កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវ...
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦០,៥០ភាគរយ ដោយ គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង អមជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី៥ មិថុនា...
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៨១% គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំនេះ
គិតត្រឹមខែមិថុនា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៨១,២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការងារដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង និងក្រុមការងារ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ...
អានបន្ថែមគម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃជំហាន១ នៅស្វាយរៀង សម្រេចបាន ១០០%
គម្រោងសាងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃ ជំហានទី១ ក្នុងខេត្តស្វាយរៀង សម្រេចបាន ១០០ភាគរយហើយ។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពខាងលើ ក្រុមការងារបានចុះពិនិត្យការងារកំណត់ផ្ទៃអាងទឹក និងបានជំរុញក្រុមការងារឱ្យពន្លឿនការងារកំណត់ផ្ទៃអាងទឹកចំនួន...
អានបន្ថែមគម្រោងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់ជំហានទី១ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ ដែលមានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងនេះស្ថិតនៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយគម្រោងទាំងមូលគ្របដណ្តប់...
អានបន្ថែមសម្តេចបង្ហើបពីគម្រោង សង់ផ្លូវថ្មី ១ខែ្ស ភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាល នឹងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ដែលភ្ជាប់ខេត្តកំពង់ស្ពឺ ទៅកាន់កំពង់ផែខេត្តកោះកុង ដើម្បីជំរុញសក្តានុពលរបស់ខេត្តកំពង់ស្ពឺឱ្យដូចរាជធានីភ្នំពេញ។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។ សម្តេចបានថ្លែងថា “....ធ្វើផ្លូវ ០...
អានបន្ថែមគម្រោងរូបរាងជាស្លឹកពោធិ៍តម្លៃជាង $៥,៥លាន នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
គម្រោងសាងសង់ចំនួន៣៨ ដែលមានប្លង់មេមានរូបរាងជាស្លឹកពោធិ៍ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា មានតម្លៃប្រមាណជាង ៥,៥លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤។ គម្រោងសាងសង់ នេះមានចំនួន ៣៨ គម្រោង ដែលប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងឱ្យការត្រាស់ដឹង ...
អានបន្ថែមគម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ
រដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងគ្រោងចំណាយថវិកា ១៧០០លានដុល្លារ នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ នេះបើតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ២០២៤។ ថ្លែងក្នុងពិធីខាងលើ សម្តេចបវរធិបតី បានលើកឡើងថា “ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់...
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% គ្រោងបញ្ចប់មុនកិច្ចសន្យាជាង១ឆ្នាំ
គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៨៧,១៩ភាគរយ ដោយគ្រោងនឹងបញ្ចប់មុនកិច្ចសន្យាដល់ទៅជាងមួយឆ្នាំ ឯណោះ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារសាងសង់ផ្លូវជាតិលេខ៣១ សម្រេចបាន ៨៧,១៩ភាគរយហើយ ដែលក្នុងនោះរួមមាន៖...
អានបន្ថែមកម្ពុជា-ចិន ប្រសិទ្ធនាមកំណាត់ផ្លូវក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”
កម្ពុជា និងចិន បានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ជា «មហាវិថី ស៊ី ជីនពីង» ។ នេះបើតាមពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាមនេះ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ ផ្លូវក្រវា...
អានបន្ថែម