ស្ពានអាកាសថ្មើរជើងផ្សារដើមគរដាក់ដំណើរការប្រើប្រាស់ជាផ្លូវការហើយ

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយសាងសង់អស់រយៈពេល ៧ ខែ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងតំបន់នេះបានមួយផ្នែកធំ។ ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងស្ថិតនៅត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ដែលតួរស្ពានគឺដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែ...

អាន​បន្ថែម

ព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩

ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោ...

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ ទទួលបានការវិនិយោគរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ

ខេត្តកំពង់ស្ពឺ កន្លងមកបានទាក់ទាញគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង តម្លៃជាង២០០លានដុល្លារ ស្របពេលក្រុមហ៊ុនវិនិយោគថ្មីៗជាច្រើនគ្រោងនឹងមកបោះទុនបន្ថែមទៀតក្នុងខេត្តមួយនេះនាពេលខាងមុខ។ របាយការណ៍ស្តីពីវឌ្ឍនភាពខេត្តកំពង់ស្ពឺ បានបង្ហាញថា គម្រោងវិនិយោគចំនួន ១៨៨គម្រោងត្រូវបានអនុម័ត កាលពីឆ្នាំ២០១៩ ដោយមានផ្ទៃក្រឡាសំណង់សរុប ទំហំ ៧០ម៉ឺនម៉ែត្រការ៉េ។ គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុប ២១០លានដុល្លារ។ ...

អាន​បន្ថែម

គម្រោងធំៗ ៣ នឹងប្រែមុខមាត់ ដី១៦១ហិកតា នៃតំបន់បឹងកង្កែបខេត្តព្រះសីហនុទៅជាតំបន់ឆ្លាតវៃ

រដ្ឋាភិបាលកំពុងសិក្សាលើគម្រោងធំៗចំនួន ៣ រួមមាន ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ តំបន់ទេសចរណ៍នាគរាជ និងគម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ក្នុងគោលបំណងផ្លាស់ប្ដូរមុខមាត់ដីទំហំ ១៦១ហិកតា នៃតំបន់បឹងកង្កែបក្នុងខេត្តព្រះសីហនុ ឱ្យទៅជាតំបន់ឆ្លាតវៃ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ កក្កដា ២០២០នេះ។ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ថ្លែងថា ការអ...

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់កម្ចី១០០លានដុល្លារសម្រាប់គម្រោងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

ធនាគារពិភពលោក កាលពីព្រឹកថ្ងៃទី ១៧ កក្កដានេះ បានសម្រេចផ្តល់ឥណទាន ១០០លានដុល្លារ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅកម្ពុជា ដោយផ្តោតលើផ្លូវគមនាគមន៍ និងផ្លូវជនបទ ដើម្បីលើកកម្ពស់ការដឹកជញ្ជូន។ ប្រាក់ជំនួយនេះមានឈ្មោះថា គម្រោងកែលម្អបណ្តាញផ្លូវគមនាគមន៍នៅប្រទេសកម្ពុជា ដែលធ្វើឡើងដើម្បីជួយឱ្យអ្នកនៅជនបទ អាចធ្វើដំណើរទៅកាន់ទីកន្លែងចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យ សាលារៀន និង ទីផ្សារ។ ត...

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុសម្រេចបានជិតទាំងស្រុងហើយ

បន្ទាប់ពីការបើកការដ្ឋានកាលពី ៨ខែមុន បច្ចុប្បន្នគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ សម្រេចបានមួយចំនួនធំហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្របគ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះថ្ងៃទី១៧ កក្កដា ២០២០នេះ។ ផ្នែកធំៗនៃគម្រោងនេះ សម្រចស្ទើរទាំងស្រុងហើយ រួមមាន ការចាក់បេតុងសម្រចបាន ៩៩,៩២% ការដាក់លូសម្រេចបាន ១០០% ការរៀបខឿនថ្មក្រានីតសម្រេចបាន ៥៩,៩៩% ក...

អាន​បន្ថែម

រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ១៥ កក្កដានេះ បានចុះហត្ថលេខា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីជំរុញ និងពន្លឿនដំណើរការអនុវត្តគម្រោងសាងសង់ហធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្តីសម្រេចលេខ ៧៥ សសរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតត្រូវបានស្នើសុំវិនិយោគរួចមកហើយ ដោយក្រុមហ៊ុន China Railway International Group Co., Ltd ក្នុងលក្ខខណ្ឌសាង់សង់-ធ្វើអាជីវកម្...

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបោះទុន ៣៥ លានដុល្លារសាងសង់ផ្លូវប្រវែង ៧០គម នៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបោះទុន៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។ ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នេះនឹងសាងសង់ដោយក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី របស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងសាងសង់នេះ ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី ១៤ កក្កដា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្...

អាន​បន្ថែម

សាលាក្រុងកំពុងកែប្រែប្រព័ន្ធចរាចរណ៍ ត្រង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្ត

រដ្ឋបាលរាជធានីភ្នំពេញ កំពុងកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វដែលកកស្ទះខ្លាំងចំនួន ២ គឺ ចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និង ចំណុចវត្តនាគវ័ន្ត ដោយនឹងមានការពង្រីកផ្លូវ សាងសង់ផ្លូវថ្មី និងកែលម្អប្រព័ន្ធភ្លើងស្ដុបផងដែរ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ ចំណុចទី១ ឬ ច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចក្បាលថ្នល់ ជាចំណុចប្រសព្វផ្លូវ ២៧១ ផ្...

អាន​បន្ថែម

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។ កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។ អ្នកន...

អាន​បន្ថែម