ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%
ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២...
អានបន្ថែមគម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប នៅកំពង់ធំ សង់បាន ២៥%
គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមា...
អានបន្ថែមមិនដល់១ខែផង ការងារសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបាន៦៥%ហើយ
គិតមកដល់ពេលនេះ ការងារសាងសង់ច្រាំងទន្លេ ប្រវែងជាង ២០០ម៉ែត្រ ស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានប្រមាណ ៦៥% ហើយ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក បានឱ្យដឹងថា ការងារសាងសង់ច្រាំងទន្លេ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ បច្ចុប្បន្នបើគិតមកដល់ថ្ងៃទី៧ ខែមករ...
អានបន្ថែមក្នុងឆ្នាំ២០២៤ ខេត្តកំពង់ចាម សម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)បានជាង ១១៩គីឡូម៉ែត្រ
ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ខេត្តកំពង់ចាម ក៏ទទួលបាន ផ្លូវបេតុង ចំនួន ២០៧ខ្សែ ប្...
អានបន្ថែមគម្រោងស្ដារប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកនៅភាគខាងលិចក្រុងភ្នំពេញ សម្រេចបាន ៥០,៥០%
គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៥០,៥០% ហើយ។ បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកបញ្ជៀសការជន់លិចនៅភាគខាងលិចក្រុងភ្...
អានបន្ថែមត្រឹមដើមខែមករា ២០២៥នេះ គម្រោងស្ដារនិងពង្រីកផ្លូវជាតិលេខ៧ សម្រេចបានជិត ២៩%
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គម្រោងដ៏សំខាន់នៃការស្តារ និងពង្រីកផ្លូវជាតិលេខ៧ បានឈានដល់ចំណុចមួយគួរឱ្យកត់សម្គាល់ គឺសម្រេចការសាងសង់បាន ២៨,៧៦% ហើយ បើគិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស និងក្រុម...
អានបន្ថែមបច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%
គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជ...
អានបន្ថែមបច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសម្រុកសង់ស្ពានដែកបណ្តោះអាសន្ន សម្រាប់ជំរុញដំណើរការខួងគ្រឹះស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនខែ្សទី២
បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសម្រុកសាងសង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បញ្ជាក់ថា ស្ពានដី...
អានបន្ថែមតើគម្រោងសាងសង់ផ្លូវក្រវ៉ាត់ព្រំដែនសម្រេចបានអ្វីខ្លះ បន្ទាប់ពីការដ្ឋានសាងសង់បាន២ខែនេះ?
គម្រោងសង់ផ្លូវក្រវាត់ព្រំដែន ក្រោមមូលនិធិហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជិត ២៧លានដុល្លារ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ បើគិតចាប់តាំងពីថ្ងៃបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកទល់បច្ចុប្បន្នមានរយៈពេល ២ខែហើយ។ ខាងក្រោមនេះជាសមិទ្ធិផលសំខាន់ៗមួយចំនួននៃគម្រោងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា៖ ប្រតិបត្តិការដោះមីន៖ -ក្រុមការងារបានធ្វើការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ...
អានបន្ថែមគម្រោងសង់ទំនប់អាងទឹកដូនទ្រីនៅបាត់ដំបង សម្រេចបាន ៩១% គ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥
បច្ចុប្បន្នគម្រោងសាងសង់ទំនប់ដូនទ្រីក្នុងខេត្តបាត់ដំបង សម្រេចបាន ៩១ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែតុលា ឆ្នាំ២០២៥។ នេះបើយោងតាមដំណើរពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុល បានឱ្យដឹងថា វឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកដូនទ្រី គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩១%។ ក្នុងនោះ ការងារតួទំនប់សម...
អានបន្ថែម