ជប៉ុនផ្តល់ជំនួយឥតសំណងតម្លៃ ៣៥ លានដុល្លារ សាងសង់ស្ពានចំនួន ៧ នៅព្រៃវែង និងក្រចេះ
ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែតុលា នេះ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជ...
អានបន្ថែមជប៉ុនផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា
ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែតុលា កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តម ស៊ុន...
អានបន្ថែមជប៉ុនប្រគល់គ្រឿងចក្រជាច្រើនគ្រឿងតម្លៃជាង ៤លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់កម្ពុជាចំនួន ១៥ គ្រឿង តម្លៃ ៤,៥លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានានៅកម្ពុជា។ ពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចា...
អានបន្ថែមចិនត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ ៣ ធំៗ បន្ថែមទៀតនៅកម្ពុជា
ចិនកំពុងត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៣ធំៗបន្ថែមទៀតនៅកម្ពុជា រួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ គម្រោងសាងសង់ផ្លូវជាតិ71C និងគម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំការងាររវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ តុលា កន្លងមកនេះ។ ឯកឧត្តម ឧប...
អានបន្ថែមកម្ពុជាមិនបានស្នើពន្យារការបង់ប្រាក់កម្ចីពីម្ចាស់បំណុលអន្តរជាតិឡើយ
ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុលពន្យារការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិឡើយ ហើយរាល់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានា នៅតែបន្តយ៉ាងរលូន។ នេះបើយោងតាមឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល កាលពីថ្ងៃទី ៩ តុលានេះ។ ឯកឧត្តម បានសសេរលើទំព័រហ្វេសប៊ុកថា៖ «សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទ...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានប្រមាណជាង ២៦% ហើយ
គិតមកត្រឹមចុងខែកញ្ញានេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ២៦% ហើយ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ០៩ តុលា ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ ការស្ថាបនាផ្លូវល្បឿនលឿននេះ សម្រេចបាន ២៦ % ហើយ ដែលបច្ចុប្បន្ន ក្រុមហ៊ុនសា...
អានបន្ថែម៥០%នៃកញ្ចប់វិនិយោគសាធារណៈរបស់រដ្ឋត្រៀមសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួន ៦២៩គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានថវិកាដល់ទៅជាង ៥០%។ នេះបើយោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ០៩ ខែតុលានេះ។ សេចក្តីព្រាងនេះ បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសាធារណ...
អានបន្ថែមក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ
ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសច...
អានបន្ថែមរដ្ឋាភិបាលបើកភ្លើងខៀវសម្រាប់គម្រោងបង្កើតកំពង់ផែទេសចរណ៍នៅគៀនស្វាយ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបង្កើតកំពង់ផែទេសចរណ៍មួយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកគៀនស្វាយ ដើម្បីជាការលើកកម្ពស់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ សម្ដេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រនេះ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងមានតាំង...
អានបន្ថែមរដ្ឋាភិបាលសម្រេចលើកកម្ពស់គុណភាពផ្លូវជាតិ ៣ ខ្សែនៅក្នុងខេត្តកំពត
រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ សម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែបន្ថែមទៀត នៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ (អានបន្ថែម) សម្ដេច បានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុ...
អានបន្ថែម