សម្តេចតេជោបញ្ជាក់ថា៖ នៅពេលកំពង់ផែរាមសង់រួច នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម បន្ទាប់ពីការសាងសង់កំពង់ផែនេះរួចរាល់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ក្នុងជំនួបជាមួយឯកឧត្តម អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Akiba Takeo បានលើកឡើងថា ក្រោមការដឹកនាំរបស់...
អានបន្ថែមបច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គិតមកដល់ពេលនេះ កម្ពុជាមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១៥៦២ ខណៈក្នុងនោះ អាងស្តុកទឹក និងអាងទឹកចំនួន១៩៧ ស្មើនឹង ១៣% បានចុះបញ្ជីរួចរាល់។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីអាងទឹកនៅទូទាំងប្រទេស និងការសង់បង្គោលព្រំតំបន់៣ នៃតំបន់បឹងទន្លេសាប នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា នៅទូទាំងប្រទេ...
អានបន្ថែមបច្ចុប្បន្ន គម្រោងសង់ទំនប់អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សម្រេចបាន ៤៦%
គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៤៦ភាគរយ ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្ស...
អានបន្ថែមព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង ត្រូវបានសម្ពោធបើកស្វាគមន៍ការហោះហើរក្នុងស្រុកដំបូងជាលក្ខណៈជួលមកកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះហើយ។ នេះបើយោងតាមពិធីក្រុងពាលីនៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ធ្នូ ២០២៤។ មុនពេលសម្...
អានបន្ថែមផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ
គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate's Post នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។ តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់ន...
អានបន្ថែមផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សាងសង់រួចរាល់ ១០០% ហើយ !
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ផ្លូវជាតិលេខ ៤១ បានសម្រេចការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាការវិនិយោគដ៏សំខាន់នៅក្នុងបណ្តាញដឹកជញ្ជូនរបស់ប្រទេស។ គម្រោងស្តារនិងលើកម្ពស់កម្រិតគុណភាពផ្លូវមួយខ្សែនេះមានប្រវែងជាង ៩៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន។ នេះបើយោងតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខា...
អានបន្ថែមរដ្ឋប្រកាស៖ ដំណើរការបោះបង្គោលព្រំដី (កំណាត់ទី១) តាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រេចបាន ១០០%
ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) សម្រេចបាន ១០០% ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃការងារកំណត់និយាមកា និងបោះបង្គោលព្រំដី និងររៀបចំផែនទ...
អានបន្ថែមរដ្ឋប្រកាសបើកដំណើរការបណ្ដោះអាសន្ននូវស្ពានអាកាស «មរតកតេជោ»ជាន់ទី១ នៅមុនថ្ងៃចូលឆ្នាំខ្មែរ ២០២៥
គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» (ដំណាក់កាលទី២-ជាន់ទី១) បានឈានដល់ដំណាក់កាលចាក់បេតុងតភ្ជាប់រួចរាល់នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើយោងតាមការរៀបចំពិធីតភ្ជាប់ស្ពាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧញ៉ា ពុង ឃាវសែ ប្រធានក្រុមប...
អានបន្ថែមរយៈពេល១ឆ្នាំ ២០២៤នេះ រដ្ឋាភិបាលកម្ពុជាស្ថាបនាផ្លូវជនបទបានចំនួន ២៧១ខ្សែ
គិតត្រឹមរយៈពេល១ឆ្នាំ ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចសមិទ្ធផលនៃការស្ថាបនាលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានចំនួន ២៧១ខ្សែ ក្នុងនោះ ការសាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់បានចំនួន ៩៤០,៧១ គីឡូម៉ែត្រ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ...
អានបន្ថែមគម្រោងសង់ស្ពានឆ្លងទន្លមេគង្គក្នុងខេត្តក្រចេះ សង់បាន ៧៧% ហើយ
គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានប្រវែងជិត ២គីឡូម៉ែត្រឆ្លងទន្លមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ៧៧,០២ភាគរយ ដោយគ្រោងនឹងបើកឱ្យធ្វើដំណើរការជាបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់ក្រសួង ត្រឹមដើមខែធ្នូនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេ...
អានបន្ថែម