ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥
ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង $៧ពាន់លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ របាយការណ៍ដដែលបានឱ្យដឹងថា ឆ្នាំ២០២៥នេះ វិស័យសំណង់នៅក្នុងប្រទេសកម្ពុជា នៅតែមានសញ្ញាល្អ គឺមានការវិនិយោគរហូតដល់ចំនួន ៣៥០៣គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង ១៨លានម៉ែត្រការ៉េ ដែលមានទំហំទឹកប្រាក់ជាង $៧,៣២០ពាន់លាន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង ៦៨,៨៩% ។ គិតពីចាប់ផ្ដើមអនុវត្ត ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេសមានចំនួន ៧១.៨២០គម្រោង គិតជាផ្ទៃក្រឡាសំណង់សរុបជាង ២១៩លានម៉ែត្រការ៉េ បើគិតតម្លៃប៉ាន់ស្មានទុនវិនិយោគ សរុបប្រមាណជាង ៨៧ពាន់ ៦៩៦លានដុល្លារអាមេរិក ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងពង្រឹងគុណភាពសំណង់បន្ថែម រួមទាំងការរៀបចំលំនៅដ្ឋាន របស់ប្រជាពលរដ្ឋឱ្យមានរបៀបរៀបរយ ដែលជាការរស់នៅដោយភាពក្សេមក្សាន្ត ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាប់ដែរថា របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា […]
អានបន្ថែម

English
