គម្រោងកែលម្អផ្លូវជាតិលេខ ៤៨ នៅកោះកុង ទទួលឥណទានបន្ថែមពីរដ្ឋាភិបាលកូរ៉េ

ភាគីកូរ៉េបានឯកភាពលើសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨រួចហើយ ត្រៀមចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដើម្បីត្រៀមរៀបចំដាក់ឱ្យដេញថ្លៃសាងសង់ ។ ការឯកភាពនេះត្រូវបានប្រកាសឡើងនៅក្នុង កិច្ចប្រជុំស្តីអំពីសំណើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ ជាមួយតំណាងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ តាម Video Conference កាលពីថ្ងៃទី២២...

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុចាប់ផ្តើមសាងសង់ហើយ

គម្រោងសាងសង់កំណាត់ផ្លូវខេត្តលេខ ១៤៦បេ ក្នុងខេត្តព្រះសីហនុ ដែលប្រើថវិកាជាតិផ្ទាល់របស់ជាតិ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះហើយ។ កំណាត់ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនចិន China Road & Bridge Corporation Co.Ltd (CRBC) ចំណាយថវិកាចំនួន ៧៦.៨៨៨.០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងកញ្ចប់ថវិកា១០០លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់ជាតិ និងគ្រោងប្រើប្រាស់រយ:ពេលសាងសង់ចំនួន២៨ខែ។ នេះប...

អាន​បន្ថែម

រដ្ឋាភិបាលកាត់បន្ថយថវិកាចំនួន ៩១៨លានដុល្លារ ប៉ុន្តែមិនប៉ះពាល់ថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទេ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលសម្រេចកាត់បន្ថយថវិកាចំនួន ៩១៨ លានដុល្លារអាមេរិក ពីស្ថាប័នរដ្ឋ ដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែគម្រោងថវិកាសម្រាប់ធ្វើផ្លូវ និងប្រឡាយទឹកមិនត្រូវបានកាត់បន្ថយនោះឡើយ ព្រោះជាតម្រូវការចាំបាច់។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។ សម្ដេចតេជោបានមានប្រ...

អាន​បន្ថែម

ឯកអគ្គរាជទូតជប៉ុន៖ ៥ឆ្នាំនៃស្ពានត្សឹបាសា ម៉ឺនឆ្នាំនៃមិត្តភាពដ៏មិនអាចកាត់ថ្លៃបានរវាងកម្ពុជាជប៉ុន

“ថ្ងៃនេះ គឺជាខួបគម្រប់ ៥ ឆ្នាំហើយ ដែលស្ពានត្សឹបាសាបានកសាងឡើង។ នៅពេលដែល ខ្ញុំឈរលើស្ពាននេះ ខ្ញុំមានអារម្មណ៍រំភើបក្រៃលែង ចំពោះសម្រស់ដ៏ស្រស់ស្អាតនៃដងស្ពាន ដែលសណ្តូកដងខ្លួន ចំកោងខ្នងគ្របដណ្តប់លើផ្ទៃទឹកហូរនៃទន្លេមេគង្គ ដ៏ស្រស់បំព្រងនេះ។” ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ( Mikami Masahiro ) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងពីមនោសញ្ចេតនា ចំពោះចំណងដៃមិត្តភាពកម្ពុជាជប៉ុន ក្នុងឱកាស ខួប ៥ ឆ្នាំ នៃវត្តមានស្ពាន...

អាន​បន្ថែម

ផ្លូវជាតិលេខ៣ សម្រេចការស្ថាបនាបាន ៦៧% គ្រោងនឹងបញ្ចប់ឆ្នាំ ២០២២

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ តភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តកំពត សម្រេចបាន ៦៧ភាគរយហើយ គិតត្រឹមចុងខែមីនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ យោងតាមសេចក្តីជូនដំណឹងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ គួររម្លឹកថា គម្រោងកែលម្អគុណភាពផ្លូវនេះ បានចាប់ផ្តើមការដ្ឋានសាងសង់ចាប់ពីកាលថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន ស...

អាន​បន្ថែម

ការអភិវឌ្ឍផ្លូវក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពបន្ត ទោះប្រឈមស្ថានភាពឆ្លងកូរ៉ូណា

ការរីករាលដាលនៃ ជំងឺកូវីដ ១៩ មិនបានធ្វើអោយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ រាំងស្ទះដំណើរការនោះទេ។ សកម្មភាពអនុវត្តគម្រោងមួយចំនួនរបស់រដ្ឋាភិបាល ជាក់ស្តែង គឺប្រតិបត្តិការសាងសង់ផ្លូវលេខ ៤០០ ក្បែរឆ្នេរអូរឈើទាល នៅតែបន្តសកម្មភាពរបស់ខ្លួនយ៉ាងសស្រាក់សស្រាំដដែល។ រឹតតែគួរឱ្យចាប់អារម្មណ៍ទៀតនោះ កាលពីថ្ងៃទី ៣០ មិនា ២០២០ ថ្មីៗនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក អ...

អាន​បន្ថែម

ក្រសួងសាធារណការ កែលម្អគុណភាពផ្លូវជាតិ៤ខ្សែរដែលស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

ផ្លូវជាតិចំនួន​ ៤ ​ខ្សែ ដែលមានប្រវែងសរុប ១៣០ គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្ត​ត្បូង​ឃ្មុំ និងខេត្តក្រចេះ​ កំពុងត្រូវបានកែលម្អគុណភាព ក្រោមជំនួយហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេស។ យោង​ទៅ​តាម​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ផ្លូវជាតិទាំងបួនខ្សែ ដែលកំពុងកែលម្អគុណភាពនេះ រួមមាន​ផ្លូវ​ជាតិ​​លេខលេខ៧ លេខ៧៣ លេខ៣៧៧ និង៣៧៧...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ ៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង៥ធំៗនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ប្រមាណ ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០។ លិខិតប្តូរសារនេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិក...

អាន​បន្ថែម

រដ្ឋាភិបាល គ្រោងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ

ដំណឹងលេចឮអំពីគម្រោងបើកដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង កាន់តែច្បាស់ការណ៍ឡើង ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យសិក្សាសមិទ្ធិលទ្ធភាពកែលម្អ និងឱ្យដាក់ដំណើរការឡើងវិញ នៅពេលខាងមុខនេះ ក្រោយពីត្រូវបានទុកចោលជាងបីទសវត្សរ៍មកហើយ។ ថ្លែងពីខេត្តបាត់ដំបង ក្នុងពិធីបុណ្យទន្លេ កាលពីចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានា ឱ្យជួយថែរក្សាព្រលានយ...

អាន​បន្ថែម

សម្តេចស្នើឱ្យស្ថាប័នពាក់ព័ន្ធសិក្សាអំពីការកសាងផ្លូវថ្មីពីខេត្តបាត់ដំបងទៅខេត្តសៀមរាប

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ធ្វើការសិក្សាការកសាងផ្លូវថ្មី ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ដែលផ្លូវនេះអាចកាត់បន្ថយពេលវេលា ក្នុងការធ្វើដំណើរ ដោយចំណេញចម្ងាយរហូតដល់៦៩គីឡូម៉ែត្រ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រុងបាត់ដំបង ខេ...

អាន​បន្ថែម