កម្ពុជាស្នើសុំកម្ចីពីចិនរួចហើយសម្រាប់គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ រង់ចាំតែចម្លើយប៉ុណ្ណោះ

រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។ ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណក...

អាន​បន្ថែម

រដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។ ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រស...

អាន​បន្ថែម

អ្នកច្ចេកទេសអន្តរក្រសួង ពិនិត្យឡើងវិញលើប្លង់ និងខឿនចិញ្ចើមផ្លូវ ៣៨ខ្សែ ដើម្បីធានាគុណភាព

ក្រុមអ្នកច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងពង្រឹងលើការងារប្លង់ស្ថាបត្យកម្មផ្លូវ និងការរៀបចំចិញ្ចើមផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គប្រជុំ បានពិនិត្យលើការងារសំខាន់ជាច្រើន ដូចជា ផែនការរៀបខឿនចិញ្ចើមផ្លូវ ការរៀបកម្រាលផ្លូវថ្...

អាន​បន្ថែម

កម្ពុជា-ជប៉ុន ពិភាក្សា៣ចំណុចធំៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននៅកម្ពុជា អាស៊ាន និងជប៉ុន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។ នេះបើយោងតាមសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ សន្និសីទខាងលើ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋា...

អាន​បន្ថែម

ប្រព័ន្ធរំដោះទឹកស្ដង់ដាជប៉ុនក្នុងខណ្ឌដូនពេញ នឹងដាក់ដំណើរការ នៅថ្ងៃសុក្រនេះ

ប្រព័ន្ធរំដោះទឹក ដែលសាងសង់ក្រោមជំនួយរបស់ប្រទេសជប៉ុន ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងនឹងដាក់ដំណើរការនៅថ្ងៃសុក្រសប្តាហ៍នេះហើយ។ ក្រោយដាក់ដំណើរការ គម្រោងប្រព័ន្ធនេះនឹងអាចបញ្ឈប់ការលិចលង់ក្នុងតំបន់ខណ្ឌដូនពេញ និងតំបន់ជុំវិញបានមួយកម្រិតធំ។ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា បច្ចុប្បន្នការសាងសង់ប្រព័ន្ធរំដោះទឹកនេះ សម្រេចការបាន ៩៨% ដោយការដាក់លូមេ និងលូប្រអប់ខ្នាតធំអង្កត់ផ្ចិតប្រវែង ១.៥-២.៣ម៉ែត្រ ក៏រ...

អាន​បន្ថែម

ការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ដល់ទីរួមខេត្តកំពង់ចាមទៅជា៤គន្លង នឹងចាប់ផ្ដើមឆាប់ៗនេះ

ការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅដល់គល់ស្ពានគីហ្សូណានៃទីរួមខេត្តកំពង់ចាម ទៅជា ៤គន្លង គ្រោងនឹងចាប់ផ្តើមការដ្ឋានឆាប់ៗខាងមុខនេះ ខណៈក្រុមការងារក្រសួងកំពុងពន្លឿនបញ្ចប់ការសិក្សា។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាឱកាសចុះពិនិត្យផ្លូវ កាលថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់គម្រោងផ្លូវទៅជា ៤គន្លង ប្រវែងជាង ៤៥គ.ម ដល...

អាន​បន្ថែម

ក្រុមហ៊ុនចិនបង្កើតរោងចក្រកែច្នៃកៅស៊ូក្រាលថ្នល់ជាង ៥ ម៉ឺនតោន សម្រាប់គម្រោងផ្លូវល្បឿនលឿន

ក្រុមហ៊ុនចិនបានសម្រេចបង្កើតរោងចក្រដ៏ធំមួយ កែច្នៃកៅស៊ូក្រាលថ្នល់ស្ដង់ដារ (SBS) សម្រាប់ផ្គត់ផ្គង់ឱ្យការដ្ឋានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទាំងមូល ដែលនឹងត្រូវប្រើប្រាស់កៅស៊ូសរុបជាង ៥៣ ០០០ តោន។ បើយោងតាមទំព័រ Facebook ផ្លូវការរបស់គម្រោងផ្លូវល្បឿនលឿនដែលថ្ងៃទី ១២ កក្កដានេះ រោងចក្រនេះនឹងកែច្នៃកៅស៊ូតាមស្ដង់ដា និងបច្ចេកវិទ្យាថ្មី ដើម្បីធានាថាផ្លូវល្បឿនលឿនមានភាពរឹងមាំ និងជាប់បានយូរ។ ប្រភពដដែលបានប...

អាន​បន្ថែម

ផ្លូវថ្មីភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ សំពៅលូន នឹងបញ្ចប់ការសាងសង់ ចុងខែកក្កដា នេះ

មន្ទីរសាធារណការខេត្តបាត់ដំបង កំពុងពន្លឿនការស្ថាបនាផ្លូវកៅស៊ូថ្មីមួយខ្សែតភ្ជាប់ទៅច្រកព្រំប្រទល់កម្ពុជា-ថៃ ភ្នំដី នៅស្រុកសំពៅលូន ដើម្បីធ្វើយ៉ាងណាឱ្យបញ្ចប់បាននៅចុង ខែកក្កដា ឆ្នាំ២០២១ នេះ។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងក្នុងឱកាសចុះពិនិត្យការដ្ឋានថា ផ្លូវខេត្តលេខ ១៥៩២ នេះ មានប្រវែង ៣៦០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយបច្ចុប្បន្នក្រាលកៅស៊ូប្រភេទ DBST បានធ្វើទូទាំ...

អាន​បន្ថែម

គម្រោងស្ដារផ្លូវជាតិលេខ ៣៣ ជិតចាប់ផ្ដើមហើយ ខណៈក្រសួងកំពុងចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់

គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក គ្រោងនឹងចាប់ផ្ដើមឆាប់ៗនេះ ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងចុះពិនិត្យស្ថានភាពផ្លូវផ្ទាល់។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី ៨ ខែកក្កដា ថា ក្រៅពីពិនិត្យផ្លូវ ក្រុមការងារបច្ចេកទេសក៏បានពិនិត្យមើលលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ផ្លូវដែលស្ថិតនៅ...

អាន​បន្ថែម

រដ្ឋនឹងអនុម័តបន្ទាន់គម្រោងធំៗ ៩ តាមផែនការមេអភិវឌ្ឍក្រុងភ្នំពេញឆ្នាំ ២០៣៥

តាមផែនការមេអភិវឌ្ឍក្រុងដល់ឆ្នាំ ២០៣៥ រដ្ឋាភិបាលសម្រេចយកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៩ គម្រោង ជាគម្រោងដែលត្រូវអនុម័តបន្ទាន់។ មកស្វែកយល់ទាំងអស់គ្នាថាមានគម្រោងអ្វីខ្លះ ហើយតាំងពីឆ្នាំ ២០១៥ ដែលចេញផែនការមេ មកទល់បច្ចុប្បន្ន មានគម្រោងណាខ្លះចាប់ផ្ដើមហើយ និងគម្រោងណាខ្លះនៅមិនទាន់អនុវត្ត។ ១) ការអនុម័តបទប្បញ្ញត្តិ និងប្លង់នៃការបម្រុងទុកធំៗនៃវិស័យសាធារណៈ ផ្លូវធំៗ ផ្លូវដែក និងការបង្ហូរទឹកនៅតំបន់ជាយក្រុងនានា...

អាន​បន្ថែម