កម្ពុជាមិនបានស្នើពន្យារការបង់ប្រាក់កម្ចីពីម្ចាស់បំណុលអន្តរជាតិឡើយ

ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិឡើយ ហើយរាល់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា នៅតែបន្តយ៉ាងរលូន។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី ៩ តុលានេះ។ ឯកឧត្តម បានសសេរលើទំព័រហ្វេសប៊ុកថា៖ «សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទ...

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានប្រមាណជាង ២៦% ហើយ

គិតមកត្រឹមចុងខែកញ្ញានេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ២៦% ហើយ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ០៩ តុលា ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ ការស្ថាបនាផ្លូវល្បឿនលឿននេះ សម្រេចបាន ២៦ % ហើយ ដែលបច្ចុប្បន្ន ក្រុមហ៊ុនសា...

អាន​បន្ថែម

៥០%នៃកញ្ចប់វិនិយោគសាធារណៈរបស់រដ្ឋត្រៀមសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួន ៦២៩គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានថវិកាដល់ទៅជាង ៥០%។ នេះបើយោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ០៩ ខែតុលានេះ។ សេចក្តីព្រាងនេះ បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសាធារណ...

អាន​បន្ថែម

ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ

ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសច...

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវសម្រាប់គម្រោងបង្កើតកំពង់ផែទេសចរណ៍នៅគៀនស្វាយ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបង្កើតកំពង់ផែទេសចរណ៍មួយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកគៀនស្វាយ ដើម្បីជាការលើកកម្ពស់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ សម្ដេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រនេះ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងមានតាំង...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចលើកកម្ពស់គុណភាពផ្លូវជាតិ ៣ ខ្សែនៅក្នុងខេត្តកំពត

រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ សម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែបន្ថែមទៀត នៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ (អានបន្ថែម) សម្ដេច បានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុ...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពានកោះនរានៅចុងខែតុលានេះ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា នៅចុងខែតុលានេះហើយ។ នេះបើតាមយោងតាមប្រសាសន៍ សម្តេច ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល ព្រីនស៍ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ថ្ងៃទី២៦ ខែតុលា ខ្ញុំនឹងទៅបើកការដ្ឋានទៀត កសាងស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។ ធ្វើទៀត! អ្វីដែលយើងធ្វើ យើងត្រូវតែធ្វើ កុំខ្វល់ពីសម្ដីអ្នកដទៃ»។ យ៉ាងណាមិញ ទាក់ទិននឹងព័ត៌មានលម្...

អាន​បន្ថែម

ក្រសួងសាធារណការបញ្ចប់ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ កញ្ញានេះ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ ហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាយើងជួបប្រទះបញ្ហាកូវីដ ១៩ ក៏ដោយ រដ្ឋាភិបាននៅតែបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា …តូយ៉ាងការកសាងផ្លូវក្រវាត់ក្រុងទី ៣ កំពុងដំណើរការ ហើយផ្លូវក្រវាត់ក្រុងទី ៤ បានបញ្ចប់ការសិក្សាហើយ។ គម្រោងសា...

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ចុះពិនិត្យការដ្ឋានព្រលានយន្តហោះថ្មី យ៉ាងតិច ៦ខែម្ដងដើម្បីពន្លឿនការសាងសង់

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងបន្ដចុះត្រួតពិនិត្យការដ្ឋានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី យ៉ាងតិច៦ខែម្ដង ដើម្បីលើកទឹកចិត្ដដល់អ្នកសាងសង់ និងពន្លឿនដំណើរថាសាងសង់ឱ្យទៅតាមផែនការ។ នេះបើយោងតាមការឱ្យដឹងក្នុងដំណើរចុះត្រួតពិនត្យការដ្ឋានរួមរវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី...

អាន​បន្ថែម

ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅសម្រេចបានប្រមាណ ៥៥% ហើយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៥៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ។ នេះបើយោងតាមមន្ទីរសាធារណការនិងដឹកជញ្ជូន។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានី ភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី ២៦ កញ្ញា នេះថា ក្រុមការងារបាននឹងកំពុងបង្ហើយការងារផ្លូវ ខណៈការដ្ឋាននៅផ្លូវក្រោមដីនេះបានស្ថាបនាជិតរួចរាល់ហើយនោះ។ ស្ពានអាកាស និងផ្លូវ...

អាន​បន្ថែម