USAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា
ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល...
អានបន្ថែមផ្លូវរថភ្លើងភ្នំពេញ-បាវិត និងគម្រោងធំៗ ៣ទៀត នឹងត្រូវបញ្ចូលក្នុងផែនការមេដឹកជញ្ជូនកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិនិត្យបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ ទៀត បញ្ចូលទៅក្នុងផែនការមេដឹកជញ្ជូនកម្ពុជា ពោលគឺដើម្បីឱ្យគម្រោងទាំងអស់ក្លាយជាការពិតឆាប់ៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។ ឯ...
អានបន្ថែមចិនបើកឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនដើរដោយអគ្គិសនី ភ្ជាប់ទៅជើងភ្នំហិម៉ាឡៃលើកដំបូង
រថភ្លើងល្បឿនលឿនប្រវែងផ្លូវរត់ ៤៣៥ គីឡូម៉ែត្រ ភ្ជាប់រដ្ឋធានីភាគនិរតីនៃខ្ពស់រាបទីបេ Lhasa និងទីក្រុង Nyingchi ជិតជើងភ្នំហិម៉ាឡៃ បានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃសុក្រ កន្លងទៅនេះ។ រថភ្លើងនេះនឹងក្លាយជារថភ្លើងល្បឿនលឿនដើរដោយថាមពលអគ្គីសនីពេញលេញដំបូងបង្អស់ នៅក្នុងតំបន់ភ្នំហិម៉ាឡៃ។ រថភ្លើងនេះមានល្បឿន ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយអាចដឹកអ្នកដំណើរពីទីក្រុង Lhasa ទៅកាន់ទីក្រុង Shannan ក្នុងរយៈពេល ៧០នាទ...
អានបន្ថែមការដ្ឋានផ្លូវជាតិលេខ៦ ពីស្តុបសុខាដល់ផ្លូវបំបែកទៅព្រលានយន្តហោះ សម្រេចជិត៥០%ហើយ
គម្រោងជួសជុលផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ពីស្តុបសុខាដល់រង្វង់មូលជ័យវរ្ម័នទី៧ ឬផ្លូវបំបែកទៅព្រលានយន្តហោះ បច្ចុប្បន្នសម្រេចបានជិត ៥០% ហើយ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមិថុនា។ លោក គង់ វណ្ណសុភី តំណាងក្រុមសាងសង់កំណាត់ផ្លូវជាតិលេខ៦ បានឱ្យដឹងថា ប្រសិនបើគ្មានការរាំងស្ទះទេ ការជួសជុសកំណាត់ផ្លូវនេះ នឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ លោកបន្តថា៖ «បច្ចុប្បន្ន កំពុងតែក្រាលកៅស៊ូAC...
អានបន្ថែមមជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញតម្លៃជាង ២០០លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំក្រោយ
គម្រោងសាងសង់មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ តម្លៃប្រមាណជាង ២០០លានដុល្លារ ដែលកំពុងសិក្សាដោយប្រទេសសិង្ហបូរី គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្ដមបានឱ្យដឹងក្នុងកិច្ចប្រជុំរៀបចំផែនការមេស្តីពី "ការតភ្ជាប់ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្ម" កាលពីថ្ងៃទី ១៧ មិថុនា ថាបច្ចុប្បន្នគម្រោងនេះកំពុងដើរទៅមុនដោយរលូន ដែលអ...
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល សន្យានឹងពន្លឿនការដ្ឋានផ្លូវជាតិលេខ២ ក្រោយប្រជាពលរដ្ឋថាយឺតយាវខ្លាំង
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសន្យាថានឹងពន្លឿនការដ្ឋានគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ ឱ្យលឿនជាងមុន ពោលគឺធ្វើយ៉ាងឱ្យចប់តាមផែនការដែលបានកំណត់ ក្រោយពលរដ្ឋជាច្រើនរិះគន់ថាការដ្ឋានយឺតយ៉ាវខ្លាំង។ ឯកឧត្តម ថ្លែងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-កាលពីថ្ងៃទី២១ ខែមិថុនា នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «បច្ចុប្បន្នក្រសួងកំពុងតាមដានជំរ...
អានបន្ថែមឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានស្វាយជ្រុំ កូរ៉េនៅសិក្សានៅឡើយ មិនទាន់មានផែនការអ្វីជាក់លាក់ទេ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។ ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលថ្ងៃទី២១ ខែមិថុនា នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន...
អានបន្ថែមផ្លូវល្បឿនលឿន នឹងបញ្ចប់ខែកញ្ញា ២០២២ ខណៈរដ្ឋកំពុងស្នើឯកជនយកសេវាទាបជាង ១០សេនក្នុងមួយគីឡូម៉ែត្រ
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងបញ្ចប់មុនផែនការ ពោលគឺប្ដូរពីខែមីនា ឆ្នាំ ២០២៣ មកត្រឹមខែកញ្ញា ឆ្នាំ ២០២២ វិញ ព្រមជាមួយនឹងការបើកឱ្យជិះសាកល្បងឥតគិតថ្លៃ ១អាទិត្យ ឬ ១ខែដំបូង ខណៈបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកទី២១ ខែមិថុនា។ ឯកឧត្តម បានឱ...
អានបន្ថែមក្រសួងដាក់កំហិតឱ្យឯកជនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រឹមនៅចុងឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនឯកជនឱ្យបញ្ចប់ការសិក្សា និងផែនការលម្អិតនៃការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឱ្យចប់សព្វគ្រប់ត្រឹមនៅចុងឆ្នាំ២០២១នេះ គោលបំណងដើម្បីឱ្យកម្ពុជាមានផ្លូវល្បឿនលឿនខ្សែទី២ ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីព្រឹកមិញនេះ។ ឯកឧត្តម ...
អានបន្ថែមស្ពានក្រចេះ-កំពង់ធំជិតបើកការដ្ឋានហើយ គ្រប់យ៉ាងរួចរាល់រង់ចាំតែសម្ដេចតេជោ ហ៊ុន សែន អនុម័តប៉ុណ្ណោះ
ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងកិច្ចចុះត្រួតពិនិត្យផ្លូវល្បឿនលឿនកាលពីព្រឹកមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែន...
អានបន្ថែម