រដ្ឋបាលខេត្តព្រះសីហនុកំពុងជួសជុលកំណាត់ផ្លូវ១៤៦បេ ក្នុងស្រុកស្ទឹងហាវ ក្រោយបាក់រលំ

កំណាត់ផ្លូវលេខ១៤៦បេ ដែលរងការខូចខាតដោយសារការបាក់ដី កាលពីថ្ងៃទី ២ កក្កដា កន្លងទៅ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ហើយជាបណ្ដោះអាសន្នគឺបើកចរាចរណ៍បានធម្មតាហើយ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណាត់ផ្លូវពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ និងជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់...

អាន​បន្ថែម

អគាររដ្ឋបាលអាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុកបើកការដ្ឋានសាងសង់ហើយ

គម្រោងអគារការិយាល័យរបស់អាជ្ញាធរជាតិ និងផ្លូវវាងតំបន់សំបូរព្រៃគុក បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយក្រោមអធិបតីរបស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី ០៣ សីហា នេះ។ អគាររដ្ឋបាលជាតិសំបូរព្រៃគុកនេះគឺសាងសង់ដើម្បីជំនួសអគារធ្វើការដែលចាស់ទ្រុតទ្រោម ហើយការសាងសង់នឹងធ្វើជាដំណាក់កាលៗ។ ដោយឡែកចំពោះផ្លូវវាងប្រសាទដែលមានប្រវែង ១៣ គីឡូម៉ែត្រ គឺសាងសង់ឡើងដើម្បីសម្រួលការធ្...

អាន​បន្ថែម

មីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ

មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២...

អាន​បន្ថែម

គម្រោងគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុតម្លៃជាង ១៤០លានដុល្លារសម្រេចបាន៣០%ហើយ

ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ ចំនួន ៣ កន្លែង តម្លៃជាង១៤០លានដុល្លារ ដែលអនុវត្តដោយក្រុមហ៊ុន BUCG បច្ចុប្បន្នសម្រចបានប្រមាណ ៣០%ហើយ។ នេះបើយោងតាមការឱ្យដឹងពី ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ កក្កដានេះ។ បើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០...

អាន​បន្ថែម

ផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។ ...

អាន​បន្ថែម

ថៃនឹងផ្តល់រ៉ៃរថភ្លើងប្រវែងជាង ១០០គម ដល់កម្ពុជា នៅខែសីហានេះដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន

រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមបញ្ជូនរ៉ៃរថភ្លើងដែលប្រើរួច ប្រវែងជាង ១០០ គីឡូម៉ែត្រ ដល់កម្ពុជា នៅខែសីហាខាងមុខនេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក។ ការប្រគល់រ៉ៃរថភ្លើងនេះ គឺធ្វើឡើងតាមការសន្យារបស់ប្រទេសថៃសន្យា នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានមិត្តភាពឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណុងអៀន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និ...

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងនឹងសាងសង់សារមន្ទីនគរបាលជាតិថ្មីមួយ

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រគម្រោងសាងសង់សារមន្ទីនគរបាលជាតិសម្រាប់ទទួលគណប្រតិភូអន្តរជាតិ និងទុកជាស្នាដៃប្រវត្តិសាស្ត្របន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ។ សម្ដេចក្រឡាហោមបានថ្លែងថា៖ «នគរបាលរបស់យើងក៏បានធ្វើសកម្មភាពយ៉ាងច្រើន មិនមែនត្រឹមតែថែរក្សាសណ្ដាប់ធ្នាប់សន្តិសុខទេ ហើយក៏ច្បាំងជាមួយគេដែរ ដូច្នេះហើយយើងត្...

អាន​បន្ថែម

ចិនផ្តល់កម្ចីជាង៨០លានដុល្លារ ពង្រីកបណ្តាញអគ្គិសនីសម្រាប់ ១៣៣ភូមិ នៅជនបទ

រដ្ឋាភិបាលចិននឹងផ្តល់កម្ចីសម្បទានប្រមាណ ៨០លានដុល្លារ សម្រាប់គម្រោងពង្រីកបណ្តាញថាមពលអគ្គិសនីរងនៅទីជនបទគ្របដណ្តប់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន១៤នៅប្រទេសកម្ពុជា។ គម្រោងកម្ចីសម្បទាននេះ គ្រោងនឹងចុះហត្ថលេខានៅខែសីហាខាងមុខ ជាមួយនឹងគម្រោង ៧ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានឯកភាពគ្នានៅកិច្ចប្រជុំដើម្បីពិភាក្សាលើការងារក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពក្នុងការបង្កើតសហគមន៍វាសនារួ...

អាន​បន្ថែម

ឥណ្ឌូណេស៊ីស្វាគមន៍ជប៉ុនឱ្យដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនបានឌុង-សូរាបាយ៉ា

ដើម្បីសម្របសម្រួលប្រកួតប្រជែងរវាងចិន និងជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វាគមន៍ក្រុមហ៊ុនជប៉ុន ឱ្យមកដេញថ្លៃលើគម្រោងរពង្រីកផ្លូវពីរថភ្លើងពីបានឌុង (Bandung) ទៅ សូរាបាយ៉ា (Surabaya) ក្រោយប្រទេសចិនបានឈ្នះដេញថ្លៃលើគម្រោងវិនិយោគផ្លូវដែកល្បឿនលឿនហ្សាកាតា - បានឌុង (Jakarta-Bandung ) តម្លៃប្រមាណ ៦ ពាន់លានដុល្លារ កន្លងមកនេះ។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto ធ្វើសេចក្ត...

អាន​បន្ថែម

អភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថ...

អាន​បន្ថែម