សម្ដេច ហ៊ុន សែន សម្រេចឱ្យសង់ស្ពានអាកាសឆ្លងផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាជាច្រើនក្ដី

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនលើកច្រើនសារក្ដី។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី ៤ មករា នេះ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «ស្ពានអាកាសនេះ មិនមែនស្ពានអាកាសសម្រាប់ឡានទេ គឺស្ពានថ្មើរជើង ឆ្លងកាត់មុខផ្សារត្រាំខ្នាថ្មី និងវិទ្យាល័យមួយ ដោយយើងបានសម្រេចឱ្យសាងសង់ហើយ»។

«កន្លងមកក៏មានការ តវ៉ាថាមិនគួរមានស្ពានទេ ព្រោះអាចធ្វើឱ្យខូចគុណភាពផ្សារ ហើយក៏មានការស្នើសុំពីសាលាថាឱ្យយើងបើកទ្រូងផ្លូវជំនួសវិញ» ឯកឧត្តមបានបន្ត។

ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមបានធ្វើលិខិតស្ដីពីលក្ខខណ្ឌបច្ចេកទេសជូនទៅ សម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន ថាគួរ ឬមិនគួរសង់ស្ពាននេះ។ ក្រោយពិចារណាសម្ដេចទាំង ២ បានឯកភាពឱ្យសង់ ហើយក្រើនឱ្យប្រជាជនក្នុងតំបន់ឱ្យចូលរួមសហការ។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យទៀតដឹងថា៖ «គោលបំណងចំបងនៃការធ្វើស្ពាននេះ គឺដើម្បីសុវត្ថិភាពរបស់អ្នកដើរផ្សារ និងសិស្សសាលា។ ផ្លូវដល់ទៅ ៤ គន្លង ដើរឆ្លងកាត់គឺគ្រោះថ្នាក់ណាស់។ លើសពីនេះ គឺយើងមិនចង់បំផ្លាញទ្រូងផ្លូវចេញ ព្រោះយើងធ្វើឡើងដើម្បីសុវត្ថិភាព»។

គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្នការស្ថាបនាផ្លូវជាតិលេខ ៣ នេះសម្រេចបាន ៩០% ហើយ ដោយគ្រោងនឹងបញ្ចប់មុនផែនការ ពោលខែកញ្ញា ឆ្នាំ ២០២១។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]