គម្រោងរថភ្លើង Mono Rail សិក្សាចប់សព្វគ្រប់ខណៈគម្រោងរថភ្លើងក្រោមដីត្រូវការពេលមួយខែទៀត
ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែទៀត។ នេះបើយោងតាមការឱ្យដឹងក្នុងជំនួបពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ មេសានេះ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ខាងក្រសួងក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិ...
អានបន្ថែមបច្ចុប្បន្នវៀតណាមមានផ្លូវល្បឿនលឿនសរុបជាង១ពាន់គ.ម. គ្រោងសង់ឱ្យបាន៩ពាន់គ.ម. ត្រឹមឆ្នាំ២០៥០
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាមលោក Nguyen Van The បានឱ្យដឹងកាលពីថ្មីៗនេះថា ប្រទេសវៀតណាមកំពុងព្យាយាមសាងសង់ផ្លូវល្បឿនលឿនឱ្យបានសរុបប្រវែង ៥ ០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៣០ និងឱ្យបាន ៩០០០ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ នេះបើយោងតាមសារព័ត៌មាន Vietnam Plus។ បើយោងតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយកាលពីខែមុន បានបង្ហាញថា បច្ចុប្បន្នប្រទេសវៀតណាម មានផ្លូវល្បឿនលឿនសរុប ១ ០៤៦ គីឡូម៉ែត្រ ដែលកំពុងដំណើរ...
អានបន្ថែមម៉ាឡេស៊ីត្រូវសងសិង្ហបុរី ៧៦ លានដុល្លារ ក្រោយសម្រេចលុបចោលគម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំង ២
ប្រទេសម៉ាឡេស៊ី ត្រូវសងសំណងជាង ៧៦ លានដុល្លារ ដល់ប្រទេសសិង្ហបូរី ក្រោយសម្រេចលុបចោល គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ពីទីក្រុងគូឡាឡាំពួរទៅសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី ២៩ មីនា កន្លងទៅ។ គម្រោងរថភ្លើងល្បឿនលឿនភ្ជាប់ប្រទេសទាំងពីរត្រូវបានលុបចោល កាលពីដើមឆ្នាំ ២០២១ កន្លងមកនេះ ដោយសាររដ្ឋាភិបាលនៃប្រទេសទាំងពីរចរចាពិភាក្សាមិនចុះសម្រុងគ្នា ពិសេសជុំវិញបញ្ហាការចំណាយខ្ពស់ និងបញ្ហានយោបាយរបស់ប្រទេសម៉ា...
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយទឹកជំនន់ សម្រេចបានជាង៥០%ហើយ
ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយសារទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិតមកដល់បច្ចុប្បន្ន សម្រេចបាន ១៦ ខ្សែ ហើយ ពោលគឺប្រមាណ ៥០%។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់ការអ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់...
អានបន្ថែមថៃចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ
រូបភាពពី Bangkokpost រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្...
អានបន្ថែមព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ
ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ...
អានបន្ថែមភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា
សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណី...
អានបន្ថែមស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ
ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបាន...
អានបន្ថែមការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ
ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។ ដោយ...
អានបន្ថែមផ្លូវមួយចំនួននៅម្ដុំទួលគោកបិទចរាចរ ២៩ថ្ងៃ ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់
មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ ការបិទផ្លូវនេះគឺដោយសារតែ ក្រុមការនឹងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៩៨។ ការតំឡើងប្រព័ន្ធលូប្រអប់នេះទៀតសោត គឺដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួ...
អានបន្ថែម
