Real Estate Investment
វិស័យចំនួន៥ របស់កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្រៅប្រទេស
ក្រុមហ៊ុន Cambodia Securities PLC បានដឹកនាំប្រតិភូធុរកិច្ចដែលជាអ្នកវិនិយោគដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៥នៅកម្ពុជា រួមមាន៖ កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយក្រុមហ៊ុន Cambodia Securities Plc កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ តំណាងគណៈប្រតិភូ បានឱ្យដឹងថា សមាសភាពគណៈប្រតិភូធុរកិច្ចខាងលើគគឺមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោលបំណងទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីស្វែងយល់បន្ថែមពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការមិនត្រឹមតែក្នុងវិស័យមូលបត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិស័យមួយចំនួនផ្សេងទៀតដូចជា កម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបទៅគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា ខណៈឯកឧត្តមក៏បញ្ជាក់ពីរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពទាក់ទាញ ព្រមទាំងវិធានការគាំទ្រផ្សេងៗដែលរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ គួររំឭកថា រយៈពេល៩ខែ នៃឆ្នាំ២០២៥ CDC បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៧ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ […]
អានបន្ថែមវិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា
គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមប្រធានបទ “វិនិយោគលើអចលនទ្រព្យក្នុងយុគសម័យថ្មី៖ កំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០រសៀល នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាបន្តភាពចាស់ទុំ ព្រឹត្តិការណ៍លំដាប់កំពូលមួយនេះបានទទួលការគាំទ្រឈានមុខគេពីបណ្តាក្រុមហ៊ុនល្បីៗទាំងក្នុងស្រុក និងអន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញរចនាសាងសង់ ជាពិសេសទទួលបានការគាំទ្រពីសំណាករដ្ឋាភិបាល ដែលចង់ស្វែងយល់ពីនិន្នាការផ្លាស់ប្តូរ និងការរីកចម្រើនបំផុតរបស់ឧស្សាហកម្មមួយនេះ ដោយផ្តោតលើការកើនឡើងយ៉ាងឆាប់រហ័សនៃលំនៅឋានដែលមានកេរ្តិ៍ឈ្មោះល្បីនៅទូទាំងអាស៊ីអាគ្នេយ៍ និងអាថ៌កំបាំងនៅក្រោយនៃការរីកចម្រើន។ ជាមួយការឈានជើងចូលទីផ្សារលំនៅឋានកាន់តែច្រើនពីបណ្តាក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីលើវិស័យបដិសណ្ឋារកិច្ចក្នុងទីផ្សារកម្ពុជា លំនៅឋានដែលមានម៉ាកយីហោល្បីៗកំពុងកំណត់ឡើងវិញនូវរបៀបដែលវិនិយោគិន អ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់យល់ឃើញពីភាពប្រណីត ទំនុកចិត្ត និងតម្លៃសម្រាប់រយៈពេលវែង។ វេទិកានេះនឹងពន្យល់អំពីអត្ថន័យនៃការវិវត្តន៍សម្រាប់ទីផ្សារអចលនទ្រព្យរបស់កម្ពុជា និងរបៀបដែលកម្ពុជាអាចសម្របខ្លួនដើម្បីទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ ប្រកបដោយទេពកោសល្យ និងភាពទាក់ទាញជាអន្តរជាតិ។ វគ្គនេះនឹងចាប់ផ្តើមជាមួយសុន្ទរកថាស្វាគមន៍ពីលោក Charles Amar អនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់របស់ EuroCham និងជាដៃគូមកពីក្រុមហ៊ុនច្បាប់ Athipa ព្រមទាំងសន្ទរកថារបស់ឯកឧត្តម នី ផាលី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលនឹងពន្យល់ពីចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការសម្របសម្រួលលើការអភិវឌ្ឍអចលនទ្រព្យជាមួយនឹងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ចដែលកំពុងពង្រីកខ្លួនក្នុងប្រទេសកម្ពុជា។ ពេញមួយកម្មវិធី អ្នកចូលរួមនឹងបានស្តាប់ការពន្យល់យ៉ាងក្បោះក្បាយពីអ្នកជំនាញអន្តរជាតិ ដែលមានលោក […]
អានបន្ថែមជនជាតិរុស្សីក្លាយជាអ្នកវិនិយោគអចលនទ្រព្យឈានមុខគេ លើកោះភូកេតប្រទេសថៃ
ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ដោយបានក្លាយជាអ្នកទិញខុនដូលើកោះភូកេតច្រើនជាងគេបំផុត ស្របពេលប្រជាជនរុស្សីជាច្រើននាក់បានសម្រុកចាកចេញពីប្រទេសរបស់ខ្លួន ខណៈសង្រ្គាមរវាងរុស្សីអ៊ុយក្រែននៅតែបន្ត។ សារព័ត៌មាន The Diplomat បានរាយការណ៍ថា នៅក្នុងឆ្នាំ២០២២ ជនជាតិរុស្សីបានវ៉ាដាច់ជនជាតិចិន ក្លាយជាអ្នកទិញខុនដូច្រើនបំផុត នៅលើកោះភូកេត នៃខេត្តភូកេត។ ប្រភពដដែល បានឱ្យដឹងទៀតថា បច្ចុប្បន្នមានជនជាតិរុស្សីបានកាន់កាប់អចលនវត្ថុប្រភេទខុនដូនៅលើកោះភូកេតរហូតដល់ទៅ ៤០ភាគរយ។ ភ្នាក់ងារលក់អចលនទ្រព្យមួយរូបបានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ធ្នូ ២០២២ និងខែមករា ២០២៣ កន្លងមក ជារដូវកាលលក់ដាច់បំផុត ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ ភ្នាក់ងារដដែលបាននិយាយថា និន្នាការនេះត្រូវបានជំរុញ ដោយសារតែអ្នកវិនិយោគ (រុស្សី) មានការបារម្ភលើបញ្ហាសង្រ្គាម ដែលកំពុងកើតឡើង។ ក្រុមហ៊ុន Intermark Real Estate ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងចំណោមប្រតិបត្តិការទិញអចលនទ្រព្យក្រៅប្រទេសក្នុងឆ្នាំ២០២២ របស់ជនជាតិរុស្សី តំបន់អាស៊ីអាគ្នេយ៍បានគ្រប់គ្រងចំណែកដល់ទៅ ២៧ភាគរយ កើនឡើងពី ១២ភាគរយ ធៀបនិងឆ្នាំ២០២១។ អ្នកជំនាញអចលនទ្រព្យថៃម្នាក់ទៀតបានបញ្ជាក់ថា ជនជាតិរុស្ស៊ី យល់ថាអចលនទ្រព្យលើកោះភូកេត ឬកោះបាលី ជាជម្រើសវិនិយោគទី១ ដោសារពួកគេយល់ថា “តំបន់អាស៊ីជាទីតាំងមានសុវត្ថិភាព និងអព្យាក្រឹតសម្រាប់ប្រជាជនរុស្ស៊ី”។ […]
អានបន្ថែម

English
