រដ្ឋនឹងអនុម័តបន្ទាន់គម្រោងធំៗ ៩ តាមផែនការមេអភិវឌ្ឍក្រុងភ្នំពេញឆ្នាំ ២០៣៥
តាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ ២០៣៥ រដ្ឋាភិបាលសម្រេចយកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៩ គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់។ មកស្វែកយល់ទាំងអស់គ្នាថាមានគម្រោងអ្វីខ្លះ ហើយតាំងពីឆ្នាំ ២០១៥ ដែលចេញផែនការមេ មកទល់បច្ចុប្បន្ន មានគម្រោងណាខ្លះចាប់ផ្ដើមហើយ និងគម្រោងណាខ្លះនៅមិនទាន់អនុវត្ត។ ១) ការអនុម័តបទប្បញ្ញត្តិ និងប្លង់នៃការបម្រុងទុកធំៗនៃវិស័យសាធារណៈ ផ្លូវធំៗ ផ្លូវដែក និងការបង្ហូរទឹកនៅតំបន់ជាយក្រុងនានា...
អានបន្ថែមគម្រោងស្ថាបនាកំពង់ផែថ្មីតម្លៃជាង ៨លានដុល្លារនៅកំពត ដើរយឺតជាងផែនការទៀតហើយ
កំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ នៅខេត្តកំពត ទំនងជាត្រូវពន្យារពេលបញ្ចប់ការសាងសង់ម្តងទៀតហើយ ដោយសារបញ្ហាកង្វះពលករ និងសម្ភារៈសំណង់ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ទោះ ក្រោយយឺតយ៉ាវជាច្រើនលើកច្រើនសារ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារក្រសួងទទួលបន្ទុក បានចុះពិនិត្យការវិត្តន៍នៃការសាងសង់កាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីការត្រួតពិនិត្យនេ...
អានបន្ថែមក្រសួងចរចាតម្លៃសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាបឡើងវិញ ទោះផ្លូវសង់បានជាង ៦៣% ហើយក្ដី
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងចរចាតម្លៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបឡើងវិញ ជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ ទោះបីបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៦៣% ហើយក្ដី។ នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន ជាមួយនឹងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី ៧ កក្កដា កន្លងទៅ។ អ្នកនាំពាក្យក្រសួង ឯកឧត្តម វ៉ាស៊ីម សុរិយា បានពន្យល់ថា មូលហេតុដែលទើបតែចរចាតម្លៃពេលផ្លូវសង់...
អានបន្ថែមADB ផ្ដល់កម្ចី ១២លានដុល្លារ មកលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ នៅខេត្តកំពង់ធំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្ដល់កម្ចី ១២លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីយកធ្វើទំនើបកម្មសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ប្រព័ន្ធលូ ទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ធំ។ លោក ជូ កុល្លា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា គម្រោ...
អានបន្ថែមគម្រោងការពារទឹកជំនន់ និងកែលម្អលូជំហានទី៤ សម្រេចបានជិត ១០០% ហើយ
គម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ នៅខណ្ឌដូនពេញ ដែលកំពុងសាងសង់ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន មកទល់បច្ចុប្បន្ន សម្រេចបានប្រមាណ ៩៨% ហើយ។នេះបើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។ គម្រោងនេះ រួមមាន ការដាក់លូមេដែលមានទំហំអង្កត់ផ្ចិត ១,៥ម ដល់ ២,៣ម ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ ៤ម) និងសាងសង់ស្ថានីយបូមទឹកថ្មី មា...
អានបន្ថែមគម្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកោះរ៉ុង ជារួមសម្រេចបានជាង ៨០% ហើយ
គិតមកទល់បច្ចុប្បន្ន គម្រោងសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធធំៗនានា នៅកោះរ៉ុង នៃខេត្តព្រះសីហនុ ជារួមសម្រេចបានជាង ៨០% ហើយ ដោយគ្រោងនឹងបើកឱ្យសាធារណជនប្រើប្រាស់ ក៏ដូចជាសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលឆាប់ៗ ក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន អគាររដ្ឋបាល...
អានបន្ថែមការសិក្សាគម្រោងសាងសង់ព្រលានថ្មីលើដី៤០០ហិកតា នៅកោះកុង ត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ
ការសិក្សាគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកោះកុងតម្លៃជាង ៤០លានដុល្លារ ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុន លី យ៉ុងផាត គ្រុប និងក្រុមហ៊ុនថៃ Bangkok Airways តាំងពី ២ ឆ្នាំមុន ត្រូវបានផ្អាកមួយរយៈធំហើយ ពោលគឺគ្មានលទ្ធផលទៅមុខនោះទេ ដោយសារវិបត្តិកូវីដ។ យ៉ាងណាមិញ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីមានការយឺតយាវដូច្នេះ រដ្ឋនឹងមិនដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងពីរឡើយ ព្រោះយល់ពីស្ថានភាពបច្ចុប្បន្ន ហើយព្យាយាមជំរុញក្រុមហ៊ុនឱ្យ...
អានបន្ថែមស្ពានឆ្លងកាត់ទន្លេបាសាក់ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត១០០%ហើយ
មកទល់បច្ចុប្បន្ន ស្ពានឆ្លងកាត់ទន្លេបាសាក់ ដែលជាផ្នែកមួយរបស់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ ខណៈការដ្ឋានផ្លូវទាំងមូលក៏ដំណើរទៅដោយរលូនផងដែរ។ នេះបើយោងតាមក្រសួងសារធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ ស្ពានឆ្លងកាត់ទន្លេបាសាក់ បែកចែកជា ២ ខ្សែ រួមមានស្ពានផ្នែកខាងកើតប្រវែង ៦៣០ម៉ែត្រ ដែលសម្រេចបាន៩៥,១០% ហើយគ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានផ្នែកខាងលិចប្រវែង ៣៦៦...
អានបន្ថែមផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ
ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាង...
អានបន្ថែមទូតជប៉ុន និងរដ្ឋមន្រ្តី ចុះពិនិត្យគុណភាពផ្លូវបាត់ដំបង-បន្ទាយមានជ័យ ដែលសម្រេចជិត ១០០%
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែលបានសង់រួចជិត ១០០%។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីបញ្ជាក់ថាផ្លូវមានស្ដង់ដា អាចប្រើប្រាស់យូរ ហើយធ...
អានបន្ថែម