សម្ដេច ហ៊ុន សែន សម្រេចឱ្យសង់ស្ពានអាកាសឆ្លងផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាជាច្រើនក្ដី

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនលើកច្រើនសារក្ដី។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី ៤ មករា នេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «ស្ពានអាកាសនេះ មិនមែនស្ពានអាកាសសម្រាប់ឡានទេ គឺស្ពានថ្មើរ...

អាន​បន្ថែម

ក្រុមហ៊ុនវិស្វកម្មជប៉ុនទទួលសាងសង់រថភ្លើងល្បឿនលឿនឆ្លងសមុទ្រតម្លៃ ២,៤ពាន់លានដុល្លារពីប្រទេសសិង្ហបូរីទៅម៉ាឡេស៊ី

ក្រុមហ៊ុនវិស្វកម្មរបស់ជប៉ុន Penta-Ocean Construction កាលពីថ្មីៗនេះ ឈ្នះការដេញថ្លៃអនុវត្តការងារសាងសង់មួយផ្នែកធំនៃគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ទៅសិង្ហបូរី ក្រោមការអនុម័តដោយអាជ្ញាធរដែនដីរបស់សិង្ហបុរី (LTA) ។ ក្រុមហ៊ុន Penta-Ocean នឹងទទួលខុសត្រូវលើផ្នែកសាងសង់ផ្លូវក្រោមដី សាងសង់ស្ថានីយចំណត Woodland North នៅសិង្ហបូរី ស្ថានីយ Bukit Chaga នៅម៉ាឡេស៊ី អគារគយ អគារអន្ត...

អាន​បន្ថែម

ស្ថានីយរថភ្លើងដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍នឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ

ប្រទេសថៃ កាលពីថ្មីនេះៗ បានប្រកាសថានឹងបញ្ចប់ការសាងសង់ស្ថានីយរថភ្លើងធំបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១  ក្នុងគោលបំណងដើម្បីកាត់បន្ថយការរកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ក៏ដូចជាជំរុញឱ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលេញធ្លោនៅក្នុងតំបន់។ ស្ថានីយ Bang Sue Grand ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យស្ថានីយ Hua Lamphong ដែលជាស្ថានីយដ៏សំខាន់បំផុតនៅរាជធានីបាងកក នាពេលបច្ចុប្បន្ន ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ៥២...

អាន​បន្ថែម

គម្រោងធំៗជាច្រើនក្នុងឆ្នាំ ២០២០ ដែលកំពុងលើកមុខមាត់ខេត្តសៀមរាប

បើទោះជាវិស័យទេសចរណ៍នៅខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដយ៉ាងណាក្ដី ខេត្តសៀមរាបក៏នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទទួលស្វាគមន៍គម្រោងវិនិយោគនានា ក្នុងគោលបំណងដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ ក្រោយវិបត្តិកូវីដបញ្ចប់ទៅ។ គម្រោងខាងក្រោមសុទ្ធសឹងតែជាគម្រោង ដែលនឹងផ្លាស់ប្ដូរមុខមាត់ខេត្តមួយនេះឱ្យកាន់តែទំនើបជាងមុន៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ ...

អាន​បន្ថែម

សរុបគម្រោងធំៗដែលបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២០

សំណង់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាគម្រោងវិនិយោគធំៗក្នុងវិស័យអចលនទ្រព្យ បានដើរតួរយ៉ាងសំខាន់ និងជាឆ្អឹងខ្នងមួយជំរុញការអភិវឌ្ឍប្រទេសជាតិ។ ទោះរងនូវវិបត្តិកូវីដក្ដីជិត១ឆ្នាំក្ដី សម្រាប់ប្រទេសកម្ពុជា គម្រោងសាងសង់ធំៗជាច្រើនបានបញ្ចប់តាមការកំណត់ ហើយបើកសម្ពោធជាផ្លូវការ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកសម្ពោធក្នុងឆ្នាំ ២០២០ នេះ៖ ផ្លូវជាតិលេខ ៥៨ ពីឧត្តរមានជ័យទៅប៉ោយប៉ែត ផ្លូវជាតិលេខ ៥៨ ជាផ្លូវក្រ...

អាន​បន្ថែម

សរុបគម្រោងធំៗ ដែលបើកការដ្ឋានក្នុងឆ្នាំ ២០២០

ទោះបីវិបត្តិកូវីដបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចក្ដី រដ្ឋាភិបាលកម្ពុជា ក៏នៅតែបន្តបំពេញភារកិច្ចរបស់ខ្លួនឥតឈប់ឈរ ជាពិសេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន គ្មានគម្រោងហេដ្ឋារចនាសម្ព័ន្ធណាមួយត្រូវបានពន្យាពេលទេ ហើយគម្រោងដែលត្រូវបើកការដ្ឋាននៅឆ្នាំ ២០២០ ក៏បានចាប់ផ្តើមរួចរាល់ហើយដែរ។ ទាំងនេះ គឺជាគម្រោងធំៗ មួយចំនួនដែលបានបើកការដ្ឋានក្នុងឆ្នាំ ២០២០ នេះ៖ ១) គម្រោងស្តារ ...

អាន​បន្ថែម

តម្លៃ ទីតាំង ប្រវែងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រលានថ្មីបញ្ជាក់ច្បាស់ហើយ នឹងសង់ឆ្នាំក្រោយ

អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC កាលពីថ្មីៗនេះ បានបង្ហើបពីព័ត៌មានលម្អិតនៃគម្រោងផ្លូវល្បឿនលឿនពីអាកាសយានដ្ឋានភ្នំពេញថ្មីនៅខេត្តកណ្តាលមករាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខកាលពីថ្ងៃទី ១៩ ខែធ្នូនេះថា៖ «គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាHighway ដូចផ្លូវទៅកំពង់សោមទេ តែសា...

អាន​បន្ថែម

ការជួសជុលផ្លូវជាតិលេខ ២ និង ២២ សម្រេចបានជាង ២០%ហើយ

ការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ចាប់ពីតាខ្មៅ ដល់អង្គតាសោម មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ២០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាបពរនៅត្រីមាសទី១ ឆ្នាំ២០២២។ នេះបើយោងតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក សុទ្ធាយុត្តិ បានថ្លែងប្រាប់ក្រសួងព័ត៌មានកាលពីថ្មីៗនេះថា ក្រោយបើកការដ្ឋានកាលពីខែកុម្ភៈកន្លងមក ដំណើរការសាងសង់គឺធ្វើឡើងដោយរលូន ទោះបីប្រទេសកំពុងជួបនឹងបញ្ហាកូវីដ ក៏ដូចជាបញ្ហាទ...

អាន​បន្ថែម

អឺរ៉ុបផ្ដល់ហិរញ្ញប្បទាន ១១៥លានដុល្លារដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ

ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប កាលពីថ្មីៗនេះ រួមគ្នាផ្តល់ហិរញ្ញប្បទានសរុប ១១៥លានដុល្លារ ដល់កម្ពុជាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទតាមបណ្ដាខេត្តនានា នៅភាគកណ្តាលនៃប្រទេស។ កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយតំណាងរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ AFD និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ចេញផ្សាយកាលពី...

អាន​បន្ថែម

កូរ៉េគ្រោងកែប្រែតំបន់សង្រ្គាមនៅប៉ៃលិនទៅជាតំបន់ការអភិវឌ្ឍន៍តម្លៃជាង ១០លានដុល្លារ

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ឬ KOICA គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់សង្រ្គាមនៃប៉ែលិន ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះថ្មីមួយ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខេត្តប៉ែលិន កាលពីថ្ងៃទី២៣ ខែធ្នូនេះ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងគោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ក...

អាន​បន្ថែម