ការផ្ដល់សញ្ជាតិ ឬសិទ្ធស្នាក់នៅដល់បរទេសដែលវិនិយោគលើអចលនទ្រព្យ អាចជាចលករជំរុញសេដ្ឋកិច្ចដ៏ល្អមួយ

គោលនយោបាយផ្ដល់សញ្ជាតិ ឬ ទិដ្ឋាការស្នាក់នៅរយៈពេលយូរដល់ជនបរទេស តាមរយៈការវិនិយោគលើអចលនទ្រព្យដូចជាខុនដូ ឬអាផាតមិនក្នុងស្រុក ដែលប្រទេសមួយចំនួនជុំវិញពិភពលោកកំពុងអនុវត្ត ចាត់ទុកថាជាគន្លឹះ ឬចលករមួយ ក្នុងការជួយស្ដារទីផ្សារអចលនទ្រព្យ ឬសេដ្ឋកិច្ចទាំងមូលឱ្យងើបពីវិបត្តិកូវីដ។ តួយ៉ាងដូចជា នៅឆ្នាំ ២០២១ ខាងមុខនេះ ប្រទេសថៃនឹងចាប់ផ្ដើមផ្តល់ទិដ្ឋាការស្នាក់នៅដល់ជនបរទេសណាដែលទិញខុនដូ ឬ អាផាតមិន។ ការសម្រេចចិត្តអនុវត្...

អាន​បន្ថែម

ខ្សែបញ្ចូនថាមពល ២៣០kw ភ្ជាប់ពីរោងចក្រដុតធ្យូងថ្មឧត្តមានជ័យមកសៀមរាប នឹងដាក់ដំណើរការឆាប់ៗ

ខ្សែបញ្ចូនថាមពលអានុភាព ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គីសនីធ្យូងថ្មនៅខេត្តឧត្តរមានជ័យ មកកាន់សៀមរាបគ្រោងនឹងដាក់ដំណើរការឆាប់ៗនេះ។ យោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្មីៗនេះ ក្រុមហ៊ុន Pestech (Cambodia) PLC, កំពុងដំណើរការសាងសង់គ្រឹះបង្គោលនៃខ្សែបញ្ជូនអគ្គិសនីនេះ ក៏ដូចជាកាប់សម្អាតដើមឈើតាមបណ្តោយគន្លងខ្សែបញ្ជូនផងដែរ។ អគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល នេះ មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ និងទទឹង៣០ ម៉ែត្រ ដ...

អាន​បន្ថែម

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅកោះកុងរបស់លី យ៉ុងផាតគ្រុប ផ្អាកដោយសារកូវីដ

ការសិក្សាលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីមួយនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុនលី យ៉ុងផាតគ្រុប និងក្រុមហ៊ុនថៃ Bangkok Airways ត្រូវបានផ្អាកសិន ដោយសារវិបត្តិកូវីដ ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងកាលពីថ្មីៗនេះ ថា៖ «គម្រោងហ្នឹង រដ្ឋាភិបាលបានផ្តល់ទីតាំងថ្មីឱ្យទៅគាត់....ប៉ុន្តែការរៀបចំដំណើរការ ត្រូវបានពន្យារពេលដោយសារកូវីដ អត់ទាន់ធ្វើ...

អាន​បន្ថែម

ត្រឹមពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជាមានកម្ចីជាង៧,៩ពាន់លានដុល្លារ ៨៧%ប្រើសង់ហេដ្ឋារចនាសម្ព័ន្ធ

គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានកម្ចីពីបរទេសសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដែលជាង ៨៧ ភាគរយ នៃកម្ចីត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០នេះ។ ក្នុងចំណោមកម្ចីបរទេសទាំងអស់ ចិន មានចំណែកធំជាងគេបំផុត ដែលក្នុងនោះកម្ពុជាមានបំណុលមិនទាន់សងសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ៤៦,៨ ភាគ...

អាន​បន្ថែម

រូងក្រោមដីចំនួន ៧៥ កន្លែងនៃផ្លូវរថភ្លើងភ្ជាប់ពីឡាវ – ចិន បញ្ចប់ការសាងសង់ហើយ

គម្រោងផ្លូវរូងក្រោមដីដ៏ធំសម្បើមចំនួន ៧៥ កន្លែងនៃខ្សែផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិន ប្រវែងប្រមាណ ៤១៤ គ.ម បានបញ្ចប់ការដ្ឋានសាងសង់ហើយ។ នេះបើយោងតាម ក្រុមហ៊ុនអភិវឌ្ឍន៍ Laos-China Railway Company (LCRC) កាលពីពេលថ្មីៗនេះ។ គម្រោងផ្លូវរថភ្លើងតភ្ជាប់ពីឡាវ ទៅ ចិននេះ គឺជាគម្រោងក៏ធំសម្បើមមួយ ដែលតម្រូវឱ្យមានការសាងសង់ផ្លូវរូងក្រោមដីចំនួន ៧៥ ខ្សែ ឆ្លងកាត់តំបន់ភ្នំ និងព្រៃឈើទាំងក្នុងប្រទេសឡាវ និងចិន។ កំពុងស...

អាន​បន្ថែម

ការសិក្សាគម្រោងអាកាសយានដ្ឋាននៅមណ្ឌលគីរីគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ

ការសិក្សាលទ្ធភាពសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរី គ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ ដែលនេះជាការបោះជំហានមួយដ៏ធំសម្រាប់ការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងៗក្នុងប្រទេស។ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្ន ការសិក្សានេះកំពុងពិនិត្យមើលទៅលើការសិក្សាផលប៉ះពាល់សង្គម និងបរិស្ថាន។ លោកថ្លែងថា៖ «យើងកំពុងតែសិក្សា យើងអត់ទាន់ធ្វើអី្វទាំងអស់ …ជាពិសេសយើងក...

អាន​បន្ថែម

ក្រសួងមានផែនការចង់សាងសង់រថភ្លើងតភ្ជាប់ពីទីក្រុងភ្នំពេញទៅព្រលានយន្តហោះថ្មី

ក្រសួងសាធារណៈការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមក ដោយមិនចាំបាច់ស្ទះចរាចរណ៍។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្មីៗនេះថា ក្រសួងបានត្រៀមផែនការនេះរួចហើយ តែមិនទាន់មានការពិភាក្សាគ្នាជាមួយក្រុមហ៊ុនឯកជនន...

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ពីចោមចៅទៅកំពតសម្រេចបានជិតទាំងស្រុងហើយ

គិតត្រឹមខែចុងវិច្ឆិកានេះ គម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ពីរង្វង់មូលចោមចៅដល់ក្រុងកំពត សម្រេចបាន៨៣% ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីព្រឹកថ្ងៃទី ១០ ធ្នូនេះ។ ផ្លូវនេះមានប្រវែងសរុប ១៣៤ គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនាជាប្រភេទផ្លូវប៊េតុងកៅស៊ូ (AC) ដោយបែងចែកជា ២ ដំណាក់កាលរួមមាន៖ -ដំណាក់កាលទី១ ប្រវែង ៦៩គីឡូម៉ែត្រពីចោមចៅ-បែកគូស ដែលនឹងត្រូវបានពង្រីកពី ២កន្លងទៅ៤កន្លង និងមានសួរច្បា...

អាន​បន្ថែម

ខេត្តកោះកុងអនុញ្ញាតឱ្យក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ ១៥៥១ តែស្នើឱ្យសិក្សាផលប៉ះពាល់សិន

ថ្នាក់ដឹកនាំខេត្តកោះកុង អនុញ្ញាតឱ្យក្រុមហ៊ុនចិន ដែលទើបឈ្នះការដេញថ្លៃកាលពីពេលថ្មីៗនេះ ស្ថាបនាផ្លូវជាតិលេខ ១៥៥១ ប៉ុន្តែស្នើឱ្យសិក្សាលើផលប៉ះពាល់ទីតាំងភូមិសាស្ត្រ ប្រជាជន និងបរិស្ថានសិន។ នេះបើយោងតាម កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមប្រព័ន្ធអនឡាញ ក្រោម វត្តមាន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ...

អាន​បន្ថែម

ក្រុមហ៊ុនចិន MCC Shen Kan ឈ្នះការដេញថ្លៃលើការសាងសង់ផ្លូវជាតិធំៗ ៤ខ្សែ ប្ររែងជាង ២៧០គ.ម

ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ប្រវែងសរុបប្រមាណ ២៧០ គីឡូម៉ែត្រ ដែលមានទីតាំងក្នុងខេត្តចំនួនប្រាំ រួមមាន ខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ កំពត និងតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ វិច្ឋិកា ២០២០ នេះ។ ផ្លូវ ដែលក្រុមហ៊ុនដេញថ្លៃឈ្នះ រួមមាន ផ្លូវជាតិលេខ ៤១ (ប្រមាណ ៩៥ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣១ (ប្រមាណ ៥២ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣...

អាន​បន្ថែម