គម្រោងពង្រីកផ្លូវជាតិលេខ ៣ សម្រេចបាន ៨០% ហើយ

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ នេះបើយោងតាមឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនេះកាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវនេះ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅ...

អាន​បន្ថែម

កម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង

ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិ...

អាន​បន្ថែម

ក្រសួងសាធារណការ និង JICA សហការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) សហការគ្នាលើកកម្ពស់បប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ គឺជាកម្លាំងចលករលើកកម្ពស់...

អាន​បន្ថែម

សិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ

រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញា នេះ។ គម...

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវ ៣៨ខ្សែខេត្តសៀមរាប នឹងបើកការដ្ឋាននៅចុងខែកញ្ញានេះ

រដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋានគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាបនៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនេះ ដោយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅចុងឆ្នាំក្រោយ។ ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋម...

អាន​បន្ថែម

ប្រព័ន្ធការពារទឹកជំនន់ជំហានទី៤ បញ្ចប់ការខួងដាក់បណ្តាញក្រោមដីហើយ

គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ បច្ចុប្បន្នបានបានបញ្ចប់ការខួងដាក់បណ្តាញលូក្រោមដីនៅតំបន់មួយចំនួនហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាមហ្វេសប៊ុកទីភ្នាក់ងារ JICA កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ការដ្ឋាននេះសាងសង់ដោយប្រើបច្ចេកវិទ្យាខួងដាក់បណ្ពាញលូក្រោមដី មានប្រវែង១.៥៥២ម៉ែត្រ។ ពីចំណុចសា្តតចាស់ទៅអាងស្តុកទឹកក្រោមដីមុខក្រុម...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បង្កើតគណៈកម្មការអន្ដរក្រសួងជំរុញការអនុវត្តគម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាប

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួងថ្មី ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅខេត្តសៀមរាប។ យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី ៨ ខែកញ្ញា គណៈកម្មការនឹងដឹកនាំដោយ សម្ដេចឧបនាយករដ្ឋមន្ដ្រីទៀ បាញ់ អមដោយអនុប្រធានម្នាក់ អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៥រូប។ គណៈកម្មការ មានភារកិច្ច ដឹកនាំ គ្រប់គ្រង និងសម្របសម្រួល លើការងារជារួម ក៏ដូចជាចុ...

អាន​បន្ថែម

ទោះទុនវិនិយោគសំណង់កើនឡើងក្ដី តែគម្រោងជាច្រើនពន្យារការបើកការដ្ឋានដោយសារកូវីដ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសាងសង់ចំនួនជាង ២៥០០គម្រោងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃវិនិយោគប្រមាណ ៣,៨ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែដោយសារការប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ម្ចាស់គម្រោងដែលទទួលបានលិខិតអនុញ្ញាតសាងសង់ភាគច្រើន ពន្យារការបើកការដ្ឋាន ហើយកំពុងរង់ចាំឱ្យវិបត្តិកូវីដស្ងប់សិន នេះបើតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ព...

អាន​បន្ថែម

ក្រសួងរ៉ែប្រកាសបើករុករករ៉ែក្នុងតំបន់សម្បទានថ្មី ២ ក្នុងខេត្តត្បូងឃ្មុំ និងរតនគិរី

ក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ បានប្រកាសបើកឱ្យ ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដាក់ពាក្យប្រកួតប្រជែងសុំអាជ្ញាបណ្ណរុករកចំពោះ ក្នុងតំបន់សម្បទានថ្មីចំនួន ២ កន្លែង នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ យោងតាមប្រកាសរបស់ក្រសួងចុះថ្ងៃទី ២ កញ្ញា តំបន់សម្បទានស្វែងរុករករ៉ែដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមាន៖ ១. តំបន់សម្បទានស្វែងរុករករ៉ែទំហំជាង ១ ម៉ឺនហិកតា (១០៧,១០ គីឡូម៉ែត្រក្រឡា) ដែលស្ថិតនៅតំបន់មេមត់ ស្រ...

អាន​បន្ថែម

ក្រុមហ៊ុនចិនបង្ហាញគំរូប្លង់ ៣ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលលឿនបំផុតគឺ១២០គីឡូម៉ែត្រក្នុងម៉ោង

ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញានេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ យោងតាមរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស ហើយបើផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ គឺអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ...

អាន​បន្ថែម