ការជួសជុលស៊ីជម្រៅកំណាត់ផ្លូវកំពត-វាលរេញគ្រោងចំណាយ ៦០លានដុល្លារ

ការសិក្សាផែនការជួសជុលបែបទ្រង់ទ្រាយធំ នៃកំណាត់ផ្លូវកំពត-វាលរេញដែលមានស្រទាប់ក្រោមគឺជាដីស្អុយជួសជុលហើយជាប់មិនបានយូរ គ្រោងនឹងបញ្ចប់ចុងឆ្នាំ ២០២១ នេះ ដោយការដ្ឋានស្ដារឡើងវិញទាំងស្រុងនេះ អាចនឹងចំណាយប្រមាណ ៦០ លានដុល្លារ។ នេះបើយោងតាមកិច្ចចុះត្រួតពិនិត្យផ្លូវរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ។ កំណាត់ផ្លូវនេះ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដែលត...

អាន​បន្ថែម

កម្ពុជានឹងមានរោងចក្រផលិតបេតុងកៅស៊ូសម្រាប់យកធ្វើផ្លូវជាលើកដំបូងបង្អស់ក្នុងឆ្នាំនេះ

ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតបេតុងកៅស៊ូ‌អាស្វាល់ ឬ Asphalt Concrete សម្រាប់យកធ្វើផ្លូវដោយខ្លួនឯងជាលើកដំបូងបង្អស់ ក្នុងឆ្នាំនេះ ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែចុះពិនិត្យទីតាំងផ្ទាល់នៅឯព្រំប្រទល់ខេត្តកំពត-ខេត្តកែប កាលព្រឹកមិញនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ ក្នុងកិច្ចចុះពិនិត្យទីតាំងថា៖ «យើងមិនដែលមានរោងចក្រផលិតបេតុងកៅស៊ូខ្លួនយើងទេ នេះជាលើកដំ...

អាន​បន្ថែម

គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំតម្លៃ ២៧លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានហើយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មខ្នាតធំ នៅជើងឯក តម្លៃជាង ២៧លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីចុងខែឧសភា កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែវិច្ចិកា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ។ ការអនុវត្តគម្រោងបែងចែកជា ៤ ដំណាក់កាល រួមមាន៖ ១-ចាក់ដីបំពេញដីទំហំប្រមា...

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំង ៣ កំណាត់សម្រេចបាន ៤៦%, ៣៨% និង ៩៧% ហើយ

មកទល់បច្ចុប្បន្ន ការដ្ឋានផ្លូវជាតិលេខ៥ ជារួមសម្រេចបានប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% កំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨% និងកំណាត់ខាងជើងបាត់ដំបង-បន្ទាយមានជ័យ សម្រេច ៩៧,៣០%។ នេះបើតាមកិច្ចប្រជុំ រវាងគណៈកម្មការវិចនាលទ្ធកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ១ មិថុនា កន្លងមកនេះ។ ជាក់ស្ដែង គោលបំណងនៃកិច្ចប្...

អាន​បន្ថែម

បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៦០០ លានអ៊ឺរ៉ូ ដើម្បីការអភិវឌ្ឍ ពិសេសហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលបារាំង បានសន្យាថានឹងផ្ដល់កម្ចីសម្បទានដល់កម្ពុជាប្រមាណ ១២០ លានអឺរ៉ូក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៦ ពោលគឺសរុបប្រមាណ ៦០០ លានអ៊ឺរ៉ូក្នុងរយៈពេល ៦ ឆ្នាំ ដោយជំនួយនឹងផ្តោតលើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ។ ការសន្យាផ្តល់កម្ចីសម្បទាននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក R–mi GENEVEY តំណាងទីភ...

អាន​បន្ថែម

មហាវិថីផ្លូវ ៦០ម៉ែត្រ ចាប់ពីផ្លូវ ២៧១ ដល់ផ្លូវជាតិលេខ២ នឹងអ៊ុតកៅស៊ូបញ្ចប់ក្នុងខែមិថុនានេះ

សាលារាជធានីភ្នំពេញ បានកំពុងបន្ត និងពន្លឿនជួសជុល និងអ៊ុតកៅស៊ូ AC លើមហាវិថី សម្តេច ហ៊ុន សែន ចាប់ពីចំនុចផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ តាមគម្រោងនឹងបញ្ចប់ការអ៊ុតកៅស៊ូទាំងស្រុងនៅក្នុងខែមិថុនានេះ។ ថ្លែងប្រាប់ Fresh News ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ក្តី សាលារាជធានីភ្នំពេញ បានបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្...

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបាន៦០%

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ គិតត្រឹមខែឧសភា សាងសង់សម្រេចបានប្រមាណ៦០%ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ កាលពីពេលថ្មីៗនេះ ប្រភពដដែលក៏ធ្លាប់បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឈានទៅមុខបានមួយជំហ៊ានទៀតហើយ ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះប...

អាន​បន្ថែម

ក្រសួងសាធារណការគ្រោងធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈ តាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣០។ នេះបើយោងតាមកិច្ចប្រជុំប្រមូលធាតុចូលរបស់ក្រសួង ដើម្បីត្រៀមសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅនេះ។ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន...

អាន​បន្ថែម

ក្រសួងគ្រោងប្រើប្រាស់ប្រព័ន្ធបញ្ញាសប្បនិម្មិត (AI) គ្រប់គ្រងចរាចរណ៍លើផ្លូវជាតិលេខ ៥ ក្រោយលើកកម្ពស់រួច

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីគ្រប់គ្រងចរាចរណ៍ ពិសេសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅលើផ្លូវជាតិលេខ៥ ក្រោយបញ្ចប់ការស្ថាបនា។ នេះបើយោងតាមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍លើការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសាធារណការរវាងក្រសួង និងអ្នកទទួលខុសត្រូវគ្រោងស្ដារផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ។ បច្ចេកវិទ្យាដែលក្រសួងគ្រោងនឹងប្រើប្រាស់ គឺ...

អាន​បន្ថែម

ផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សាងសង់សម្រេចបានជិត ១០០% ហើយ

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ ដោយមកទល់បច្ចុប្បន្ននៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ននេះកំពុងប្រឹងប្រែងពន្លឿនការងារផ្សេងៗដូចជា បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយជាដើម។ ដោយឡែក ...

អាន​បន្ថែម