មសំណង់ឌីជីថលរបស់ Bentley Systems។ គម្រោងសង់ឃ្លាំងស្តុកស្បៀងអាហារនេះបានខូចខាតធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រឹះដីក្នុងតំបន់ដែលមានបញ្ហា ដែលធ្វើឱ្យទឹកជន់យ៉ាងគំហុក។ ប៉ុន្តែ ដោយប្រើកម្មវិធី ២ គឺ PLAXIS 3D និង RAM Concept បញ្ហាត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស និងទាន់ពេល។ លោក Hamzah Al-Hashemi ដែលជាវិស្វករគោលរបស់ក្រុមហ៊ុន បានប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូអន្តរកម្មស្មុគស្មាញរវាងដី និងរចនាសម្ព័ន្ធ។ តាមរយៈការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា AI និងទិន្នន័យផ្កាយរណបដែលដឹងពីពេលវេលា (InSAR) ក្រុមការងារបានបង្កើតគំរូដីដែលមានភាពត្រឹមត្រូវខ្ពស់ដើម្បីព្យាករណ៍ពីការទ្រុឌទ្រោមនាពេលអនាគត។ គួរបញ្ជាក់ថា កម្មវិធី PLAXIS 3D គឺជាកម្មវិធីជំនាញផ្នែកភូគព្ភសាស្ត្រ ដែលជួយអ្នកវិភាគបញ្ហាភូមិសាស្ដ្រ ស្មុគស្មាញសម្រាប់គម្រោងធំៗ។ កម្មវិធីអាចវិភាគគ្រប់យ៉ាងពិសេសស្ថានភាពផ្ទៃដី ស្ថានភាពក្រោមដី គ្រឹះ តំបន់ដីសើមលិចទឹក ទំនប់ និងស្ថានភាពរូងក្រោមដីជាដើម។ លើសពីនេះ វាក៏អាចវិភាគបង្កើតសេណារីយ៉ូនានា ដូចជាឧទាហរណ៍ថាបើមានការរញ្ជួយដី ឬទឹកជំនន់ ឬសម្ពាធទឹកលើសកម្រិត […]
អានបន្ថែម

English
