ភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា

សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។

ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។

ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណីទន្លេបាសាក់ត្រើយខាងកើត សហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងចូលរួមថែរក្សាបង្គោលព្រំពេលបោះរួច។

លើសពីនេះ សាលាខណ្ឌក៏នឹងចាត់វិធានការតាមច្បាប់ ក្នុងករណីជនណាម្នាក់បំពានដក ឬបំផ្លិតបំផ្លាញបង្គោលដែលបោះរួចនោះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]