រដ្ឋាភិបាលថៃបានអនុម័តលើការពង្រីកអាកាសយានដ្ឋានផាតាយ៉ាតម្លៃ ៩ ពាន់លានដុល្លារ

រដ្ឋាភិបាលថៃផ្តល់ភ្លើងខៀវ ដល់ក្រុមហ៊ុនពាណិជ្ជកម្មរួមមួយ ដឹកនាំដោយក្រុមហ៊ុនរថភ្លើងអាកាសបាងកក និងក្រុមការងារប្រតិបត្តិការរថភ្លើងក្រោមដី BTS skytrain ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ U-Tapao នៅក្បែរក្រុងផាតាយ៉ា។ ក្រុមហ៊ុនពាណិជ្ជកម្មរួមនេះ ជាការសហការរវាងក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Sino-Thai Engineering & Construction ដែលគ្រោងនឹងសាងសង់ស្ថានីយចំណតទី ៣ និងមជ្ឈមណ្ឌលផ្ទុកទំនិញ និងយន្ដហោ...

អាន​បន្ថែម

កម្ពុជា និង៥ ប្រទេសទៀតបរិច្ចាគ ១៨០ លានដុល្លារបង្កើតមូលនិធិគាំទ្រគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ

ប្រទេសកម្ពុជា និងបណ្ដាប្រទេសចំនួន ៥ ទៀតរួមមាន ប្រទេសចិន អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ហុងគ្រី និងហ្វីលីពីន បានយល់ព្រមបរិច្ចាគប្រាក់ចំនួន ១៨០,២ លានដុល្លារអាមេរិក បង្កើតមូលនិធិពហុភាគី ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ នេះបើយោងតាមសារព័ត៌មាន China Daily នៅថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២០ ។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការពហុភាគ...

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងសង់ស្ពានអាកាសចំនួន ២ កន្លែង លើផ្លូវជាតិលេខ៣

រដ្ឋាភិបាល មានគម្រោងសាងសង់ស្ពានអាកាសចំនួន ២ កន្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ដោយស្ពានទី១ នឹងស្ថិតនៅខេត្តតាកែវ និងមួយទៀតនៅខេត្តកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរ និងចៀងវាងការបង្កគ្រោះថ្នាក់ ពិសេសក្នុងតំបន់ទីផ្សារមម៉ញឹក។ នេះបើតាមសារព័ត៌មាន AKP កាលពីថ្ងៃទី ០៧ កក្កដានេះ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ឯកឧត...

អាន​បន្ថែម

រថភ្លើងលឿនបំផុតលើពិភពលោកតម្លៃ ៨៤ពាន់លានដុល្លារ ពន្យារការសាងសង់ដោយសារបញ្ហាបរិស្ថាន

គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ឬហៅ Magnetic Levitation តម្លៃ ៨៤ពាន់លានដុល្លារ តភ្ជាប់ពីតូក្យូទៅអូសាកានៃប្រទេសជប៉ុន ត្រូវបានអភិបាលខេត្ត Shizuoka ឲ្យពន្យារការដ្ឋាន ដោយមានការបារម្ភរឿងផលប៉ះពាល់បរិស្ថាន។ នេះបើយោងតាមសារព័ត៌មាន Global Construction Review។ នៅក្នុងកិច្ចប្រជុំផ្សាយផ្ទាល់មួយ លោក Heita Kawakatsu អភិបាលតំបន់ Shizuoka បានបដិសេធមិនអនុញ្ញាតឱ្យសាងសង់ផ្លូវរូងក្រោមដីប្រវែង ៩ គីឡូម...

អាន​បន្ថែម

ឯកអគ្គរដ្ឋទូតកូរ៉េ៖ រដ្ឋាភិបាលកូរ៉េកំពុងពិចារណាលើសំណើកសាងស្ពានជ្រោយចង្វា-ស្វាយជ្រុំ

រដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ (អរិយក្សត្រ) ក្នុងគោលបំណងដើម្បីក្លាយជាស្ពាននិមិត្តរូបនៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ២០២០នេះ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េ កំពុងតែពិចារណា យ៉ាងយកចិត្តទុកដាក់ លើគម្រោងក...

អាន​បន្ថែម

អភិបាលខេត្តក្រចេះ ប្ដេជ្ញាបន្តស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមក្រោយអនុម័ត ៧៩ គម្រោង

អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមទៀត ហើយបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន ខេត្តក្រចេះទទួលគម្រោងវិនិយោគទុនក្នុងវិស័យសំណង់សរុប ៧៩ គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងការរបស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «អំពី...

អាន​បន្ថែម

ហិរញ្ញប្បទាន ៥៥ លានដុល្លារពីធនាគារពិភពលោក នឹងប្រើសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ត្រូវបាន រដ្ឋាភិបាលស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត លើកកម្ពស់ជីវភាពរស់នៅ។ កិច្ចប្រជុំដំបូង របស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងនេះ ត្រូវបានរ...

អាន​បន្ថែម

អាស៊ាន៖ គម្រោងសាងសង់ធំៗ នឹងកើនឡើងដល់ ២,៩ទ្រីលានដុល្លារដល់ ៥ឆ្នាំខាងមុខ

កំណើនវិនិយោគនៅក្នុងឧស្សាហកម្មសំណង់អាស៊ាន វិបត្តិ COVID-១៩ ធ្វើឱ្យ វិស័យសេដ្ឋកិច្ចជាច្រើន នៅទូទាំងពិភពលោក រួមទាំងឧស្សាហកម្មសំណង់ផង ត្រូវបានផ្អាកអស់រយៈពេលមួយរយៈនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០។ ចំពោះតំបន់អាស៊ាន ឱកាសសំខាន់សម្រាប់កំណើនតម្រូវការគ្រឿងម៉ាស៊ីនសំណង់ត្រូវបានគេរំពឹងថា នឹងមានកំណើននៅក្រោយឆ្នាំ ២០២០ ដោយសារមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងការផ្លាស់ប្តូរទំហំតម្រូវការការងារ ក្នុងទីផ្សារផ្គត់...

អាន​បន្ថែម

ឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង

សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅ​កម្ពុជាដែល​អាច​ដាក់​ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន​ ដើម្បីជា​ចំណង​ដៃ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​ទំនាក់​ទំនង​ដ៏យូរ​អង្វែងរវាង​ប្រទេស​កម្ពុជា និងឥណ្ឌូនេស៊ី។ ការ​ស្នើនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារ​រវាង​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាម...

អាន​បន្ថែម

ក្រសួងចាប់ផ្តើមសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកកំណត់ផ្លូវជាតិ លេខ៧ ពីចំណុចរង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម ពីពីរគន្លងក្នុងពេលបច្ចុប្បន្ន ទៅបួនគន្លង ដើម្បីឆ្លើយតប និងសម្រួលដល់ការដឹកជញ្ជូន។ ការប្រកាសសិក្សាគម្រោងពង្រីកកំណាត់ផ្លូវនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ ក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជា...

អាន​បន្ថែម