​ផ្លូវដែក​ល្បឿន​លឿន​ភ្ជាប់​ម៉ាឡេស៊ី-ចិន ឆ្លងកាត់អាស៊ាន តម្លៃប្រមាណ $១៨ពាន់លាន គ្រោងសង់នៅចុងឆ្នាំនេះ

ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿន (HSR) របស់ប្រទេសម៉ាឡេស៊ី ដែលតភ្ជាប់ទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ដែលជាគម្រោងមានសក្តានុពលក្នុងការពង្រីកខ្សែរថភ្លើងបន្តទៅកាន់ប្រទេសចិនឆ្លងកាត់អាស៊ាន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសំណើសាងសង់ពីក្រុមហ៊ុនឯកជន និងគ្រោងចាប់ផ្តើមដំណើរការសាងសង់នៅចុងត្រីមាសទី៤ ឆ្នាំ ២០២៤។ តម្លៃវិនិយោគសរុបនៃគម្រោងនេះ បានថយចុះមកត្រឹមចន្លោះ​ពី ១៥,៧ ពាន់​លាន​ដុ...

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានជាង ៦៦%

គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៦៦.០៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រ...

អាន​បន្ថែម

គម្រោងស្ដារប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ សម្រេចបាន ២៥%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងកែលម្អ និងស្ដារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីនៃរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តាលសម្រេចបាន ២៥ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់របស់ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ជាមួយគណៈប្រតិភូជាន់ខ្ពស់ JICA ព្រមទាំងភាគីពាក់ព័ន្ធ នៅថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤។ គ...

អាន​បន្ថែម

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦៤ភាគរយ ហើយ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦៤,០៥ភាគរយ ហើយ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលដឹកនាំដោយ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខ...

អាន​បន្ថែម

ផ្លូវខេត្ត២ខ្សែប្រវែងជិត ៤៩គ.ម នៅខេត្តក្រចេះ សាងសង់បាន ៦៨,៧%ហើយ

គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ​ នៅខេត្តក្រចេះ​ សម្រេចការសាងសង់​បាន ៦៨,៧ភាគរយហើយ​ ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជួន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្...

អាន​បន្ថែម

គម្រោងកែប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ៤ នៅរាជធានីភ្នំពេញ សម្រេចបាន ៦,៧%

គិតត្រឹមថ្ងៃទី២៥ ខែកក្កដា គម្រោងកែលម្អប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងរាជធានីភ្នំពេញ សម្រេចបានជាង ៦,៧% ហើយ​។​ បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់​​បញ្ចៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី០៧ ខែសីហា បានឱ្យដឹងថា វឌ្ឍនភាពការអនុវត្តគម្រោង សម...

អាន​បន្ថែម

គម្រោងស្តារផ្លូវជាតិលេខ២៣ ក្រោមកម្ចីADB ជាង $២១លាន សង់បានជាង ៥៧%

គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ សម្រេចបាន ៥៧,៥០ភាគរយ ហើយ។ នេះបើតាមការបញ្ចាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយកាលពីដើមខែសីហានេះ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ដែលបាននិងកំពុងជួសជុលកែលម្អនេះមាន ប្រវែង១៩,៨៣គីឡូម៉ែត្រ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរា...

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជាង ៩៦ភាគរយ ហើយ

គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៦,១០ភាគរយហើយ បើគ្មានអ្វីប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនផែនការមួយឆ្នាំ ដោយធានាជាមួយនឹងកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបានបង្ហាញថា បច្ចុប្បន្នការង...

អាន​បន្ថែម

រដ្ឋបង្ហាញផ្លូវចំនួន ២ជម្រើស សម្រាប់សង់ភ្ជាប់ពីផ្នែកខាងកើតនៃគល់ស្ពានទន្លេបាសាក់ ទៅផ្លូវជាតិលេខ១

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលើផ្លូវចំនួន ២ខ្សែជាជម្រើស ក្នុងការផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១។ នេះបើតាមកិច្ចប្រជុំពិភាក្សាគម្រោង ដឹកនាំដោយ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃ គម្រោងផ្លូវ...

អាន​បន្ថែម

គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣  (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ

គិតត្រឹមដំណាច់ខែកក្កដា ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣  (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន នៅថ្ងៃទី០...

អាន​បន្ថែម